Part 4
"adoption"
[Author’s POV]
បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍នៅយប់មិញបានកើតមានឡើង អ្នកដែលបើកឡានបុកពួកគេក៏រត់បាត់ស្រមោល នេះគឺបាត់ទៅទាំងឡានទៀត ទីនោះក៏មិនមានកាមេរ៉ាសុវត្ថិភាព ទើបធ្វើឲ្យក្រុមប៉ូលីសពិបាកខ្លាំងក្នុងការចាប់យកអ្នកបរឡានឲ្យមកទទួលទោស។
Jin ក៏មិនបានដេញដោលច្រើន ម៉្យាងទៀតទោះបីជាចង់បន្ទោសតែកុងទាំងស្រុងក៏វាមិនត្រូវ ព្រោះពួកគេជាអ្នករត់ទៅរកផ្លូវថ្នល់មុន។ ទម្លាក់កំហុសឲ្យអ្នកនោះតែម្ខាងវាមិនសមនោះទេ។
តែគេក៏មិនគួរបើករត់គេចអ៊ីចឹងដែរ.. ទោះជាយ៉ាងណាក៏ត្រូវនៅទទួលខុសត្រូវ ព្រមទាំងសងថ្លៃខូចខាត។ បើគេមានលទ្ធភាព ខាងអ្នកត្រូវរបួសប្រាកដជាមិនអាក្រក់ដល់ថ្នាក់ប្ដឹងគេឲ្យជាប់គុកឡើយ។
ដូច្នេះប៉ូលីសក៏សម្រេចចិត្តបិទបញ្ឈប់ការស៊ើបអង្កេត ព្រោះគ្មានការតវ៉ាស្វែងរកចាប់អ្នកបង្កហេតុពីគ្រួសាររបស់ជនរងគ្រោះ។ ក៏មិនមែនមានតែមូលហេតុនេះមួយ គឺពួកគេគ្មានភស្តុតាងដើម្បីទៅរកអ្នកបើកនិងម្ចាស់កុងតឺន័រ។ ម្ចាស់តូបលក់ឥវ៉ាន់ក៏ភ័យស្លន់ស្លោនៅគ្រានោះ កាន់តែជួយអ្វីមិនបានថែមទៀត ទើបចុងក្រោយក៏សម្រេចចិត្តបញ្ចប់វាទៅទាំងបែបនោះ។
ងាកមកមើល Jin, គេកំពុងអង្គុយនៅក្រៅចាំអ្នកផ្ទះដែលត្រូវគ្រូពេទ្យរុញចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។ នៅទីនេះថែមទាំងមានវត្តមានមនុស្សម្នាក៏ដូចជាបងប្អូននិងមិត្តភក្តិរបស់គ្រួសារគេទៀតមិនមែនមានតែ Jin ម្នាក់ឯងនោះទេ។
អ្នកទាំងអស់ដែលនៅទីនោះភាគច្រើនសុទ្ធតែនាំគ្នាអាណិត Yeonha ព្រោះនាងក្មេង ខ្លាចតែគ្រោះថ្នាក់លើកនេះប៉ះពាល់ដល់អនាគតរបស់នាង។ ណាមួយពួកគេសុទ្ធតែធ្លាប់ដឹង ធ្លាប់ឮពីរឿងដែលនាងត្រូវរ៉ាប់រង។
រយៈពេលជាច្រើនម៉ោងបានកន្លងហួសទៅ លទ្ធផលក៏បានចេញមក។ Jin រត់ទៅរករទេះគ្រែដែលរុញចេញមកមុនគេ នោះគឺ Yeonha ។ គេងាកទៅរកគ្រូពេទ្យរៀបនឹងសួរពីស្ថានការណ៍ទៅហើយ តែក៏ត្រូវគាត់និយាយកាត់មុន។
YOU ARE READING
in a cruel world (KH)
Fanfictionពិភពលោកមួយនេះមានពេញទៅដោយភាពស្រស់បំព្រង តែនៅក្នុងពេលតែមួយ វាក៏បានលាក់បាំងនូវភាពឃោរឃៅពីខាងក្នុង។ teen au. [SLOW UPDATE]