18

101 8 0
                                    


Part 18

“please be okay”

[Author’s POV]

     “នៅឈឺត្រង់ណាទៀតអត់?” Hoseok សួរដោយក្ដីបារម្ភ។

     ពេលនេះ Yeonha ចេញពីពេទ្យហើយ កំពុងតែជិះឡានក្រុងត្រឡប់ទៅផ្ទះវិញ។ ត្រូវវបួសដល់ថ្នាក់នេះ នាងនៅតែសុំអង្វរគ្រប់គ្នាមិនឲ្យធ្វើឲ្យរឿងមួយនេះកក្រើក។ នាងមិនចង់ឲ្យ Jin ដឹង ហើយកាន់តែមិនចង់ឲ្យអ្នកស្រី Jung ដឹងទៀត។

     Ri Bora និង Kong Sora ទាំងពីរនាក់សុទ្ធតែត្រូវបានបណ្ដេញចេញពីសាលាទាំងអស់។ Hoseok និយាយរួចហើយ មនុស្សដូចជាពួកនាង មិនសមនឹងនៅទីនេះធ្វើបាបអ្នកផ្សេងទៀតឡើយ។ ការបណ្ដេញចេញពីសាលាគឺជាការគម្រាមមួយ។ នៅលើសៀវភៅសិក្ខាគារឹករបស់ពួកនាងក៏បានចាររួចហើយដែរអំពីអ្វីដែលពួកនាងបានធ្វើ ដូច្នេះសាលាផ្សេងទទួលឬមិនទទួលវាលែងជារឿងរបស់គេទៀតហើយ។

     Yeonha គ្រវីក្បាលយឺតៗ មិនចង់ឲ្យគេបារម្ភ។

     ចាប់ពីថ្ងៃនោះមក Hoseok លែងហ៊ានដើរទៅឆ្ងាយពីនាងទៀត ទោះក្នុងចិត្តដឹងថាពេលនេះអស់មនុស្សដែលអាចមកធ្វើបាបនាងដូចពីរនាក់នោះទៀតហើយ។

     “យើងមិនដឹងថាពួកឯងលាក់បានជិតល្អឬក៏ពួកយើងល្ងង់ទេ” Taehyung គ្រវីក្បាលព្រមទាំងនិយាយ។

     “ច្បាស់ណាស់ថាពួកឯងល្ងង់!” Hoseok តប បណ្ដាលឲ្យគ្រាប់ភ្នែកជាច្រើនគូសម្លក់ទៅកាន់គេ។

     “មិននឹកស្មានថាដើរជាមួយពួកឯងយូរហើយបែរជាមិនដឹងថាពីរនាក់ឯងរស់នៅក្នុងផ្ទះតែមួយ” Namjoon និយាយ រួចសើច។

     “មែនហើយ ហួសចិត្តណាស់ពេលហ្នឹងគួរតែចាប់អារម្មណ៍ ពី Jin hyung ដែលត្រូវជាបងប្រុសរបស់ Yeonha!”

     ពួកគេជជែកគ្នាយ៉ាងរីករាយនៅក្នុងភោជនីយដ្ឋានរបស់ Jin ។ ទោះសំឡេងឮប៉ុណ្ណាក៏គ្មាននរណាខ្វល់ព្រោះអ្នកដទៃដែលនៅក្នុងនោះក៏និយាយគ្នាមួយអស់ៗសំឡេងដូចគ្នា។

     “ហើយរីកចម្រើនដល់ណាហើយ? ត្រូវការយកពួកយើងធ្វើជាអ្នកកំដរទេ?” Jungkook សួរ លើកចិញ្ចើមឡើងយ៉ាងខិលខូច ធ្វើឲ្យ Yeonha អៀនស្ទើរតែជ្រែកចូលទៅក្នុងដី។

in a cruel world (KH) Where stories live. Discover now