Part 35
“unexpected”
វាគឺជាថ្ងៃថ្មីមួយ ដែលមនុស្សគ្រប់គ្នាវិលត្រឡប់មករកកាតព្វកិច្ចរបស់ខ្លួនវិញ។ បុគ្គលិកចូលធ្វើការ សិស្សសាលាក៏ចូលទៅក្នុងសាលា ម្នាក់ៗធ្វើរឿងរបស់ខ្លួនទៅតាមវ័យរបស់ពួកគេ។
ត្រឹមត្រូវហើយ ថ្ងៃនេះគឺជាថ្ងៃច័ន្ទ។
ដើរទៅធ្វើការនៅតាមផ្លូវដែលមានមនុស្សមកពីតំបន់ផ្សេងគ្នា មានអាយុខុសគ្នា, Yeonha ក៏ញញឹម។ ថ្ងៃនេះ Hoseok មានការប្រញាប់ ទើបមិនបានជូននាងមក។ តែយូរៗបានដើរម្ដងទុកជាការហាត់ប្រាណក៏មិនមែនជារឿងអាក្រក់អ្វីដែរ។
នាងសម្លឹងមើលមនុស្សធំនិយាយទូរស័ព្ទពីរឿងការងារ ម្នាក់ៗមមាញឹកក្រៃលែង ក្នុងដៃបើមិនមានកាន់ iPad ក៏មានសឺមីឯកសារ ខ្លះអង្គុយនៅលើឡានក្រុង ខ្លះក៏ជ្រើសរើសថ្មើរជើងដូចជានាង។ និងក្រឡេកទៅប៉ែកម្ខាងទៀត ក៏ឃើញសិស្សក្មេងៗរអ៊ូដាក់គ្នាពីកិច្ចការក្នុងថ្នាក់ដែលពួកគេមិនទាន់បានធ្វើហើយ។ ធ្វើឲ្យនាងនឹកឃើញដល់កាលដែលនាងនៅរៀន។
តែរំពេចនោះ នារីដែលកំពុងបោះជំហានទៅមុខក៏ស្រាប់តែបន្ថយល្បឿន ទឹកមុខប្រែជាធ្លាក់ចុះត្រឹមមួយពព្រិចភ្នែក។
ហេតុអ្វីត្រូវគិតដល់រឿងកាលពីក្មេង? នាងក៏ស្រាប់តែភ្លេចទៅថាខ្លួនឯងមិនមែនដូចក្មេងដទៃដែលមានអនុស្សាវរីយ៍ល្អៗដាមជាប់នៅក្នុងការចងចាំទេ។
នាងឈប់គិត បន្តដំណើរទៅមុខ តម្រង់ទៅរកក្រុមហ៊ុនដែលនៅមិនឆ្ងាយពីនេះ។
||
“ថ្ងៃនេះនឹងមាននិស្សិតមកហាត់ការនៅទីនេះ.. អ្នកណាទំនេរក៏ជួយណែនាំនាងផង” Sakura— ប្រធាននៅក្នុងផ្នែក និយាយដាក់គ្រប់គ្នាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។
YOU ARE READING
in a cruel world (KH)
Fanfictionពិភពលោកមួយនេះមានពេញទៅដោយភាពស្រស់បំព្រង តែនៅក្នុងពេលតែមួយ វាក៏បានលាក់បាំងនូវភាពឃោរឃៅពីខាងក្នុង។ teen au. [SLOW UPDATE]