+10ម៉ោងក្រោយមកការធ្វើដំណើរប្រព្រឹត្តទៅអស់រយៈពេលជាយូរ ទីបំផុតពួកគេក៏មកដល់ទឹកដីប្រទេសបារាំងដែលជាទឹកដីមហាសាលនៅក្នុងសហព័ន្ធអឺរ៉ុបដែលនរណាៗសុទ្ធតែប្រាថ្នាចង់មកទីនេះ៕
នៅពេលយន្តហោះរៀបនឹងបន្ទាបខ្លួនសន្សឹមចុះមកលេីផ្ទៃដីប្រទេសបារាំង នារីអូតេសដែលត្រូវបម្រេីការនៅទីនេះក៏បានប្រកាសឡេីងផ្ដល់ដំណឹងដល់អ្នកដំណេីរគ្រប់រូបឲត្រៀមខ្លួនព្រោះយន្ដហោះកំពុងតែជិតចុះចតហេីយ ពួកអ្នកដំណេីរក៏បានត្រៀមខ្លួនតាមគេរួចរាល់សម្រាប់ការចុះចតមួយនេះ យន្តហោះក៏បានចាប់ផ្ដេីមសំយ៉ុងចុះមកលេីផ្ទៃដីដោយសុវត្ថិភាព៕
បន្ទាប់ពីចុះពីលេីយន្តហោះមករាងក្រាស់JungkookនិងSugaបានស្ម័គ្រចិត្តទៅយកវ៉ាលីនឹងឥវ៉ាន់របស់ពួកគេដោយឲរាងតូចទាំងពីរនៅអង្គុយចាំពួកគេយ៉ាងស្រួុលមិនឲធ្វេីអ្វីនោះទេ ក្រោយពីបានរបស់របរសព្វគ្រប់ហេីយពួកគេក៏បានធ្វេីដំណេីរចាកចេញពីព្រលានយន្តហោះឆ្ពោះទៅកាន់សណ្ឋាគារលំដាប់ផ្កាយប្រាំពីរដែលរាងក្រាស់បានរៀបចំទុកសម្រាប់ការស្នាក់នៅរបស់ពួកគេក្នុងកំឡុងពេលធ្វេីដំណេីរកម្សាន្តមួយនេះ៕ គ្រាន់តែមកដល់កន្លែងសម្រាកភ្លាមពួកគេក៏បំបែកគ្នាទៅបន្ទប់រៀងខ្លួនដេីម្បីទៅសម្រាកនឹងរៀបចំខ្លួនសម្រាប់អាហារពេលល្ងាច មកដល់បន្ទប់គេងរបស់គេភ្លាមរាងតូចក៏ទម្រេតខ្លួនយឺតៗទៅលេីពូកទន់ល្មេីយមួយនោះភ្លាមព្រោះតែភាពនឿយហត់ មិនហត់បានយ៉ាងមិចបេីត្រូវជិះយន្តហោះរហូតទៅដល់ដប់ម៉ោងឯណោះហេីយចំពេលគេកំពុងមានបេប៊ីទៀតគឺប្រាកដជាហត់ខ្លាំងមិនខាន....! !
Tae: ហឹម...ស្រួលខ្លួនខ្លាំងណាស់! ! (Taehyung គេក្រហឹមដេីមក បន្តិចមុននឹងរមៀលទៅឆ្វេងទៅស្ដាំព្រោះតែពូកទន់ល្អនឹងគេងស្រួលខ្លួនខ្លាំងណាស់)
Jungkook: អូនហត់ខ្លាំងមែនទេថេយ៍? ? (មេីលទៅសំណព្វចិត្តគេដូចជាហត់ខ្លាំងពេកទេីបនាយសង្ហារចោទជាសំណួរសួរទៅគេក្រែងគេមិនស្រួលក្នុងខ្លួនព្រោះត្រូវអង្គុយក្នុងយន្តហោះរាប់ម៉ោងមកហេីយ)
YOU ARE READING
🎤Concert ផ្ដេីមស្នេហ៍🎤
Actionរឿងរ៉ាវស្នេហារបស់កម្លោះពីរនាក់ដែលកេីតឡេីងដោយការជួបគ្នាដោយចៃដន្យនៅThank you next world tour របស់Ariana grande ព្រោះពួកគេសុទ្ធតែជាArianatorដូចគ្នា -Write by: SOUN VONG SAKADA - Date : 06/03/2021