23

106 12 0
                                    


Part 23

“a change of mind

     ត្រឡប់ទៅរយៈពេលពីរឆ្នាំមុនវិញ។

     ជាថ្មីម្ដងទៀត Yunghee យកសាំងវ៉ិចនិងទឹកដោះគោដែលទុកដាក់នៅក្នុងកាបូបមួយយ៉ាងមានរបៀបរៀបរយ ទៅដាក់នៅពីមុខទ្វារឈើមួយ ដែលមានទំហំធំហើយខ្ពស់ជាងកម្ពស់របស់នាងដដែលនោះ។

     នាងឈររង់ចាំដល់សំឡេងព្យាណូត្រូវបានបញ្ឈប់ ទើបនាងដាច់ចិត្តបណ្ដេញភាពក្លាហានទាំងប៉ុន្មានឲ្យចេញមកក្រៅ មុនពេលដែលសម្រេចចិត្តទម្លាក់ដៃទៅលើទ្វារមួយនោះ ក្នុងបំណងបន្លឺសំឡេងទៅដល់អ្នកនៅខាងក្នុង។

     ដូចជាធ្លាប់ធ្វើរឿងបែបនេះច្រើនដងហើយ.. តែនាងនៅតែមិនអាចបញ្ឈប់ដៃមិនឲ្យញ័របានសូម្បីតែម្ដង។ ម៉្យាងទៀតនាងមិនបានទៅធ្វើជាចោរលួចឥវ៉ាន់ឯណា ហេតុអ្វីនាងនៅតែខ្លាចមិនព្រមបាត់ទាល់តែសោះ?

     អូ៎.. តែនាងបានលួចយករបស់មួយទៅហើយ។ លួចទៅទាំងមិនដឹងខ្លួនទៀត។

     ហើយនោះគឺជាបេះដូងរបស់ Yoongi ។

     គេក៏ដូចជាដឹងពីទម្លាប់របស់នាងដូចគ្នា។ បើគ្មានឮសំឡេងភ្លេងទេ នាងនឹងមិនចេញមុខមកឡើយ។

     Ahh.. ស្រាប់តែមានអារម្មណ៍ថាស្និទ្ធស្នាល។ តើថ្ងៃណាទើបគេអាចឃើញមុខរបស់ម្នាក់ដែលឆក់យកបេះដូងរបស់គេនេះបានទៅ?

     ថាមិនខុសមែន។ បើចង់ចាប់យកចិត្តរបស់មនុស្សប្រុសដោយជោគជ័យ ជំហានដំបូងដែលយើងត្រូវធ្វើមុនគេគឺត្រូវយកឈ្នះក្រពះរបស់គេសិន។

     មានអារម្មណ៍ថាស្និទ្ធស្នាល.. កាលដែលនាងមិនព្រមបង្ហាញមុខនេះ ពិតជាធ្វើឲ្យគេនឹកឃើញដល់មនុស្សម្នាក់។

     អាចជាមនុស្សតែមួយទេ?

     Yunghee គេចចេញមកខាងក្រៅយ៉ាងលឿន។ ពិភពលោកនេះពិតជាតូចចង្អៀត។ នៅពីមុខសាលារបស់នាងមានវិទ្យាល័យមួយ ដែលត្រូវជាសាលារបស់ Yeonha និង Yunghan បងស្រីរបស់នាងនេះឯង។

     នេះនាងវាខ្មាសគេខ្លាំងណាស់ទៅហើយដែលសម្រេចចិត្តដូចរន្ទះ ទៅរើសសាលាដែលនាងគ្មានជំនាញនិងការយល់ដឹងពីផ្នែកនេះបន្តិចសោះ តែដើម្បី Yoongi ក៏ព្រមប្រថុយ។ ហើយបើពីរនាក់នោះដឹងទៀត ទោះនាងលោតចូលទន្លេក៏លាងភាពអាម៉ាសមិនជ្រះដែរ។

in a cruel world (KH) Where stories live. Discover now