មិនបានទេយេីងត្រូវតែតាម! ! [part62]

1K 94 22
                                    



+យប់ទី3​

      3ថ្ងៃ​ក​ន្លងទៅនៅប្រទេសបារាំងនេះគូស្នេហ៍ទាំងពីរគូពិតជាមានក្ដីសុខខ្លាំងណាស់ព្រោះបានមកចំណាយពេលវេលាយ៉ាងសែនរ៉ូមែនទិចជាមួយគ្នានៅប្រទេសក្នុងក្ដីស្រម៉ៃរបស់ពួកគេ​ ៕​ នៅកណ្ដាលទីក្រុងប៉ារីសពេលនេះស្បៃរាត្រីបានចូលមកដណ្ដប់ពេញផ្ទៃ​      មេឃចាប់ផ្ដេីមធ្លាក់ពន្លឺស្រស់ត្រកាលជំនួសដោយពពកខ្មៅចូលមកបាំងបិទ​...រាងតូចរបស់យេីងក៏កំពុងតែឈរនៅមាត់បង្អួចសណ្ឋាគារម្នាក់ឯងកែវភ្នែកស្រទន់ក៏កំពុងតែសម្លឹងទៅព្រះច័ន្ទមូលកន្លង់ដែលកំពុងតែរះបំភ្លឺនៅពេលយប់យន្តក្នុងចិត្តរបស់គេកំពុងតែបួងសួងទៅដល់ព្រច័ន្ទពេញវង់មួយនោះព្រោះតែគេជឿថាការបួងសួងនៅពេលព្រច័ន្ទពេញវង់គឺការបួងសួងមួយនោះនឹងបានសម្រេច! !

Tae: (ខ្ញុំ​សុំបួងសួងទៅដល់ព្រច័ន្ទដែលកំពុងតែពេញបារមី​ ខ្ញុំ​ដឹងថាអ្នកឮការបួងសួងរបស់ខ្ញុំ​ ខ្ញុំ​សុំឲចំណងអាពាហ៍ពិពាហ៍របស់ខ្ញុំពោរពេញទៅដោយសេចក្ដីសុខសុភមង្គល​ នឹងម៉្យាងទៀតគឺខ្ញុំសុំបួងសួងឲកូនដែលកំពុងតែចាប់កំណេីតនៅក្នុងពោះរបស់ខ្ញុំមានសុខភាពល្អនិងសុខសប្បាយនៅពេលដែលគេបានឃេីញពន្លឺថ្ងៃ)​
(រាងតូចយកដៃផ្គុំចូលគ្នា​ បិទភ្នែក​ហេីយទេីបចាប់ផ្ដេីមនិយាយបួងសួងក្នុងចិត្តរបស់គេតិចៗ​ ក្រោយនិយាយចប់គេបេីកភ្នែកមកវិញនឹងបញ្ចេញស្នាមញញឹមយ៉ាងស្រស់ស្អាតទៅកាន់ព្រះច័ន្ទដែលកំពុងតែរះត្រចង់មួយនោះ​  គេជឿថា​ការធ្វេីបែបនេះអាចជួយអោយគេស្រឡះក្នុងចិត្ត​ អោយកាត់ភាពស្មុគស្មាញរបស់គេបាន​ កាលពីតូចគេតែងតែអង្គុយធ្វេីបែបនេះជាមួយម៉ាក់របស់គេនៅពេលព្រះខែពេញបូណ៌មី​ តែចាប់តាំងពីគេធំដឹងក្ដីមកគេក៏លែងបានធ្វេីវាទៀតរហូតមកដល់ថ្ងៃនេះគេបានឃេីញព្រះច័ន្ទរះស្អាតបែបនេះក៏ចាប់ចិត្តចង់ធ្វេីវាសារជាថ្មី! ! )

Tae: អុះ! ! ! Jungហេតុអីក៏មកស្ងាត់ៗបែបនេះ? ?
(ថេហ្យុងកំពុង​តែស្លុងអារម្មណ៍សុខៗក៏ត្រូវភ្ញាក់ព្រឺតព្រោះតែអ្នកជាប្ដីដេីរចូលមកស៊កដៃទាំងពីររបស់គេឱបចង្កេះមួយក្ដាប់របស់ប្រពន្ធយ៉ាងណែនដោយមិនអោយសម្លេងអ្វីមកមុនសោះឡេីយ​ ចង់មកក៏មកចង់ទៅក៏ទៅធ្វេីអោយរាងតូចភ្ញាក់នឹងគេមិនតិចដងឡេីយ)

🎤Concert ផ្ដេីមស្នេហ៍🎤Where stories live. Discover now