Part 38“finish what you have started”
“អេ.. ទីនេះដូចមិនមែនម្ដុំផ្ទះខ្ញុំទេ?” Deuljeo អើតកចុះឡើង មើលទៅអគារ apartment ធំៗតាមរយៈកញ្ចក់ឡាន។
“ផ្ទះខ្ញុំ” Jungkook តបព្រមទាំងបើកទ្វារឡានចុះទៅបាត់ រកតែ Deuljeo ដោះខ្សែក្រវាត់មិនទាន់។
ព្រះអ៊ើយ រវល់តែគិតរឿងរបស់គេ.. នាងភ្លេចទៅថាបើជូនគេមក នាងនឹងទៅផ្ទះវិញដោយរបៀបណា? យប់ថ្មើរនេះហើយប្រាកដជាគ្មានឡានទេ ទោះហៅបានក៏វាគ្មានសុវត្ថិភាពដែរ។ ហើយបើឲ្យបើកឡានគេទៅ.. ក៏មិនកើតទៀត ព្រោះនាងមិនស្គាល់ផ្លូវ។
រវល់តែភ្លឹកគិតរឿងអតីតកាល នាងមិនបានចាប់អារម្មណ៍ពី Jungkook ដែលបានចុះពីឡានទៅហើយនោះទេ។
តែទ្វារឡានត្រង់កន្លែងនាងអង្គុយក៏ស្រាប់តែបើកឡើង បង្ហាញនូវរាងមាំរបស់ Jungkook ដែលស្ថិតនៅក្នុងឈុតខ្មៅនៃអាវកអណ្ដើក និងខោរឹបរាងវែងត្រឹមកជើង ឯចុងជើងខោក៏ត្រូវបានរុំជិតដោយស្បែកជើងកវែងពណ៌ខ្មៅដែរ។ ក្នុងដៃមានកាន់ដោយអាវរងាមានពណ៌មិនខុសពីឈុតរបស់គេ រង់ចាំឲ្យនាងចុះពីលើឡាន។
ប៉ុន្តែនៅពេលមិនឃើញនាងមានបំណងចង់ចុះចេញ គេក៏អើតក្បាលចូលមកវិញ។
“មិនចុះពិតមែន?” គេសួរបញ្ជាក់។ សួរធ្វើមើលតែគេនឹងអនុញ្ញាតឲ្យនាងនៅលើឡានរហូត មិនចាំបាច់ចុះមែនអ៊ីចឹង។
“ចុះធ្វើអី!? ខ្ញុំត្រូវទៅផ្ទះ!” នាងតប។
“ទៅៗអ៊ីចឹង” Jungkook តប ផ្អៀងកញញឹម ហើយមើលមកនាងទាំងទឹកមុខឌឺដង។
“បើទៅបានមែនទៅយូរហើយ” នាងនិយាយទាំងបន្ថយសំឡេងចុះ បត់ដៃជាប់នឹងទ្រូងទាំងពេបមាត់។
“ចុះដោយខ្លួនឯង ឬបងបីអូនទៅ?”
“អូខេបាន! ខ្ញុំចុះតាមលោក អូខេ!?” នាងលើកបាតដៃបញ្ឈប់គេ រួចក៏រុញស្មាគេចេញ វែកផ្លូវឲ្យនាងចុះពីលើឡាន។
YOU ARE READING
in a cruel world (KH)
Fanfictionពិភពលោកមួយនេះមានពេញទៅដោយភាពស្រស់បំព្រង តែនៅក្នុងពេលតែមួយ វាក៏បានលាក់បាំងនូវភាពឃោរឃៅពីខាងក្នុង។ teen au. [SLOW UPDATE]