+ថ្ងៃទី7នៅប្រទេសបារាំង គិតទៅ ពេលវេលាពិតជាដេីរលឿនខ្លាំងណាស់ទេីបតែព្រឹកអម្បិញមិញ ឥឡូវនេះក៏ដល់ពេលដែលព្រះអាទិត្យត្រូវចូលទៅសម្រាក ជំនួសវិញដោយព្រះចន្ទដែលមានកាតព្វកិច្ចត្រូវបំភ្លឺពេលរាត្រីទៀតហេីយ ពន្លឺតិចៗពព្រឹមតែអាចធ្វេីឲផ្ទៃលោកាភ្លឺស្រស់បំព្រងបាន មនុស្សលោកឆ្វែងឆ្វាចពេញទីក្រុង ព្រោះតែពួកគេចង់សម្រាកលំហែរខួរក្បាលខ្លះ ធ្វេីការតាំងពីព្រឹកទល់ល្ងាចគឺពិតណាស់ប្រាកដជាស្ត្រេស ចឹងហេីយទេីបយេីងត្រូវតែមានការដេីរលេងចេញមកខាងក្រៅមេីលគេមេីលឯង ស្រូបយកខ្យល់អាកាសធម្មជាតិ ហិតក្លិនផ្កា ទស្សនាទេសភាពពេលរាត្រីនៅលេីដងវិថីដ៏ស្រស់សោភា ជាពិសេសភ្លេីងពណ៌ចម្រុះចាំងផ្លេកៗ រន្ថើនអារម្មណ៍ដល់មនុស្សគ្រប់រូប លេីកទូរស័ព្ទមកថតផ្ដិតយករូបភាពសែនស្អាតទាំងនេះចេញពីទីតាំងផ្ទាល់នាឯប្រទេសបារាំងនេះ ៕ ប្រុសស្អាតស្រីស្អាតដែលជាជនជាតិកូរ៉េធ្វេីដំណេីរមកលេងប្រទេសបារាំងនេះ កំពុងតែញាប់ដៃញាប់ជេីងរៀបចំឥវ៉ាន់ដេីម្បីហោះវិលត្រឡប់ទៅកាន់ប្រទេសកំណេីតរបស់ខ្លួនវិញព្រោះមកលេងជិតមួយអាទិត្យហេីយក៏ដល់ពេលត្រូវតែត្រឡប់ទៅវិញដែរ ៕ ពេលនេះពួកគេកំពុងតែស្ថិតនៅអាកាសយានដ្ឋានប្រទេសបារាំងរៀបចំនឹងឡេីងយន្តហោះនៅម៉ោង 12 យប់នេះហេីយ ដោយសារតែពួកគេចង់ទៅដល់កូរ៉េពេលព្រឹកតែម្ដង មិនចង់ហោះឡេីងពេលព្រឹកទៅដល់នោះយប់ទេ វានាំតែពិបាក ទេីបពួកគេសម្រេចចិត្តចេញដំណេីរនៅម៉ោង 12 យប់នេះ ៕
Linzy : ធ្វេីដំណេីរដោយសុវត្ថិភាពណាឯង...! ! ចាំពេលណាទំនេរ ឧស្សាហ៍ឡេីងមកលេងយេីងផងឮទេ ? ?
( នាងតូចនិយាយទាំងទឹកភ្នែករលីងរលោងព្រោះតែអារម្មណ៍នឹករលឹកដល់មិត្តដែលបែកគ្នាយូរទេីបតែបានជួប ហេីយវេលាក៏ជាពេលដែលពួកគេត្រូវឃ្លាតគ្នាសារជាថ្មីទៀតដែរ )
Tae : យេីងដឹងហេីយ...ហឹក..ហឹក ! !
( រាងតូចនិយាយបានដល់ត្រឹមនេះក៏ហូរទឹកភ្នែកមកតក់ៗតែម្ដង គេរត់ទៅឱបមិត្តក្នុងបំណងលាគ្នាកុំឲនឹកខ្លាំងពេក )
YOU ARE READING
🎤Concert ផ្ដេីមស្នេហ៍🎤
Hành độngរឿងរ៉ាវស្នេហារបស់កម្លោះពីរនាក់ដែលកេីតឡេីងដោយការជួបគ្នាដោយចៃដន្យនៅThank you next world tour របស់Ariana grande ព្រោះពួកគេសុទ្ធតែជាArianatorដូចគ្នា -Write by: SOUN VONG SAKADA - Date : 06/03/2021