+ភូមិគ្រឹះKimថ្ងៃថ្មីបានចូលមកដល់តែវាហាក់គ្មានអ្វីប្រសេីរឡេីងសោះសម្រាប់រាងតូច ប៉ុន្មានថ្ងៃមកនេះគេស្រកសាច់ខ្លាំងណាស់ព្រោះគេញាំបាយតិចតួចហេីយមិនទៀងពេលទៀត ទោះម៉ាក់គេខំលួងយ៉ាងណាក៏គេមិនញាំដែរ ជាហេតុដែលធ្វេីឲអ្នកជាម្ដាយកង្វល់ចិត្តយ៉ាងខ្លាំង៕ រាងតូចដេីរចុះមកមួយៗតាមកាំជណ្ដេីរហាក់គ្មានកម្លាំងក្នុងខ្លួនសោះ ទឹកមុខក៏មិនរីកទៀត
អ្នកស្រីKim: ចុះមកហេីយហេសកូន! ! មកញាំស៊ុបមកម៉ាក់ឲគេរម្ងាស់ស៊ុបក្ដៅៗមកឲហេីយ...! ! (គាត់កាន់ចានស៊ុបមកដាក់លេីតុទុកឲរាងតូចញាំ)
Tae: ខ្ញុំមិនឃ្លានទេម៉ាក់! ! ម៉ាក់ញាំមុនចុះ...! ! (ឃ្លានេះជាឃ្លាដែលគេតែងតែឆ្លេីយនៅពេលដែលម៉ាក់គេសួរសំណួរនេះ! ! )
អ្នកស្រីKim: ទោះមិនឃ្លានក៏ត្រូវតែញាំដែរណាកូន បេីមិនញាំប្រយ័ត្នឈឺក្រពះទៅណា មកញាំតែបន្តិចក៏បានដែរណា! ! (ម៉ាក់របស់គេតែងតែអង្វរគេឲញាំបាយបែបនេះរាល់ពេលបេីមិនអញ្ចឹងទេគេប្រាកដជាមិនញាំដាច់ខាត! ! )
Tae: ខ្ញុំញាំក៏បានដែរ! ! កូនសុំទោសដែលធ្វេីឲម៉ាក់ពិបាក (រាងតូចមានអារម្មណ៍ថាខុសនៅពេលដែលត្រូវឲម៉ាក់របស់តាមអង្វរពេលញាំបាយម្ដងៗ )
អ្នកស្រីKim: មិនអីទេកូន! ! ម៉ាក់យល់អារម្មណ៍កូនណា! ! ឆាប់ញាំទៅណាប្រយ័ត្នត្រជាក់អស់លែងឆ្ងាញ់ទៅ...!
Tae: បាទម៉ាក់! ! (រាងតូចឆ្លេីយទាំងមុខមិនរីកហេីយក៏ចាប់ផ្ដេីមញាំស៊ុបរបស់គេ)
ពូDim : អ្នកស្រីមានភ្ញៀវមករក! ! (ពូdimដែលជាពូសន្តិសុខប្រចាំភូមិគ្រឹះគីមចូលមកផ្ដល់ដំណឹងដល់អ្នកស្រីគីមគ្រប់ពេលដែលមានអ្នកផ្សេងចូលមកក្រៅពីអ្នកក្នុងគ្រួសារគីម)
អ្នកស្រីKim: ឲគេចូលមក ហេីយចេនចាំយកទឹកមកចាំទទួលភ្ញៀវផង! !
បាទ/ចាស
Jimin: ជម្រាបសួរអ៊ុំស្រី!! សួស្ដីTae!! (បន្តិចក្រោយមកជីមីនក៏ចូលមកដល់សំពះជម្រាបសួរទៅអ្នកស្រីគីម)
អ្នកស្រីKim: អ៉ាវ! ! ជាជីមីនទេអី មកតាំងពីពេលណានឹង ម៉ោះមកញាំបាយជាមួយគ្នាមកក្មួយ! !
Jimin: បាទ! ! មិនអីទេអ្នកមីងខ្ញុំញាំរួចហេីយ អ្នកមីងពិសារតាមសម្រួលចុះ! !
អ្នកស្រីKim: ចាស! ក្មួយ ហេីយក្មួយមកមានការអីមែនទេ? ?
Jimin: គឺខ្ញុំមកលេងTaehyungធម្មតានឹងណាអ្នកមីង! !
អ្នកស្រីKim: ចា៎! ! ចឹងនិយាយគ្នាចុះមីងទៅសិនហេីយណា តាមសម្រួលចុះ! ! (ថាហេីយគាត់ក៏ចេញទៅបាត់ព្រោះគាត់ឆ្អែតហេីយណាមួយគាត់មិនចង់រំខានពួកគេនិយាយគ្នាផង នៅសល់តែរាងតូចទាំងពីរនៅអង្គុយមេីលមុខគ្នា)
Tae: ឯងមករកយេីងមានការអីមែនទេ? ?
Jimin: អឺ! ! គឺ...គឺយេីងចង់និយាយពីរឿងឯងជាមួយJungkook Hyungនឹងណា! !
Tae: មិនបាច់មកនិយាយឲគេទេ! ! យេីងមិនចង់ស្ដាប់! ! (រាងតូចបិះនឹងងេីបចេញទៅហេីយតែត្រូវជីមីនចាប់ដៃគេជាប់)
To be continued
Love you'll so much 🙆♂️💗
Pls vote and cmt guys🥺💗
YOU ARE READING
🎤Concert ផ្ដេីមស្នេហ៍🎤
Hành độngរឿងរ៉ាវស្នេហារបស់កម្លោះពីរនាក់ដែលកេីតឡេីងដោយការជួបគ្នាដោយចៃដន្យនៅThank you next world tour របស់Ariana grande ព្រោះពួកគេសុទ្ធតែជាArianatorដូចគ្នា -Write by: SOUN VONG SAKADA - Date : 06/03/2021