Part 9“willing to wait”
[Author’s POV]
“ហាសសសសស៎? ថាម៉េច!? ត្រូវធ្វើការជាក្រុមអ៊ីចឹងហេស៎? ទេេេេមិនចង់ធ្វើទេេេេ” សិស្សជាច្រើននាំគ្នារអ៊ូយ៉ាងខ្ជិលច្រអូស។ ម្នាក់ៗនៅទីនេះស្អប់ការងារក្រុមខ្លាំងណាស់ មិនមែនដោយសារតែមិនចូលចិត្តមនុស្សក្នុងថ្នាក់ទេ។ មូលហេតុគឺព្រោះតែគ្រូៗគិតថាធ្វើការជាក្រុមមានចំនួនមនុស្សច្រើន ដូច្នេះការងារដាក់មកក៏ច្រើនដែរ ហើយនេះសុទ្ធតែឲ្យគ្នាទៅស្រាវជ្រាវប្រវត្តិសាស្ត្រ សំណាងហើយដែលសម័យនេះមាន internet ។ បើឲ្យទៅបើកសៀវភៅរកមើលវិញ សិស្សត្រូវស្លាប់ខ្លួនជាមិនខានទេ។
គ្រូមុខវិទ្យាប្រវត្តិប្រញាប់បកស្រាយប្រាប់ពីការងារដែលពួកគេទាំងអស់គ្នាត្រូវធ្វើ។ ដូច្នេះក្នុងមួយក្រុមត្រូវតែទៅរកឯកសារ ហើយយកវាមកសរសេរបកស្រាយឲ្យចប់មួយសម័យកាលដែលពួកគេនឹងចាប់ឆ្នោតបានក្នុងពេលបន្តិចទៀតនេះ។ ឧទាហរណ៍: សម័យបុរេប្រវត្តិ សម័យទំនើប។ល។
ក្នុងមួយក្រុមមានគ្នាបួននាក់ អាចរើសសមាជិកបានដោយខ្លួនឯងមិនបាច់ចាប់ឆ្នោតទៀតទេព្រោះរើសប្រធានត្រូវប្រើការចាប់ឆ្នោតរួចមកហើយមិនចាំរញ៉េរញ៉ៃជាមួយរឿងសមាជិកក្រុមទៀតទេ។
ងាកមកមើលសិស្សក្នុងថ្នាក់ 10A ដដែលនេះ។ Yeonha និងប្រធានថ្នាក់ហាក់ដូចជាមិនទាន់រកឃើញកូនក្រុមផ្សេងទៀតនៅឡើយទេ។ ចំណែកឯ Hoseok ក៏ទៅចូលជាមួយ Jungkook, Jimin និង Taehyung, ល្មមគ្នាគេបួននាក់។
“សួស្ដី ក្រុមរបស់អ្នកទាំងពីរមានគ្រប់គ្នាឬនៅ?” ប្រធានថ្នាក់ត្រូវបានសួរដោយសិស្សស្រីម្នាក់ ដែលមានម្នាក់ទៀតឈរនៅពីក្រោយខ្នងយ៉ាងស្ងាត់ស្ងៀម។
“នៅទេ កំពុងតែរកដែរហ្នឹង” ប្រធានថ្នាក់និយាយឡើង កំពុងដកដង្ហើមធំព្រោះមិនដឹងជារកនរណាឲ្យមកចូលជាមួយព្រោះមើលទៅគេសុទ្ធតែមានគ្នាអស់ហើយ។
“អ៊ីចឹងយកពីរនាក់ខ្ញុំចូលទៅ! ពួកខ្ញុំក៏មិនទាន់រកបានក្រុមដែរ” សិស្សម្នាក់នោះនិយាយដោយភាពសោមនស្ស។ ក្រោយពីទទួលបានការងក់ក្បាលយល់ព្រមពី Yunghan រួច នាងទាញម្នាក់ឈរក្រោយនាងចូលទៅកន្លែងអង្គុយវិញ។
YOU ARE READING
in a cruel world (KH)
Fanfictionពិភពលោកមួយនេះមានពេញទៅដោយភាពស្រស់បំព្រង តែនៅក្នុងពេលតែមួយ វាក៏បានលាក់បាំងនូវភាពឃោរឃៅពីខាងក្នុង។ teen au. [SLOW UPDATE]