[part21] បេីអូនស្ដាប់បងតែបន្តិចក៏បងអស់ចិត្តដែរ! !

2.5K 152 3
                                    



​    រាងក្រាស់បេីកឡានមកភូមិគ្រឹះវិញទាំងព្រលឹងមិននៅនឹងខ្លួនគេមិនដឹងថារឿងវាទៅជាយ៉ាងនឹងបានយ៉ាងដូចម្ដេចទេ​  គេយកដៃញីក្បាលខ្លួនឯងតិចៗព្រោះវាឈឺចង់ផ្ទុះហេីយ​ ! ! !

Jungkook: ហេតុ​អ្វី​បានជាអូនធ្វេីដាក់បងបែបនេះហេតុអីបានជាអូនមិនជឿបង! ! (រាងក្រាស់និយាយម្នាក់ឯងថែមទាំងយកដៃវ៉ៃចង្កូតឡានចង់បាក់ទៅហេីយគេពិតជាខឹងខ្លួនឯងខ្លាំងណាស់)

Jungkook : បេីអូនស្ដាប់បងតែបន្តិចក៏បងអស់ចិត្តដែរ! ! ! !

​  មកដល់ភូមិគ្រឹះវិញរាងក្រាស់បោះជំហានចូលមកខាងក្នុងយ៉ាងវេទនាព្រោះពេលនេះពិភពលោកទាំងមូលប្រែជាខ្មៅស្រអាប់ខ្មួលខ្មាញ់សម្រាប់គេ​  គេមិនដឹងថាត្រូវធ្វេីអីចាប់អ្វីដាក់អ្វីបន្តទៀតនោះទេ

អ្នកស្រី​Joen: Jungkook កូន​! ! !តេីមានរឿងអីបានក្លាយជាបែបនេះ(អ្នក​ជាម្ដាយឃេីញសភាពកូនប្រុសពិបាកមេីលបែបនេះក៏រហ័សចូលមកសួរយ៉ាងលឿន)

Jungkook: ហឹក​  ហឹក! ! Taeគេស្អប់កូនហេីយម៉ាក់គេលែងស្រឡាញ់កូនដូចមុនទៀតហេីយ​ គេទៅចោលកូនហេីយម៉ាក់! ! កូនមិនដឹងថាធ្វេីម្ដេចឲTae មកស្រឡាញ់កូនដូចមុនទេ​  កូនពិតជាកំសាកណាស់​ កូនពិតជាគួរឲស្អប់ណាស់មែនទេម៉ាក់! ! ហឹក​ ហឹក​.....(រាងក្រាស់ស្រាប់តែស្រក់ទឹកភ្នែកមកដូចបាក់ទំនប់ហេីយរៀបរាប់ប្រាប់ម្ដាយយ៉ាងគួរឲអាណិត)

អ្នកស្រី​Joen: ពុទ្ធោ​អើយ​កូនម៉ាក់! ! មិនអីទេណា​ តេីកូនទៅធ្វេីអីបានTae ស្អប់កូនប្រាប់ម៉ាក់មក(អ្នកស្រី​Joen យកដៃជូតទឹកភ្នែកឲកូនប្រុសពៅរបស់គាត់ហេីយនិយាយសម្លេងយ៉ាងស្រទន់ទៅគេដេីម្បីលួងលោមគេឲបាត់យំព្រោះគេយំខ្លាំងណាស់ប្រៀបដូចជាកូនក្មេងយ៉ាងអញ្ចឹង)

Jungkook: គឺមកពី....ហឹក​  ហឹក​! !កូននិយាយមិនចេញទេម៉ាក់! !  (រាងក្រាស់អួលដេី​មក​  និយាយមិនចេញព្រោះអារម្មណ៏គេពេលនេះច្របូកច្របល់ខ្លាំងណាស់​ ក្នុងខួរក្បាលគេពេលនេះឮតែពាក្យថា<<ត្រូវហេីយគេល្អជាងលោក>>​ ដែលជាពាក្យប្រហារបេះដូងគេឲបែកជាពីរនឹងជាហេតុធ្វេីឲគេមិនអាចឃាត់ទឹកភ្នែកខ្លួនឯងបាន)

🎤Concert ផ្ដេីមស្នេហ៍🎤Where stories live. Discover now