Part 19“just let it end”
[Author’s POV]
គ្រប់គ្នាស្ទើរតែទន់ជើងដួលក្រោយពេលទទួលបានដំណឹងថា Hoseok ត្រូវរបួសធ្ងន់ហើយពេលនេះកំពុងតែស្ថិតនៅក្នុងមន្ទីរពេទ្យ។
ទាំងអ្នកស្រី Jung ទាំងស្វាមីរបស់គាត់ សុទ្ធតែត្រូវត្រឡប់មកមន្ទីរពេទ្យទាំងប្រញាប់ប្រញាល់ ទុកការងារចោលនៅក្រុមហ៊ុន លែងមានអារម្មណ៍ទៅខ្វល់ខ្វាយទៀតហើយ។
អ្នកស្រី Jung បង្អាក់ដំណើរ បើកភ្នែកធំនៅពេលរត់មកដល់ខាងមុខបន្ទប់សង្គ្រោះបន្ទាន់រួច។ តែភ្លើងមួយដែលស្ថិតនៅខាងលើទ្វារពណ៌សមួយនោះនៅតែជាពណ៌ក្រហមមិនទាន់លោតចេញពណ៌បៃតងនៅឡើយ។
គាត់ងាកមកមើល Yeonha, ឃើញនាងអង្គុយឱនមុខចុះ Jin ឱបនាងជាប់ ទុកស្មាឲ្យនាងកើយយំ។
តើគាត់អាចនឹងស្ដីឲ្យនាងទេ? ចាប់ពីថ្ងៃនេះទៅគ្រប់គ្នាអាចនឹងស្អប់ដូចជាម្ដាយនាងដែរទេ?
“Yeonha, មានត្រូវកន្លែងណាទេ មកឲ្យម៉ាក់មើលបន្តិចមក” អ្នកស្រី Jung និយាយទាំងសម្ដីទន់ភ្លន់ ចាប់កាន់ដៃនាងមករកមើលថាមានរបួសត្រង់ណាឬអត់។ នៅពេលឃើញថាអត់ គាត់ក៏ដកដង្ហើមធូរទ្រូង។
“ល្អហើយ ដែលមិនអី” គាត់និយាយម្នាក់ឯង។ បន្តិចក្រោយមកក្រុមក្មេងៗក៏មកដល់។
វាពិតជាមិនគួរឲ្យជឿពិតមែន។ នេះទើបតែជួបគ្នាប៉ុន្មានម៉ោងមុនសោះ ក៏មានម្នាក់ពេលនេះចូលពេទ្យបាត់ទៅហើយ ពួកគេព្រួយបារម្ភស្ទើរតែរកពាក្យបរិយាយមិនចេញ។
“Yeonha មិនអីនោះទេ តែ Hoseok..” Jimin ដើរមកប្រាប់ពួកគេ ហើយងក់ក្បាលទៅរកបន្ទប់ដែលមាន Hoseok នៅខាងក្នុងនោះ។
អ្វីដែលពួកគេអាចធ្វើបានពេលនេះគឺមានតែរង់ចាំ។
||
គ្រូពេទ្យដើរចេញពីបន្ទប់សង្រ្គោះបន្ទាន់ អ្នកទាំងអស់គ្នាទៅឈររោមគាត់ព្រោះសុទ្ធតែចង់ដឹងពីសុវត្ថិភាពរបសគេ។
“ឈប់បារម្ភទៀតទៅ អ្នកជំងឺផុតគ្រោះថ្នាក់ហើយ តែ..”
អារម្មណ៍ដែលសប្បាយរីករាយរបស់ពួកគេ ក៏ដូចជាត្រូវបានគេដកយកទៅវិញក្រោយពេលឮពាក្យថា ‘តែ’ ។
YOU ARE READING
in a cruel world (KH)
Fanfictionពិភពលោកមួយនេះមានពេញទៅដោយភាពស្រស់បំព្រង តែនៅក្នុងពេលតែមួយ វាក៏បានលាក់បាំងនូវភាពឃោរឃៅពីខាងក្នុង។ teen au. [SLOW UPDATE]