ថេហ្យុងគេកេីតអ្វី? ? [part48]

1.8K 144 21
                                    




+មួយឆ្នាំកន្លងទៅ

​     អ្វី​ៗគ្រប់យ៉ាងក៏ចេះតែដេីរទៅមុខយ៉ាងរលូន​ យេីងងាកមកមេីលចំណងស្នេហ៍របស់តួឯកយេីងមួយគូរនេះវិញ​ ពួកគេទាំងពីររស់នៅជាមួយអស់ពេលជាយូរមកហេីយតែភាពមិនសម្រុងគ្នារវាងពួកគេគឺមានតិចណាស់​ ពោលគឺពួកគេចេះអត់ឱនឲគ្នា​ មួយជាទឹកហេីយមួយជាភ្លេីងទេីបធ្វេីឲពួកគេមិនងាយមានជម្លោះរវាងគ្នាឡេីយ​  ហេីយអ្វីដែលសំខាន់គឺជុងហ្គុកស្រឡាញ់ថេហ្យុងខ្លាំងណាស់ទេីបនៅពេលមានរឿងឈ្លោះប្រកែកអ្វីមួយកេីតឡេីងមកគឺគេតែងតែជាអ្នកចាញ់រហូតទេីបចំណងស្នេហារវាងពួកគេមិនសាបសូន្យ.....

Tae: ជុងហ្គុក​! ! បងកន្លែងប្រកាច់ធ្វេីអ្វីនឹងបានជាយូរម្ល៉េះ! ! (សម្លេងស្រែកចាចរបស់រាងតូចកំពុងតែលាន់ពេញបន្ទប់របស់គេព្រោះគេកំពុងតែខឹងអ្នកជាគូរដណ្ដឹងដែលមិនជាធ្វេីអ្វីទេ​ គេកំពុងតែក្អួតចង់ដាច់បំពង់ក​ ទៅហេីយតែគេមិនដឹងជានៅទីណាឡេីយ! ! )

Jungkook: មកហេីយៗ! ! នេះ...​អូន​ក្អួត​ទៀតហេីយមែនទេថេយ៍! ! (ក្រោយឮសម្លេងស្រែកហៅរបស់សំណព្វចិត្ត​  រាងក្រាស់ដែលកំពុងតែធ្វេីការរបស់នាយក៏ប្រញាប់ទម្លាក់ការងារចោលរត់មកមេីលប្រពន្ធនៅក្នុងបន្ទប់ទឹក)

Tae: បេីឃេីញហេីយនៅខំសួរធ្វេីស្អីទៀត! ! មិនគិតជួយរឹតខ្នងអូនទេឬ? ? (សម្ដី​ច្រែតៗរបស់រាងតូចធ្វេីឲរាងក្រាស់ប្រញាប់ចូលទៅជួយរឹតខ្នងរបស់គេយ៉ាងលឿន​ មិនដឹងយ៉ាងមិចទេមួយរយៈក្រោយនេះរាងតូចប្រែជាកាចឆ្នាស់ប៉ះមិនបានទេ​ ហេីយមួយថ្ងៃមួយថ្ងៃក្អួតឥតឈប់​ រាងក្រាស់ថានាំគេទៅឲពេទ្យពិនិត្យតែគេមិនព្រមទៅនោះទេ​ គេចេះតែថាក្រពះរបស់គេធ្វេីទុកទេីបរាងក្រាស់មិនចង់បង្ខំគេ! ! )

Jungkook: បងថាអូនគួរតែទៅពេទ្យឲគេពិនិត្យហេីយ! ! មិនដែលក្រពះឯណាធ្វេីទុកក្អួតដល់ថ្នាក់នឹងទេ! (ជុងហ្គុក​ខំប្រឹង​និយាយបញ្ចុះបញ្ចូល​គេម្ដងទៀតព្រោះបេីមិនអញ្ចឹងទេគេមិនទៅជាដាច់ខាត)

Tae: អូន​មិនទៅទេ! ! បងក៏ដឹងថាអូនស្អប់ពេទ្យកម្រិតណា....ហិក​! ! ហិក​! ! (ថេហ្យុងស្រាប់តែយំឡេីង​ ហេីយក៏និយាយប្រកែកនឹងជុងហ្គុកព្រោះគេមិនចង់ទៅពេទ្យទេ​ ជុងហ្គុកក៏ដឹងថាគេស្អប់ថ្នាំប៉ុណ្ណា​ ខ្លាចម្ជុលប៉ុណ្ណា​ ហេតុអ្វី​ក៏នៅតែបង្ខំគេរហូតមិនឈប់បែបនេះ)

🎤Concert ផ្ដេីមស្នេហ៍🎤Where stories live. Discover now