8

178 13 0
                                    


Part 8

"the boss"

[Author's POV]

គ្មានអ្វីប្លែកពីរាល់ដងឡើយ ថ្ងៃនេះជាថ្ងៃច័ន្ទ ដើមសប្ដាហ៍ទី 3 ដែល Yeonha ប្ដូរមករៀននៅសាលារៀនថ្មី។ នាងចាប់ផ្ដើមសម្របសម្រួលជាមួយនឹងបរិយាកាសថ្មីបានជាងកាលពីមុន ទាំងនៅក្នុងសាលានិងនៅផ្ទះ។ ក្រុមរបស់ Hoseok និងបងប្អូនភ្លោះស្រីនៃត្រកូល Joo ជាមនុស្សតែពីរក្រុមគត់ដែលនាងដើរជាមួយ។ ក្រៅពីនោះ អ្នកទាំងអស់គ្នានិងនាងនៅតែរក្សាទំនាក់ទំនងត្រឹមជាមិត្តរួមថ្នាក់ដដែលមិនផ្លាស់ប្ដូរ។

"បងស្រី ខ្ញុំ.. ចង់នាំនាងចូលក្នុងក្រុមរបស់ពួកយើង" នៅកន្លែងមួយដែលមាន Yeonha និង Yunghan អង្គុយនៅលើកៅអីដាក់ជុំវិញតុមូលតូចល្មមអង្គុយបួននាក់ ក្រោមដំបូលជួយបាំងពន្លឺថ្ងៃដ៏ក្ដៅហែង។ Yunghee ចាប់មិត្តថ្មីរបស់នាងមកអង្គុយចុះនៅនឹងមុខអ្នកទាំងពីរ, ជាលើកទីមួយដែលក្មេងមិនចូលចិត្តនិយាយស្ដីម្នាក់នេះរាប់បានមិត្តភក្តិហើយយកមកឲ្យជួបជាមួយនឹងបងស្រីរបស់ខ្លួន។

Yunghan សង្កេតមើលសិស្សស្រីដែលរៀនទាបជាងនាងមួយថ្នាក់អង្គុយមើលមុខនាងវិញ ពោរពេញទៅដោយភាពក្លាហាននិងមានទំនុកចិត្តខ្ពស់។ មាឌនាងមិនធំប៉ុន្មានទេ តែនាងខ្ពស់ជាងអ្នកទាំងបី។ នាងជាប្រភេទមនុស្សអាចវ៉ៃមនុស្សគ្នាឯងបានបើនិយាយមិនចេះស្ដាប់គ្នា។

"សួស្ដី ខ្ញុំឈ្មោះ Bo Deuljeo" និយាយដោយក្មេងស្រីអាយុតិចជាងពួកនាង តែច្រើនជាង Yeonha មួយឆ្នាំ។ នាងរៀននៅថ្នាក់ទី 9, ជាមួយនឹង Yunghee ដែលរៀនឌុបមួយឆ្នាំកាលពីទី 7 ព្រោះនាងរៀនមិនពូកែ ទន្ទេញមេរៀនមិនសូវចាំបានល្អ ព្រមទាំងស្អប់ការគិតលេខជាខ្លាំងទៀត។ បូករួមទាំងធម្មជាតិដែលមិនហ៊ានទៅនិយាយរកគេឯង តាមមិនទាន់មេរៀនហើយមិនហ៊ានទៅសួរ ទើបត្រូវគ្រាំចិត្តធ្លាក់មួយឆ្នាំទៅ។

បងស្រីនាងមិនរៀនពូកែណាស់ណាទេ គឺប្រឡងបានត្រឹមមួយជាប់ បើឲ្យនាងទៅសួរគាត់ ដូចមិនខុសពីឲ្យឆ្មាមកនិយាយមេរៀនឲ្យត្រីស្ដាប់។ ហេតុនេះហើយ នាងក៏បានទៅស្គាល់ Deuljeo ក្រោយពីពេលប្រឡងធ្លាក់នៅពេលនោះទៅ ហើយទទួលបានជំនួយពីនារីក្លាហាននេះទាល់តែប្រឡងជាប់វិញ រហូតមកទល់ឥឡូវទើបហ៊ានយកនាងមកណែនាំឲ្យបងស្រីស្គាល់ព្រោះមានបំណងចង់រាប់គ្នាឲ្យបានយូរសិន ចៀសវាងចរិតមិនត្រូវគ្នាឈ្លោះគ្នានៅពេលក្រោយពិបាកបកស្រាយប្រាប់បងស្រីនាងច្រើន។ តែផ្ទុយទៅវិញពួកគេនិយាយឡើងត្រូវគ្នា ព្រោះ Deuljeo ជាមនុស្សពូកែខាងមើលយល់ពីបំណងរបស់អ្នកដទៃ រាល់ពេលដែល Yunghee ចង់បានអីក៏នាងដឹងហើយជួយបំពេញបំណងទាល់តែបាន។

in a cruel world (KH) Where stories live. Discover now