ពិតជាជឿបានណា! ! [part42]

2.2K 160 20
                                    




​ គ្រាន់តែដេីរមកដល់មុខបន្ទប់របស់រាងតូចភ្លាមរាងក្រាស់ក៏បម្រុងនឹងលេីកដៃគោះទ្វារទៅហេីយតែសម្លេងទូរស័ព្ទរបស់គេក៏បានរោទិ៍ឡេីងយ៉ាងទ្រហឹងធ្វេីឲគេប្រញាប់ចុចបិទយ៉ាងលឿន​ តែក៏នៅតែមិនបានសម្រេចព្រោះរាងតូចដែលនៅខាងក្នុងបានឮបាត់ទៅហេីយគេក៏ស្រែកពីខាងក្នុងមកថា....

Tae: អ្នកណាគេនឹង? ? (ស្រែកហេីយគេក៏ចេញមកមេីលព្រោះថាអ្នកម៉ាក់ចេញទៅបាត់ហេីយហេតុអ្វីមានសម្លេងទូរស័ព្ទរោទិ៍​ បេីជាអ្នកបម្រេីគឺមិនអាចនោះទេព្រោះនៅក្នុងភូមិគ្រឹះគេមិនអនុញ្ញាតិឲប្រេីទូរស័ព្ទនៅពេលធ្វេីការនោះទេ)

​ គ្រាន់តែទ្វាររបេីកមកឃេីញរាងក្រាស់ភ្លាមរាងតូចក៏ប្រញាប់ទាញទ្វារបិទវិញយ៉ាងលឿនតែនៅតែយឺតជាងរាងក្រាស់ព្រោះគេបានលូកដៃទៅចាប់ទាញទ្វារដែរបណ្ដាលឲទ្វារកៀបដៃគេយ៉ាងខ្លាំងសឹងតែដាច់ទៅហេីយ! !

Jungkook: អូយ! ! ! (រាងក្រាស់ធ្វេីជាស្រែកចេញមកយ៉ាងខ្លាំងធ្វេីឲរាងតូចរៀងភ័យបន្តិចដែរបេីតាមមេីលទៅអម្បិញមិញកៀបមិនតិចនោះទេ​ បានជាគេស្រែកខ្លាំងម្លឹងៗ​ តាមពិតទៅរាងក្រាស់គ្មានទៅឈឺអីខ្លាំងនោះទេ​ គេគ្រាន់តែចង់សាកចិត្តរាងតូចតែប៉ុណ្ណោះ! ! )

Tae: ហេីយលោកលូកដៃចូលមកធ្វេីស្អី! ! (មាត់ខុសពីចិត្ត​ គេខំធ្វេីជាស្ដីឲរាងក្រាស់គេក្នុងចិត្តវិញបារម្ភពីគេចង់ស្លាប់ទៅហេីយ)

Jungkook: សឺត....អូយ! ! ឈឺខ្លាំងណាស់....! ? (រាងក្រាស់មិនតបបែរជាខំរំអួយថែមធ្វេីឲអ្នកខាងក្នុងនេះភ័យថែមមួយកម្រិតទៀតតែក៏មិនដឹងថាគេឈឺសម្បេីមម្ល៉េះបានជាស្រែកខ្លាំងយ៉ាងនឹង)

Tae: មេីស! ! ហុចដៃមកចាំខ្ញុំមេីលឲ! ! (គេនិយាយទាំងលាបាតដៃចាំឲគេហុចដៃមកដេីម្បីមេីលថាវាធ្ងន់ធ្ងរយ៉ាងណាបានជាស្រែកម្លឹងៗ)

​   រាងក្រាស់មិនមាត់តែក៏ហុចដៃទៅឲគេមេីល​ នៅពេលដែលរាងតូចបម្រុងនឹងទាញដៃគេយកទៅមេីលហេីយនឹង​ រាងក្រាស់បានឱកាសក៏ចាប់កញ្ឆក់កដៃរបស់រាងតូចទាញចូលមកក្នុងបន្ទប់ទាំងពីរនាក់​! ! បេីគេមិនធ្វេីបែបនឹងស្មានថារាងតូចព្រមឲគេចូលបន្ទប់ងាយៗមែនទេ​ ឯរាងតូចនេះវិញក៏ហាក់ភាំងនឹងសកម្មភាពរបស់គេដែរក្រែងស្រែកថាឈឺដៃៗខ្លាំងៗនោះមិនបានមានកម្លាំងទាញគេចូលទៅក្នុងដូចសំឡីបែបនេះ​   ឬមួយគេត្រូវប្រុសម្នាក់នេះបោកទៀតហេីយ! !

🎤Concert ផ្ដេីមស្នេហ៍🎤Where stories live. Discover now