22

118 13 1
                                    


Part 22

“do you miss me like i miss you?”


“ជិតពីរឆ្នាំហើយ.. មានធ្លាប់នឹកខ្ញុំខ្លះទេ?” Hoseok និយាយម្នាក់ឯង។ ក្នុងដៃមានកាន់ទូរស័ព្ទដែលមានរូបថតរបស់នាងនិងគេ។

ជារូបដែលថតនៅថ្ងៃឆ្លងឆ្នាំ។ រូបដែលថតនៅថ្ងៃគេចាប់ផ្ដើមទទួលស្គាល់ថាគេចូលចិត្តនាង។ នៅថ្ងៃដែលគេបានថើបសក់របស់នាង។

គេយកដៃទៅស្ទាបភ្នែកដែលបានជាសះស្បើយហើយតាំងពីយូរ។

ត្រឡប់ទៅរកថ្ងៃដែលគេបកស្បៃ..

ទឹកមុខដែលពោរពេញទៅដោយក្ដីសង្ឃឹម គេទន្ទឹងរង់ចាំពេលដែលភ្នែកភ្លឺឡើងវិញ នឹងអាលបានមើលឃើញនាងមុនគេ។

តែផ្ទុយស្រឡះ។

ថ្វីត្បិតតែអ្នកដែលមកមើលគេមានច្រើន។ ប៉ាម៉ាក់ មិត្តភក្តិរបស់គេទាំងប៉ុន្មានសុទ្ធតែនៅទីនោះគ្រប់គ្នា។ ប៉ុន្តែគេបែរជាសើចមិនចេញ។

ព្រោះគេរកមើលនាងមិនឃើញ។

Hoseok ស្ថិតក្នុងអាវអ្នកជំងឺ ភ្នែកទើបតែបកស្បៃរួច បើកមកក៏មានអារម្មណ៍ថាព្រិល។ ប៉ុន្តែប៉ុន្មាននាទីក្រោយមក គេក៏មើលឃើញច្បាស់ឡើងវិញ។ តែម្ដេចក៏នៅតែមើលនាងមិនឃើញ?

គេញីភ្នែកធ្វើឲ្យគ្រប់គ្នារត់មកឃាត់។

“ធ្វើស្អីហ្នឹង ឯងចង់បំផ្លាញភ្នែកឯងជាលើកទីពីរមែនទេ?” សួរដោយ Taehyung, រត់មកចាប់ដៃរបស់គេជាប់។

Hoseok ងាកមើលជុំវិញបន្ទប់ម្ដងទៀត។

“ឯណានាង..?” គេសួរ Taehyung វិញ សំឡេងចេញមកខ្សោយប៉ុន្តែអ្នកម្ខាងទៀតនៅតែស្ដាប់ឮ។

“នាង..?” Taehyung និយាយតាម មិនច្បាស់ថា នាង ដែល Hoseok សួរនោះគឺជាអ្នកណា។

“នាងទៅហើយ គឺទៅម្សិលមិញនេះ” Jimin ដើរមកជិត ជ្រែកចូលក្នុងការសន្ទនា។ ដៃរបស់ Hoseok ដែលត្រូវ Taehyung ចាប់នោះ ក៏ចាប់ផ្ដើមរអិលធ្លាក់ចុះក្រោម ដូចមនុស្សគ្មានកម្លាំងក្នុងខ្លួន។

ព្រះអ៊ើយ..

គេសើចបន្តិច តែយកដៃខ្ទប់ភ្នែក។ មិននឹកស្មានថាគេក៏មានថ្ងៃមួយនេះដែរ។

in a cruel world (KH) Where stories live. Discover now