Part 10
“new enemy, new alliance”
[Author’s POV]
Yeonha ដូចតែលើកមុន ក្រោយពេលស្រស់ស្រូបអាហារពេលថ្ងៃជាមួយនឹងក្រុមរបស់ Hoseok រួច។ នាងចេញមកទិញទឹកដោះគោម្នាក់ឯងមុននឹងចូលទៅថ្នាក់រៀនវិញ។ តែនៅខណៈនោះដែរ ក៏មាននរណាម្នាក់បានបញ្ឈប់ដំណើរនាងពេលដែលនាងចេញពី Mart ។
“សួស្ដី Yeonha!” ឮឈ្មោះរបស់ខ្លួន នាងងាកទៅរកម្ចាស់សំឡេងភ្លាម ហើយវាជារបស់មនុស្សស្រីម្នាក់ដែលនាងមិនធ្លាប់ស្គាល់។ ត្រូវហើយ គឺជានាង គឺម្នាក់ដែលធ្លាប់រត់មកកាន់ដៃនាងទាំងគ្មានការអនុញ្ញាតកាលពីលើកមុននោះ។
នាងឆ្លៀតពេលដែលគ្មានមនុស្សនៅជិត យកឱកាសដើម្បីចូលទៅជិត Yeonha ជាលើកទីពីរ ប៉ុន្តែទោះខំប្រឹងយ៉ាងណាក៏វានៅតែបែបនេះ។ បើនាងនៅតែបង្ខំនោះ Yeonha ក៏កាន់តែខិតទៅឆ្ងាយ ព្រោះវាជាចរិតរបស់នាងតាំងពីដើម។
“ខ្ញុំឈ្មោះ Ri Bora យើងអាចធ្វើជាមិត្តភក្តិបានទេ?” Bora សួរសំណួរដដែលដូចលើកមុនជាថ្មីម្ដងទៀត។ នាងសួរទាំងបើកភ្នែកធំៗ ហើយសើចចេញមកយ៉ាងគួរឲ្យខ្លាច។ Yeonha ឃើញនាងហើយរាងភ័យបន្តិចដែរ តែនៅមិនទាន់ចង់រត់ ព្រោះចង់មើលថាជាមនុស្សយ៉ាងម៉េចសិន។
‘ខ-ខ្ញុំ ខ្ញុំមិនដែលស្គាល់នាងទេ ខ្ញុំគិតថាយើងគួរតែរក្សាទុកទំនាក់ទំនងជាមិត្តរួមថ្នាក់ដដែលទៅល្អជាង។ សុំទោសផង’ Yeonha ប្រញាប់សរសេរហើយហុចដៃដែលកាន់ទូរស័ព្ទឲ្យអ្នកដែលឈរនៅខាងមុខនាងមើល។ គេនៅតែមើលមកនាងទាំងទឹកមុខមាត់មានញញឹមជាប់យ៉ាងគួរឲ្យខ្លាចដដែល។
ពាក្យរបស់នាង មើលទៅដូចជាដាច់ខាតណាស់។ ប៉ុន្តែ Yeonha ត្រូវតែធ្វើបែបនេះ។ នាងមិនចូលចិត្តនាំបញ្ហាមករកខ្លួនទេ មនុស្សម្នាក់នេះមើលពីត្រង់ណាក៏ដូចជាមានបញ្ហាដែរ ជាពិសេសនៅត្រង់ផ្នែកស្មារតីតែម្ដង។
“នាងមិនចង់? មិនអីទេ យើងអាចស្វែងយល់ពីគ្នាតាមសម្រួលបានតើ” Bora នៅតែមិនបោះបង់។ នាងដើរចូលទៅជិត Yeonha យឺតៗ កាន់តែជិតកាន់តែធ្វើឲ្យនាងតូចស្លន់ហើយថយជំហានជើងតាម។
YOU ARE READING
in a cruel world (KH)
Fanfictionពិភពលោកមួយនេះមានពេញទៅដោយភាពស្រស់បំព្រង តែនៅក្នុងពេលតែមួយ វាក៏បានលាក់បាំងនូវភាពឃោរឃៅពីខាងក្នុង។ teen au. [SLOW UPDATE]