+ថ្ងៃបន្ទាប់ ថ្ងៃនេះជាថ្ងៃទីពីរហេីយដែលពួកគេមកដល់ទឹកដីប្រទេសបារាំង ការស្នាក់នៅរបស់ពួកគេគឺពិតជាល្អខ្លាំងណាស់នៅទីនេះ ព្រោះខាងសណ្ឋាគារ ទទួលរាក់ទាក់បម្រេី សេវាកម្មបានល្អខ្លាំងណាស់ធ្វេីឲអ្នកដែលមកស្នាក់នៅទីនេះមិនខកបំណងពិតមែន ៕ គូស្នេហ៍មួយគូរដែលកំពុងតែគេងឱបគ្នានៅលេីគ្រែគេងមួយដ៏ធំទូលាយ បេីនិយាយពីការតុបតែងនៅក្នុងបន្ទប់នេះវិញគឺមិនខុសពីក្នុងវាំងនោះទេ អ្វីៗសុទ្ធសឹងតែជាមាស ការដេគ័រនៅនេះគឺមិនខុសពីតម្លៃទាល់តែសោះ គឺចំណាយលុយទៅមិនស្ដាយនោះទេពិតជាគួរឲស្ញេីចសរសេីរទៅដល់ម្ចាស់សណ្ឋាគារនេះខ្លាំងណាស់៕ ចំណែកឯរាងសង្ហារដែលកំពុងតែគេងត្រកងកាយតូចមួយនោះនៅជាប់ទ្រូងក៏បានបេីកភ្នែកប្រិបៗឡេីងអោយស៊ាំនឹងពន្លឺព្រះអាទិត្យដែលកំពុងតែចាំងចូលតាមបង្អួចយ៉ាងចែងចាំងនោះ ក្រោយពីស្វាងនឹងពន្លឺថ្ងៃហេីយនាយក៏ងេីបអង្គុយឡេីងញីភ្នែកបន្តិច ហេីយក៏ចុះពីលេីគ្រែធ្វេីដំណេីរចូលទៅបន្ទប់ទឹកដេីម្បីដោះទុកដោះទាល់ រួចរាល់ហេីយនាយក៏ដេីរចេញមកវិញបន្តឡេីងមកលេីគ្រែវិញ មុននឹងសសៀរខ្លួនយឺតៗចូលទៅចិត្តសំណព្វចិត្តរបស់គេ ហេីយឱនទៅថេីបមាត់តូចច្រមិចមួយនោះយ៉ាងយូរទេីបព្រមដកមាត់ចេញមកវិញ អ្នកដែលកំពុងតែគេងលង់លក់យ៉ាងស្កប់ស្កល់នោះបន្ទាប់ពីត្រូវអ្នកខាងលេីថេីបដូច្នេះម្ចាស់សមីខ្លួន បានភ្ញាក់ឡេីង បេីកភ្នែកភ្លឹសៗសម្លឹងមករាងក្រាស់យ៉ាងគួរឲស្រឡាញ់ ធ្វេីឲអ្នកដែលកំពុងអង្គុយគយគន់នេះអត់សឹងមិនបាន.....
Jungkook: ហេតុអីក៏ប្រពន្ធបងគួរឲស្រឡាញ់យ៉ាងនេះ ហាស៎...? ? (ជុងហ្គុកយកដៃទៅទាញថ្ពាល់របស់រាងតូចចង់យៀរទៅហេីយព្រោះតែខ្នាញ់នឹងមុខដ៏គួរឲស្រឡាញ់មួយនោះ សូម្បីតែពេលខឹងក៏នៅតែCuteដែរ មិនជាមនុស្សម៉ាកស្អីស្អាតគ្រប់ពេលចឹង)
Tae: ឈឺ....ឈឺណាស់! ! (រាងតូចថេហ្យុង ក្រោយពីត្រូវគេចាប់ក្រញិចបែបនេះក៏បានត្អូញឡេីង ព្រោះតែរាងក្រាស់ចាប់ទាញគេសឹងតែដាច់ថ្ពាល់ទៅហេីយ មិនឈឺបានយ៉ាងមិចនេះសាច់មនុស្សណា មិនមែនតុក្កតាដែលមិនចេះឈឺនោះទេ)
YOU ARE READING
🎤Concert ផ្ដេីមស្នេហ៍🎤
Hành độngរឿងរ៉ាវស្នេហារបស់កម្លោះពីរនាក់ដែលកេីតឡេីងដោយការជួបគ្នាដោយចៃដន្យនៅThank you next world tour របស់Ariana grande ព្រោះពួកគេសុទ្ធតែជាArianatorដូចគ្នា -Write by: SOUN VONG SAKADA - Date : 06/03/2021