រយៈពេលប៉ុន្មានថ្ងៃដែលរាងតូចថេហ្យុងបានមកស្នាក់នៅមន្ទីរពេទ្យនេះ គេពិតជាបានធូរស្បេីយច្រេីនហេីយ ដោយសារទទួលបានការយកចិត្តទុកដាក់ពីលោកប្ដី លោកប៉ា អ្នកម៉ាក់ និងមិត្តភក្ដិរបស់គេផងទេីបធ្វេីអោយគេមានកម្លាំងចិត្តខំប្រឹងញាំបាយ លេបថ្នាំថែរក្សាសុខភាពរបស់ខ្លួនរហូតទាល់តែជាសះស្បេីយមកវិញ ។ ថ្ងៃនេះជាថ្ងៃចុងក្រោយនៅមន្ទីរពេទ្យនេះហេីយព្រោះរាងតូចនៅចាំតែទទួលការអនុញ្ញាតពីលោកដុកទ័រដេីម្បីចេញពេទ្យប៉ុណ្ណោះ ពេលនេះរាងក្រាស់កំពុងតែជួយរៀបចំឥវ៉ាន់របស់រាងតូចដេីម្បីត្រៀមចេញពីមន្ទីរពេទ្យ ពួកគេរៀបយកតែរបស់ណាសំខាន់ៗនោះទេ សល់ប៉ុន្មានចាំនាយសង្ហារបញ្ជាកូនចៅរបស់នាយអោយមកប្រមូលតាមក្រោយក៏បានដែរមិនទៅពិបាកនោះទេ...Jungkook : ថេយ៍! អូនមេីលៗ មានភ្លេចអីឬអត់? ?
Tae : អឹម....ដូចជាអត់មានទេជុង! !
( រាងតូចដេីរចុះពីលេីគ្រែសម្ដៅមកតាមការហៅយ៉ាងពិរោះរាងក្រាស់ដេីម្បីឆែកមេីលកាបូបរបស់គេខ្លាចល៎មានភ្លេចអ្វី គេមិនចង់មកយកពីរ បីសារវាពិបាក )
Jungkook : ហឹម! ល្អហេីយចឹង ម៉ោះអូនអង្គុយសិនមកចាំមកម៉ាស្សាអោយ..!
( ជុងហ្គុកប្រាប់ប្រពន្ធអោយមកអង្គុយលេីគ្រែដេីម្បីអោយនាយម៉ាស្សាឲព្រោះនាយខ្លាចប្រពន្ធរបស់នាយចុករោយចង្កេះអីបែបនេះ )
Tae : អូនទេ ដែលជាអ្នកគួរតែម៉ាស្សាអោយបងព្រោះបងធ្វេីការហត់ខ្លាំងណាស់! អូនអត់បានធ្វេីអីផងមានអីត្រូវចុកចង្កេះ ? បងបែរខ្នងមកចាំអូនម៉ាស្សាអោយ...! !
( ពួកគេទាំងពីរបានដេីរមកអង្គុយលេីគ្រែធំទូលាយមួយនោះដំណេីរគ្នា រាងតូចបានប្រាប់អោយរាងក្រាស់បែរខ្នងនាយក៏ព្រមបែរដេីម្បីអោយប្រពន្ធម៉ាស្សាធ្វេីសរសៃអោយតាមចិត្ត )
Jungkook : ហឹម! ស្រួលខ្លួនណាស់អូនសម្លាញ់! ! អុះ...មែនហេីយថេយ៍ បងឮថានៅប៉ុន្មានថ្ងៃក្រោយនេះ Tour របស់ Ariana grande នឹងមកប្រគុំនៅកូរ៉េយេីងទៀតហេីយអូនចង់ទៅមេីលទេ ? ?
YOU ARE READING
🎤Concert ផ្ដេីមស្នេហ៍🎤
Actionរឿងរ៉ាវស្នេហារបស់កម្លោះពីរនាក់ដែលកេីតឡេីងដោយការជួបគ្នាដោយចៃដន្យនៅThank you next world tour របស់Ariana grande ព្រោះពួកគេសុទ្ធតែជាArianatorដូចគ្នា -Write by: SOUN VONG SAKADA - Date : 06/03/2021