Part 25“unspoken words”
“ព្រះជាម្ចាស់ កូនរបស់ម៉ាក់ទីបំផុតដាច់ចិត្តត្រឡប់មកវិញហើយ!”
អ្នកស្រី Jung ឧទានយ៉ាងភ្ញាក់ផ្អើល ក្នុងចិត្តរីករាយក្រៃលែងក្រោយបានឃើញ Yeonha ដើរចូលមកខាងក្នុងជាមួយនឹងកូនប្រុសទាំងពីររបស់គាត់។
“ប៉ា មើលម៉ាក់គាត់ភ្លេចថា Yoongi hyung ជាកូនគាត់ដែរហើយ” Hoseok និយាយដាក់លោក Jung ដែលឈរនៅមិនឆ្ងាយពីពួកគេ។
Yoongi ដែលកំពុងតែឱនទៅដោះស្បែកជើងងើបក្បាលឡើងមកតិចៗ ហាក់មិនខ្វល់ពីសម្ដីរបស់អ្នកណាសោះឡើយ។
អ្នកស្រីជិបមាត់ ជ្រួញចិញ្ចើមបែបលេងសើចដាក់អ្នកកម្លោះពេលដែលដកខ្លួនចេញពីការឱបជាមួយ Yeonha ។
“មើលនិយាយ! ប្រយ័ត្នម៉ាក់សំពោងក្បាលឯងនៅពីមុខ Yeonha ឲ្យខ្មាសគេពេញហ្នឹងទៅ!” អ្នកស្រី Jung សម្លុត។
“ហៅ Jin មកវិញមក ជួបជុំគ្នាថ្ងៃនេះ ម៉េចនឹងអាចអត់គេបាន” លោក Jung និយាយទាំងសើច ព្រមទាំងដើរចូលមកឱបស្មារបស់ភរិយា។
“ត្រូវហើយ មិនអាចខានបានទេ ម៉ាក់ថ្ងៃនេះសម្រេចចិត្តថានឹងចូលផ្ទះបាយជំនួស Jin ផង!”
ជូនពរសំណាងល្អ៕
||
“ពិតជាត្រូវលាក់បាំងវាពីមិត្តរួមការងាររបស់ពួកយើងមែន?” សួរដោយ Jieun, ដែលពេលនេះ..
ក្លាយជាមិត្តស្រីស្របច្បាប់របស់ Jimin ហើយ។
Jimin ងក់ក្បាលជាចម្លើយ។
ពួកគេចូលប្រឡូកនៅក្នុងសិល្បៈមួយនេះអស់រយៈពេលជិតមួយឆ្នាំហើយ។ ប៉ុន្តែយីអ៊ុននៅក្នុងការងារនេះ ហាក់មិនព្រមឡើងដូចគេដូចឯងសោះ។
លើកនេះជាលើកទីមួយដែលក្រុមហ៊ុនផ្ដល់ការងារមួយសម្រាប់ឲ្យពួកគេទាំងពីរសហការគ្នា។ មិនប្លែកទេ ព្រោះ Jieun និង Jimin ជាមនុស្សនៅក្នុងក្រុមហ៊ុនតែមួយ។
គ្រាន់តែនាងមាននាមជាម៉ូឌែលនិងជាតារាសម្ដែង ឯគេវិញជាតារាចម្រៀងទោល ដែលពុំសូវជាល្បី ព្រោះក្រុមហ៊ុនក៏មិនសូវជាយកចិត្តទុកដាក់លើការប្រូម៉ូតឲ្យគេប៉ុន្មានដែរ.. តែពួកយើងភ្ញាក់ផ្អើលនឹងដំណឹងមួយនេះដែរឬទេ? គឺអត់ទេ។ ដឹងច្បាស់ហើយថាចូលមកក្នុងវិស័យមួយនេះប្រាកដជាជួបការគាបសង្កត់និងមើលថែមិនដិតដល់ពីក្រុមហ៊ុនដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន។
YOU ARE READING
in a cruel world (KH)
Fanfictionពិភពលោកមួយនេះមានពេញទៅដោយភាពស្រស់បំព្រង តែនៅក្នុងពេលតែមួយ វាក៏បានលាក់បាំងនូវភាពឃោរឃៅពីខាងក្នុង។ teen au. [SLOW UPDATE]