+ប្រទេសបារាំង នាទីនាឡិកានៅកណ្ដាលប្រទេសបារាំងពេលនេះកំពុងតែដេីរទៅមុខបន្តឮសូរតែ ពឹកៗៗៗ តែម្ដងហេីយព្រោះថាពេលព្រឹកថ្ងៃថ្មីកំពុងតែឈានមកដល់.....
ព្រឹកព្រលឹមថ្ងៃថ្មីព្រះអាទិត្យរះឡេីងបញ្ចេញពន្លឺពណ៌មាសចិញ្ចាចចិញ្ចាំងពេញផ្ទៃលោកា ថ្វីត្បិតតែមេឃស្រឡះមានថ្ងៃរះពិតមែន តែខ្យល់ត្រជាក់បានធ្លាក់មកជ្រាបចូលតាមគ្រប់សន្លឹកនៃស្លឹកឈេីបង្កេីតជាការរង្គោះរង្គេីរបក់បោកមែកធាងរបស់ធម្មជាតិទាំងឡាយ ដែលបង្ហាញឲឃេីញថាសម្រស់នៃធម្មជាតិពិតជាអស្ចារ្យដែលមនុស្សគ្រប់គ្នាមិនដែលកត់សម្គាល់ ៕ នេះជាថ្ងៃចុងក្រោយនៃដំណេីរកម្សាន្តរបស់ពួកគេហេីយ ពួកគេមកលេងទឹកដីប្រទេសបារាំងនេះអស់រយៈកាលប្រាំមួយថ្ងៃហេីយនៅសល់តែមួយថ្ងៃទៀតចុងក្រោយទៀតនេះគម្រប់មួយអាទិត្យ ៕
នៅសណ្ឋាគារផ្កាយប្រាំពីរដែលពួកគេកំពុងតែស្នាក់នៅនេះ មានភាពអ៊ូអរខ្លាំងណាស់ព្រោះថា ទាំងភ្ញៀវទាំងបុគ្គលិកទាំងអស់កំពុងតែជុំនុំគ្នានៅកន្លែងភោជនីយដ្ឋានដេីម្បីស្រស់ស្រូបអាហារពេលព្រឹកព្រោះពេលនេះនៅប្រទេសបារាំងម៉ោង 9:30 នាទីព្រឹកទៅហេីយ ៕ រាងក្រាស់ដែលជាមិត្តភក្ដិទាំងពីរកំពុងតែអង្គុយនៅក្នុងបន្ទប់មួយដោយដាច់ដោយឡែកពីគេមិនមែននៅកន្លែងបូហ្វេ ពេលព្រឹកដូចភ្ញៀវផ្សេងនោះទេព្រោះនាយបានកក់បន្ទប់ពិសេសចង់ញាំជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ៕នាយចាំប្រពន្ធសំណព្វទាំងពីរធ្វេីខ្លួននៅមិនទាន់ចុះមកនៅឡេីយទេ កាលពីព្រឹកមិញគ្រាន់តែបេីកភ្នែកមកភ្លាមរាងតូចជីមីនក៏មកដល់មុខបន្ទប់របស់រាងតូចថេហ្យុងតែម្ដង កាលបេីបានបែបនេះហេីយ ថេហ្យុងក៏ប្រញាប់ដេញប្ដីឲចុះទៅចាំនៅខាងក្រោមមុនព្រោះគេចង់នៅធ្វេីខ្លួនជាមួយមិត្តបានបីនាក់ ព្រោះថាវាងាយស្រួលជាងឲប្ដីធ្វេីខ្លួនឲ បេីហ៊ានតែឲរាងក្រាស់ធ្វេីខ្លួនឲប្រាកដជាដូចក្រមុំចូលម្លប់មិនខានទេ ។+20នាទីក្រោយមក
Jungkook : ហេតុអីក៏ថេយ៍ យូរបែបនេះ ? នេះជិតកន្លះម៉ោងហេីយណា ?
ឯងជួយគិតយេីងមេីលអាស្លេក ! គិតចុចតែទូរស័ព្ទនឹងហេីយឯង ! !
(ជុងហ្គុកអង្គុយរអ៊ូរដោយសារតែចាំប្រពន្ធយូរពេក ថាឲចាំតែបន្តិចតែនេះជិតកន្លះម៉ោងទៅហេីយ គេចាំឡេីងអន្ទះសារពេញខ្លួនហេីយ បេីនិយាយជាមួយអាមិត្តហេងស៊យនេះវិញ ដូចនិយាយដាក់មុខកញ្ចក់ម្នាក់ឯងចឹង ឈ្ងោកចុចតែទូរស័ព្ទមិនគិតថាគេកំពុងតែនិយាយជាមួយនោះទេ )
YOU ARE READING
🎤Concert ផ្ដេីមស្នេហ៍🎤
Actionរឿងរ៉ាវស្នេហារបស់កម្លោះពីរនាក់ដែលកេីតឡេីងដោយការជួបគ្នាដោយចៃដន្យនៅThank you next world tour របស់Ariana grande ព្រោះពួកគេសុទ្ធតែជាArianatorដូចគ្នា -Write by: SOUN VONG SAKADA - Date : 06/03/2021