15

127 11 0
                                    


Part 15

“busybody”

[Author’s POV]

     ផាច់! ផាច់! ផាច់!

     សំឡេងដែលបន្លឺឡើងមកពីការទង្គិចគ្នារវាងបាតដៃនិងថ្ពាល់ដ៏សម៉ត់រលោងនៅតែបន្តទៅមុខមិនព្រមឈប់។

     Hwaran -- អ្នកដែលត្រូវគេចាប់ចង្កាជាប់ក្នុងដៃឆ្វេង ហើយប្រើដៃស្ដាំមកទះមុខនាង។ ទាំងដែលនាងមិនច្បាស់ថានាងបានសាងកំហុសអ្វីផង។

     ថ្ពាល់នាងពេលនេះមើលទៅក្រហមទាំងសងខាង។ វាឈឺ តែនាងមិនចង់ស្រែក ព្រោះថាបើស្រែក.. នឹងមានអ្នកមកជួយទេ?

     “ប្រាប់ឲ្យនាងដឹងទៅចុះ យើងមិនចូលចិត្តមនុស្សគ្មានសុជីវធម៌នោះទេ ហើយនាងជាម្នាក់ក្នុងចំណោមនោះ” ម្នាក់ដែលទះនាងញញឹមយ៉ាងពេញចិត្ត ពេលបានបញ្ចេញកំហឹងរបស់ខ្លួនលើ Hwaran ដោយអ្នកម្ខាងទៀតមើលទៅដូចជាមិនបានចង់គិតថានឹងប្រឆាំងតបតនឹងនាងវិញ។

     នាងគិតថាខ្លួនឯងជាមនុស្សទន់ខ្សោយបំផុតនៅពេលនោះ។ អ្នកដែលទះកំផ្លៀងនាងមិនទាំងមានគ្នាឈរនៅពីក្រោយផង ពោលគឺមានតែម្នាក់ឯង តែនាងបែរជាមិនអាចធ្វើអីគេបាន។ នាងគ្មានកម្លាំងការពារខ្លួនឯងនោះទេ នាងឃ្លានក៏ឃ្លាន ឈឺក៏ឈឺ។ នាងហត់ណាស់។ 

     “នាងមានសិទ្ធិអីដើរបុកយើង?” អ្នកម្ខាងនោះសួរ។ ចាប់ចង្ការបស់ Hwaran ឡើងឲ្យប្រសព្វខ្សែភ្នែកជាមួយនឹងនាង។

     Hwaran មិនតប ត្របកភ្នែកទន់ល្វក់បើកស្ទើរមិនចង់រួច ឈាមហូរតិចៗនៅចុងបបូរមាត់ ឯមុខវិញផ្ដិតជាប់ទៅដោយស្នាមម្រាមដៃពណ៌ក្រហមស្រាលៗ ។

     នាងកុហក

     ដឹងច្បាស់ថា Hwaran ជាមនុស្សមិនចូលចិត្តមាត់ក នៅជិតនាងប្រៀបដូចជានៅជិតម៉ាឡាកាំងដែលចេះកម្រើក។ ច្បាស់ណាស់សិស្សស្រីម្នាក់នោះនិយាយកុហក។ នាងម៉េចនឹងអាចទៅដើរបុកគេបានទៅ?

     Hwaran មិនបានប្រទះឃើញវត្តមានរបស់នាងនៅលើផ្លូវដើរផង ទម្រាំឲ្យប្រាប់ថានាងជានរណាទៀត។ ជានារីម្នាក់នោះទេដែលធ្វើជាដើរជិតនាង ហើយបុកនាងឲ្យដួល។ ក្រោយមកក៏ស្រែកឡើងកោកៗតែម្ដងថា-

in a cruel world (KH) Where stories live. Discover now