Part 11
“a side story”
[Author’s POV]
បន្ទាប់ពីឮ Hoseok ហើយភ្លាម Jin រត់ទៅរកប្អូនភ្លែត។ ក្នុងផ្ទះពេលនេះសល់តែមនុស្សប្រុសបីនាក់ ម្នាក់ៗឆ្លេឆ្លារកធ្វើអ្វីមិនត្រូវ។ Jin ឃើញ Yeonha ដែលគេងស្ដូកនៅលើសាឡុង។ គេមិនដឹងធ្វើយ៉ាងម៉េច តែក៏សម្រេចធ្វើចិត្តឲ្យស្ងប់សិន។
ឃើញមុខនាងស្លេកស្លាំង គេយកដៃទៅដាក់លើថ្ងាសនាងមួយភ្លែត វាក្ដៅខ្លាំងណាស់ ទើបគេប្រញាប់ទៅរកឧបករណ៍វាស់កម្ដៅមក។ សកម្មភាពប្រញាប់ប្រញាល់នេះធ្វើឲ្យរង្គោះរង្គើដល់បន្ទប់ Yoongi ទើបគេភ្ញាក់។
ទាំងអស់គ្នាពេលនេះចុះមកដល់ខាងក្រោមហើយ។
“យ៉ាងម៉េចហើយ?” Yoongi សួរព្រោះទើបតែមកដឹងរឿងក្រោយគេ។
“នាងក្ដៅខ្លួនខ្លាំងណាស់” Jin យកទែម៉ូម៉ែតសម្រាប់ស្ទង់កម្ដៅមកមើល ទោះជានៅភ័យក៏ពេលនេះគេរាងធូរចិត្តបានខ្លះដែរ។
“39°C” Jin ប្រកាស ធ្វើឲ្យអ្នកគ្រប់គ្នាបន្ធូរអារម្មណ៍តាម។
“ម៉េចបានជាសុខៗក៏ក្ដៅខ្លួនបែបនេះ..” Jin បន្លឺឡើងតិចៗម្នាក់ឯង ។
“ត្រូវជូននាងទៅពេទ្យដែរទេ hyung?” Hoseok សួរខណៈពេលដែលយកដៃម្ខាងទៅស្ទាបក្បាល Yeonha ហើយម្ខាងទៀតស្ទាបថ្ងាសខ្លួនឯង។
“មិនអីទេ ប៉ុន្មានថ្ងៃនេះអាកាសធាតុរាងរងាបន្តិចដែរ ប្រហែលជាឈឺមកពីបែបនេះហើយ” Jin តប នៅតែបន្តលុតជង្គង់នៅជិតសាឡុងមើលប្អូន។
“នៅទីនេះមានបន្ទះត្រជាក់ទេ? ខ្ញុំចង់យកមកបិទឲ្យនាងចុះត្រជាក់សិន ព្រោះពេលនេះគ្មានថ្នាំទេ” Jin សួរ ឯ Hoseok ក៏រត់ទៅរកឲ្យគេភ្លាមក្រោយពេលតបនឹងគេថា‘មាន’រួច។
Jin បី Yeonha ឡើងទៅបន្ទប់របស់នាងវិញ។ គេវែកសក់នាងចេញពីមុខ។ ទ្រាំមិនបានទេរាល់ពេលដែលឃើញនាងឈឺ នឹកឃើញដល់កាលពីមុន ដែលនាងគ្មានអ្នកណាមើលថែ ពេលឈឺម្ដងៗដែលធ្ងន់ដូចបែបនេះឬអត់?
Hoseok រត់ចូលខាងក្នុងមករក Jin ហើយហុចរបស់ដែលគេចង់បានឲ្យទៅគេ។
YOU ARE READING
in a cruel world (KH)
Fanfictionពិភពលោកមួយនេះមានពេញទៅដោយភាពស្រស់បំព្រង តែនៅក្នុងពេលតែមួយ វាក៏បានលាក់បាំងនូវភាពឃោរឃៅពីខាងក្នុង។ teen au. [SLOW UPDATE]