17

113 10 0
                                    


Part 17

“much worse, but you could fight for me, right?”

[Author’s POV]

     ត្រឹមមួយពព្រិចភ្នែក គ្រប់គ្នាទីបំផុតក៏ប្រឡងចប់ឆមាសទីពីរ ឡើងទៅថ្នាក់បន្ទាប់បានទាំងរលូន។ Jin និង Yoongi ក៏បានបញ្ចប់ការសិក្សា ទទួលបានសញ្ញាប័ត្របានដូចបំណង។ មិនកុហកទេ ឆ្នាំចុងក្រោយពិតជាពិបាកសម្រាប់ពួកគេណាស់។

     កាលពីពេលនៅរៀន Jin បានចាប់ផ្ដើមការសាងសង់ភោជនីយដ្ឋានរបស់ខ្លួនរួចជាស្រេច ទម្រាំតែគេរៀនចប់ ហាងមួយនេះក៏លេចបានជារូបរាង។ វាជាការងារលំបាកមួយតែជីវិតគឺជាការតស៊ូ- (ᓄಠ_ಠ)ᓄ អធ្យាស្រ័យ អ្នកសរសេរ just wanted to be funny even if she isn’t, she tried but failed anyway thanks for wasting your time, please go on--

     មើលទៅគេ វាថ្មីនៅខាងនេះ ប៉ុន្តែកុំភ្លេចថាឪពុកម្ដាយចិញ្ចឹមរបស់គេបច្ចុប្បន្នសុទ្ធតែជាអ្នកជំនួញ។ ថ្វីត្បិតតែមានឈ្មោះជាឪពុកម្ដាយ តែពេលខ្លះដោយសារតែការងារ ពួកគាត់ស្ទើរតែមិនអាចបំពេញកាតព្វកិច្ចជាប៉ាម៉ាក់ដ៏ល្អបាន។

     តែត្រូវអរគុណដល់ Yoongi និង Jin, ដែលអាចធ្វើការងារមួយនេះជំនួសពួកគាត់។ ហើយពួកគាត់ក៏ចង់សងគុណគេវិញដូចគ្នា ដូច្នេះហើយទើបសម្រេចចិត្តរ៉ាប់រងផ្នែកសេដ្ឋកិច្ចនៃភោជនីយដ្ឋានរបស់ Jin ។ ហើយមិនត្រឹមតែប៉ុណ្ណោះ នៅខណៈពេលដែលគេកំពុងតែបើកហាងបានភ្លាមៗដំបូងនោះ ពួកគាត់ក៏ជួយនាំផ្លូវឲ្យគេដើរទៀត។

     ឯ Yoongi ពេលនេះកំពុងតែដាក់ពាក្យទៅរៀនផ្នែកខាងភ្លេងបន្តនៅក្រៅប្រទេស ដែលពេលនេះគេកំពុងតែជ្រើសរើស ថាតំបន់មួយណា គេស័ក្តិសមនឹងទៅ។

     Yeonha និង Deuljeo ហាក់ប្រែទៅជាជិតស្និទ្ធជាងមុន ដោយសារ Yunghan ចេះតែរកវិធីធ្វើយ៉ាងណាឲ្យពួកគេដើរជាមួយគ្នារហូត។ វាក៏បានផលព្រោះចាប់ពីពេលនោះមកគ្មាននរណាធ្វើអ្វីតួឯករបស់យើងបានទៀតនោះទេ។

     ជីវិតគួរតែនៅល្អ និងស្រស់បំព្រងបែបនេះរហូត ប៉ុន្តែវាម៉េចនឹងអាចទៅរួចទៅ?

     ||

     “យើងមិននឹកស្មានថានាងក៏ស្អប់វាដែរ” Sora និយាយទាំងសើចចម្អក។

in a cruel world (KH) Where stories live. Discover now