Part 29“our first loves”
“Deuljeo សំពត់របស់ឯង..” Yeonha និយាយឡើង ធ្វើឲ្យនាងងាកទៅមើលត្រង់កន្លែងដែលមិត្តម្នាក់នេះចង្អុលប្រាប់។
ពួកនាងទើបតែដើរមកដល់ក្នុងបន្ទប់ទឹកអំបាញ់មិញហ្នឹងឯង Deuljeo មិនទាន់ទាំងបានចូលទៅខាងក្នុងផង។
ដៃម្ខាងរបស់នាងមានកាន់ទៅដោយអាវក្រៅរបស់ Jungkook ។ មិនប្លែកទេ គឺនាងទើបតែស្រាយវាចេញនៅពេលមុននេះបន្តិច។ ហើយស្នាមឈាមដែលប្រឡាក់នៅខាងក្រោយនោះ.. ក៏គេចមិនផុតពីភ្នែកដ៏វាងវៃរបស់ Yeonha ដែរ។
“សំណាងហើយមានអាវក្រៅបាំង គ្មានអ្នកណាឃើញទេ” Yunghan និយាយ រួចដើរទៅជិតដើម្បីទៅជួយមើលមុខក្រោយ។
អីចឹងតើ បានជាគេ..
នាងប្រញាប់ចូលទៅក្នុងបន្ទប់ទឹកដោយមិនមាត់ច្រើន។ នៅក្នុងរង្វង់ដៃឱបទៅដោយអាវក្រៅរបស់គេ ខ្នងក៏ផ្អែកទៅនឹងទ្វារ។ ស្នាមញញឹមស្រាប់តែរបូតចេញមក ហើយលេចឡើងនៅលើមុខនាងទាំងមិនដឹងខ្លួន។
នាងនឹកស្មានមិនដល់នោះទេ ថាគេអាចនឹងខ្វល់ពីនាងថ្នាក់នេះ។
||
ពួកគេដើរទៅលេងនៅគ្រប់ទីកន្លែង។ ដឹងច្បាស់ហើយថា amusement park វាធំ ដូច្នេះកន្លែងសម្រាប់លេងប្រាកដជាមានមិនតិចហើយ។ ថាមិនត្រូវ ដើរដល់ស្អែកក៏ដើរមិនអស់ផង។
“ពួកយើងទៅជិះសេះវិលទៅល្អទេ? ហើយចុងក្រោយចាំទៅជិះកន្ត្រកវិល!” លើកនេះខាងស្រីៗជាអ្នកបញ្ចេញយោបល់ម្ដង។
មេឃពេលនេះចាប់ផ្ដើមងងឹតទៅបណ្ដើរៗដែរហើយ ប៉ុន្តែបែបនេះ បែរជាកាន់តែធ្វើឲ្យទេសភាពនៅទីនេះស្អាតប្លែក។ ព្រោះអំពូលតូចៗដែលដាក់ព្យួរនៅស្ទើរតែគ្រប់ទីកន្លែងនោះ ក៏ស្រាប់តែភ្លឺឡើងភ្លាមៗក្រោយពេលព្រះអាទិត្យលិចវត្តមានទៅបាត់។ ទាំងដែលនៅពេលថ្ងៃ វាសឹងតែត្រូវបានគេមើលរំលងសោះ។
មិនបានកុហកទេ ពេលនេះគឺពិតជាពេលដ៏ស្រស់ស្អាតមួយមែន។ ពួកគេសម្រេចចិត្តរក្សាទុកនូវរូបភាពរបស់មនុស្សដែលខ្លួនបេតី នៅក្នុងកាមេរ៉ារៀងខ្លួន។
YOU ARE READING
in a cruel world (KH)
Fanfictionពិភពលោកមួយនេះមានពេញទៅដោយភាពស្រស់បំព្រង តែនៅក្នុងពេលតែមួយ វាក៏បានលាក់បាំងនូវភាពឃោរឃៅពីខាងក្នុង។ teen au. [SLOW UPDATE]