បន្ទាប់ពីដេីរមកយ៉ាងតក់ក្រហល់អន្ទះសារយ៉ាងខ្លាំងពួកគេក៏ដេីរមកដល់មុខបន្ទប់មួយនោះ រាងតូចមិនទាន់បានចូលទៅទេ តែគេបានឮសម្លេងចម្លែកអ្វីម្យ៉ាងចេញពីបន្ទប់មួយនោះ ទេីបគេសម្រេចចិត្តថានៅឈរស្ដាប់ឲឮច្បាស់នឹងត្រចៀកសិនមុននឹងសម្រេចចិត្តថាចូលទៅ...(សម្លេងខ្សាវៗចេញពីបន្ទប់នោះ)
Ah ..... Ai ..... un peu, monsieur ! ! Je suis si malade .... Ah .... ton petit .... Je suis si malade ! !
(( អាស៎.....អាយ.....តិចៗបានទេលោក! ! ខ្ញុំឈឺខ្លាំងណាស់....អាស៎....តិចៗទៅលោក....ខ្ញុំឈឺខ្លាំងណាស់.! ! ))Fermez vite la bouche, c'est elle qui nous a forcés...! ! !
(( ឆាប់បិទមាត់របស់នាងនៅនាងជាអ្នកបង្ខំយេីងទេ...! ! ! ))(ខាងក្រៅ )
ទោះបីវាជាភាសាបារាំងពិតមែនក៏រាងតូចអាចស្ដាប់បានដែរព្រោះរាងក្រាស់ធ្លាប់បង្រៀនគេ ក្រោយស្ដាប់បានត្រឹមនេះរាងតូចដកត្រចៀកចេញមកវិញព្រោះតែគេមិនអាចទ្រាំស្ដាប់បានតទៅទៀតទេ! ! ហេតុអ្វីបានជានាយធ្វេីបែបនេះ ? ក្រែងនាយទេីបតែសុំគេរៀបការហេតុអ្វីបានជាមក ក្រេបទឹកឃ្មុំជាមួយស្រីបម្រេីម្នាក់នេះវិញ ? នាមជាប្រពន្ធមិនទាន់រៀបការរបស់គេ គ្មានតម្លៃទេមែនទេ ? ថ្លេីមនៅក្នុងខ្លួនរបស់គេពេលនេះធ្លាក់មកដល់ក្រពះហេីយ ផ្លូវអារម្មណ៍នៅខាងក្នុងបានរុញតំណក់ទឹកជាច្រេីនតំណក់ចេញមកខាងក្រៅ ហូររហាមកាត់តាមរង្វង់ភ្នែក គេមិនហ៊ានបេីកទ្វារចូលទៅខាងក្នុងនោះទេ ព្រោះតែគេមិនចង់ឃេីញរូបភាពទាំងអស់នោះឡេីយ ត្រឹមតែសម្លេងប៉ុននេះ គេស្ទេីរតែប្រេះបែកទ្រូងទៅហេីយ ចុះទម្រាំតែរូបភាពផ្ទាល់ភ្នែកទៀត សម្លាប់គេទាំងរស់តែម្ដងទៅល្អជាង ! !
Linzy : ថេយ៍សម្រួលអារម្មណ៍ណា ! !
( ដោយសារតែសម្លេងនោះឮដល់ត្រចៀកនាងតូចដែរ នាងក៏ចេះភាសាបារាំងទេីបនាងបកប្រែមកឲជីមីនស្ដាប់ហេីយទេីបចូលទៅលួងលោមរាងតូចទាំងពីរនាក់ )Jimin : Tae !! ស្ងប់អារម្មណ៍សិនទៅ...!
( ក្រោយឃេីញសភាពមិត្តបែបនេះ រាងតូចជីមីនក៏ប្រញាប់ចូលមកទាញកាយតូចអោបជាប់នឹងទ្រូងដេីម្បីលួងលោមគេ មិនឲយំខ្លាំងជាងនេះទៀត )
YOU ARE READING
🎤Concert ផ្ដេីមស្នេហ៍🎤
Actionរឿងរ៉ាវស្នេហារបស់កម្លោះពីរនាក់ដែលកេីតឡេីងដោយការជួបគ្នាដោយចៃដន្យនៅThank you next world tour របស់Ariana grande ព្រោះពួកគេសុទ្ធតែជាArianatorដូចគ្នា -Write by: SOUN VONG SAKADA - Date : 06/03/2021