"in a cruel world"
Part 46"ហ្អេ៎ ឯងឃើញលោកអគ្គនាយកទេ?" សំណួរមួយចោទចេញមកពីបុគ្គលិកស្រីម្នាក់ដែលធ្វើការនៅក្រុមហ៊ុនតែមួយជាមួយនឹងហ្វារ៉ាន។ នាងក្រមុំដែលឈរនៅប្រវែងសមល្មមពីពួកនាងធ្វើទឹកមុខហីៗនៅខាងក្រៅឲ្យគេមើលឃើញ ប៉ុន្តែតាមការពិតទៅនាងកំពុងតែផ្ទៀងត្រចៀកស្ដាប់ការសន្ទនារបស់អ្នកខាងនោះទៅវិញទេ។
ហេតុអ្វីពួកនាងរកថេយ៉ុង? មានការប្រញាប់អីមែនទេ? ហើយដែលសំខាន់នោះនាងក៏ចង់ដឹងដែរថា.. តើគេកំពុងតែនៅទីណា?
ពិតណាស់ កុំថាឡើយបុគ្គលិកធម្មតា សូម្បីតែនាងដែលជាមនុស្សរាងពិសេសជាងគេផ្សេងនេះក៏មិនច្បាស់ដែរថាថេយ៉ុងឥឡូវនេះគឺកំពុងតែនៅឯណា ហើយគេចង់ទៅធ្វើស្អីឲ្យប្រាកដ។
"ហ្អឹម.. ទេ មិនបានឃើញទេ" ម្នាក់ដែលត្រូវគេសួរទីបំផុតក៏ដាច់ចិត្តឆ្លើយតប បន្ទាប់ពីស្ងាត់មាត់សម្ងំគិតអស់មួយសន្ទុះតូចមក។ ឮបែបនេះនារីដែលត្រូវជាអ្នកសួរអម្បាញ់មិញនោះក៏ជ្រួញចិញ្ចើមភ្លាម តប់ប្រមល់ដែលខ្លួនបានដើររកកូនម្ចាស់ក្រុមហ៊ុនជិតមួយព្រឹកហើយបែរជាគ្មាននរណាម្នាក់ដឹងពីដំណឹងរបស់គេសោះ។
"ស៊ឺត.. ចម្លែកមែន, អគ្គនាយកប៉ុន្មានថ្ងៃនេះរវល់ធ្វើអ្វីបានជាបាត់ស្រមោលសូន្យឈឹងពីក្រុមហ៊ុនបែបនេះ? ខ្ញុំមានឯកសារចាំបាច់ត្រូវឲ្យគាត់ស៊ីញ៉េផងនៀក៎" នារីដំបូងលើកគ្រវីសឺមីពីរបីនៅក្នុងដៃបង្ហាញឲ្យម្នាក់ទៀតឃើញ ដកដង្ហើមធំហាក់ចាប់ផ្ដើមចលាចលនៅក្នុងចិត្តបណ្ដើរៗហើយ។ ព្រោះក្រុមហ៊ុនកំពុងតែស្ថិតនៅក្នុងដំណាក់កាលរវល់ដកឃ្លាមិនរួចមួយទាំងមូល ម្ដេចនឹងអាចបាត់មុខថ្នាក់លើដែលត្រូវឆ្លងកាត់រាល់ការសម្រេចចិត្តលើកិច្ចការសំខាន់ៗនេះបានទៅ?
ឮដូច្នេះ ហ្វារ៉ានស្រាប់តែពេបមាត់ទាំងមិនដឹងខ្លួន។ មិនមែនមានតែអ្នកផ្សេងទេដែលគិតថាប៉ុន្មានថ្ងៃនេះគេរាងប្លែក សូម្បីតែនាងក៏គិតដូច្នោះ។ ឬមិនមែនមកពីរឿងនាងស្រវឹងនៅយប់នោះឯណាហ្អី..? នាងបាននិយាយអី ឬធ្វើអីប៉ះពាល់ដល់អារម្មណ៍គេឬអត់?
YOU ARE READING
in a cruel world (KH)
Fanfictionពិភពលោកមួយនេះមានពេញទៅដោយភាពស្រស់បំព្រង តែនៅក្នុងពេលតែមួយ វាក៏បានលាក់បាំងនូវភាពឃោរឃៅពីខាងក្នុង។ teen au. [SLOW UPDATE]