[part37] ឯងជួយបងបន្តិចទៅណា! !

2.1K 158 0
                                    



+At Yoonmin coffee☕️

សង្សារមួយគូរនេះកំពុងតែរវល់ពេញហាងព្រោះថ្ងៃនេះភ្ញៀវមកច្រេីនណាស់​ ហាងរបស់គេដំណេីរការល្អណាស់ព្រោះឆ្ងាញ់ហេីយមានអនាម័យនិងសោភ័ណភាណល្អទៀតផងហេីយអ្វីដែលធ្វេីឲហាងរបស់គេកាន់តែល្បីថែមមួយកម្រិតទៀតនោះគឺមកពីអ្នកលក់នេះឯងរាងតូចជាអ្នកទាក់ម៉ូយព្រោះរូបសម្រស់គេនេះពិតជាមិនធម្មតានោះទេទាក់បានគ្រប់វ័យតែម្ដងហេីយឯរាងក្រាស់វិញតាមឃ្វាលមិនចង់ទាន់😂

Jimin: ហ៊េីយ!!! ហត់ណាស់ថ្ងៃនេះភ្ញៀវច្រេីនណាស់លក់មិនចង់ទាន់​ សំណាងដែរបានប្ដីមកជួយបេីឲអូនលក់តែឯងច្បាស់ជាដាច់ខ្យល់មិនខានឡេីយ! ! (រាងតូចទម្រេតខ្លួនបន្តិចមុននឹងដកដ្ហេីមធំ​ ហេីយនិយាយទៅកាន់រាងក្រាស់)

Suga: ប្ដីល្អចឹងគួរតែមានរង្វាន់ឲខ្លះហេីយ! ! (រាងក្រាស់និយាយទៅកាន់គេទាំងទឹកមុខច្រឡឺម)

Jimin: ហត់ចង់ដាច់ខ្យល់ហេីយមករកស្អី​ ដាំចេកទៅប្ដី! !

Suga: បងជាអ្នកបញ្ចេញកម្លាំងសោះអូនដេកចាំតែស្រួលសោះមានទៅហត់អីផងនឹង! !

Jimin: មិនបាច់និយាយច្រេីនទេដឹងត្រឹមថា​ <<​ អត់​ >>ទៅបានហេីយ! !

Suga: គង់មានថ្ងៃប្រុសដឹងខ្លួនទេចាំមេីលទៅ! !

Jimin: ឆេីស! ! អុះ! !Jungkook Hyung តេីhyungមកតាំងពីពេលណានឹង? ? (Jiminងាកមកឃេីញរាងក្រាស់ដេីរចូលមកក្នុងហាងរបស់គេទាំងមុខមិនរីកទាល់តែសោះនេះគេកេីតអ្វីទៅ​ )

Jungkook: មុននេះ! ! (គេប្រេីសម្ដីគ្មានជីវជាតិរបស់គេតបទៅជីមីន)

Suga: តេីឯងកេីតស្អីបានជាមេីលទៅដូចជាអ្នកបែកបាក់ស្នេហាបែបនេះ​? ? ហេីយឯណាថេយ៉ុងមិចបានថ្ងៃនេះមកតែឯងចឹង(រាងក្រាស់សួរព្រោះរាល់ដងគេតែងតែមកជាមួយរាងតូចមិនលួសមួយថ្ងៃណាឡេីយ! ! )

Jungkook: Tae...Taeគេស្អប់យេីងហេីយ​! ! គេលែងចង់នៅជាមួយយេីងហេីយ​! ! ឯងឮគេថាគេស្អប់យេីងហេីយ! ! (រាងក្រាស់ស្រែកដាក់សូហ្គាខ្លាំងៗទាំងទឹកភ្នែកកូនប្រុសរបស់គេស្រក់មួយលាយឡំជាមួយគ្នា)

Jimin: Hyungសម្រួលអារម្មណ៍ហេីយនិយាយប្រាប់ពួកយេីងមកថាមានរឿងអ្វី! !

Jungkook: ហឹស..ហឹក..អឹក! ! ! (រាងក្រាស់ដង្ហក់តិចៗព្រោះគេកំពុងសម្រួលអារម្មណ៍)

ក្រោយ​ពី​សម្រួលអារម្មណ៍រាងក្រាស់ក៏អង្គុតរៀបរាប់រឿងទាំងអស់ដែលបានកេីតឡេីងប្រាប់ទៅពួកគេទាំងអួលដេីមក​ និយាយមិនចង់ចេញ

Jungkook: Taeគេនឹងផ្ដាច់ជាមួយយេីងហេីយ​ ! ! យេីងមិនដឹងថាត្រូវធ្វេីបែបណាទេឯងជួយយេីងផងទៅយេីងមិនចង់បែកពីគេទេ​ យេីងមិនអាចរស់នៅអត់គេបានទេ! ! ឯងជួយយេីងផងទៅយេីងសុំអង្វរឯងណា...! ! ! (រាងក្រាស់យំអង្រួនដៃសូហ្គាទាំងកំសត់ព្រោះគេអស់ជម្រេីសពិតមែន​ បេីគេទៅនិយាយជាមួយរាងតូចពេលនេះគឺប្រៀបដូចជាយកសាំងទៅចាក់លេីភ្លេីងអញ្ចឹង​ ! ! )

Jimin: ខ្ញុំ​មិនដឹងថាជួយHyungបែបណានោះទេបេីសិនជាខ្ញុំ​ ក៏ខ្ញុំ​អន់ចិត្ត​ដែរ​ ដែលត្រូវមនុស្សដែលខ្លួនស្រឡាញ់ចោទប្រកាន់បែបនឹង! !

Jungkook: បងដឹង...បងដឹងថាបងមិនគួរនិយាយបែបនឹងដាក់គេនោះទេ​ ! ! បងខុសហេីយឯងជួយបងម្ដងទៅណា​...គេអាចនឹងស្ដាប់ឯងជាងបង! !

Jimin: ហឹម! ! ចាំមេីលចាំខ្ញុំជួយនិយាយជាមួយគេឲ! !

Jungkook: បងអរគុណឯងច្រេីនហេីយណា​ jimin!!!

Jimin: មិនអីទេ​ hyungអ្វីដែលខ្ញុំអាចជួយបានខ្ញុំនឹងជួយ! !

ⓉⓄ ⒷⒺ ⒸⓄⓃⓉⒾⓃⓊⒺⒹ
P͜͡l͜͡s͜͡ v͜͡o͜͡t͜͡e͜͡ a͜͡n͜͡d͜͡ c͜͡m͜͡t͜͡ g͜͡u͜͡y͜͡s͜͡🥺🙏🏻
L̆̈ŏ̈v̆̈ĕ̈ y̆̈ŏ̈ŭ̈ ğ̈ŭ̈y̆̈s̆̈ s̆̈ŏ̈ m̆̈ŭ̈c̆̈h̆̈ 🙆‍♂️💙

🎤Concert ផ្ដេីមស្នេហ៍🎤Where stories live. Discover now