រាងតូចក៏ជិះតាក់សុីមកផ្ទះវិញទាំងទឹកភ្នែកហូរមកដូចទឹកទន្លេទៅហេីយគេពិតជាហត់នឿយណាស់ហត់នឹងឈ្លោះហត់នឹងប្រកែកហេតុអីគ្រាន់តែចង់ស្វែងរកក្ដីសុខឲខ្លួនឯងសោះម៉េចក៏ពិបាកម៉្លេះ....
មកដល់ផ្ទះវិញរាងតូចបោះជំហានចូលទៅក្នុងផ្ទះទាំងគ្មានកម្លាំងនៅក្នុងខ្លួនទាល់តែសោះ អ្នកជាម្ដាយឃេីញដូច្នោះក៏សួរនាំជារឿងធម្មតាព្រោះគាត់បារម្ភពីកូនអ្នកស្រីKim: មានរឿងអីកូនហេតុអ្វីមេីលទៅដូចជាអស់កម្លាំងម្ល៉េះ? ?
Tae: គឺ..ម៉ាក់ខ្ញុំចង់ផ្ដាច់ពាក្យ! ! ! (រាងតូចតបទៅអ្នកជាម្ដាយទាំងទឹកមុខស្រងូតស្រងាត់ព្រោះខ្លាចថាម្ដាយគេមិនព្រម)
អ្នកស្រីKim: ហា៎ស! ! កូននិយាយថាមិចនឹង មានរឿងអ្វីទេីបឈានទៅដល់ការផ្ដាច់ពាក្យហាស កូន មិចមិនដោះស្រាយគ្នាចាំបាច់យកកំហឹងទល់កំហល់ដែរ? ?
Tae: គឺកូនមិនអាចទ្រាំនៅជាមួយអ្នកដែលមិនមានហេតុផលដូចជាគេទេម៉ាក់ ខ្ញុំពិតជាមិនអាចពិតមែន! ! (រាងតូចនិយាយពីមូលហេតុប្រាប់ទៅម៉ាក់គេទាំងទឹកភ្នែក)
អ្នកស្រីKim: Kim Taehyung កូនត្រូវចាំថាមនុស្សពីរនាក់ស្រឡាញ់គ្នាគឺតែងតែបារម្ភពីគ្នា ហួងហែង ប្រច័ណ្ឌគ្នាជារឿងធម្មតានោះទេ បេីមួយជាភ្លេីងមួយទៀតត្រូវតែជាទឹក មិនមែនចេះតែចង់ឈ្នះរៀងៗខ្លួននោះទេ បេីលេីកលែងបានក៏លេីកលែងទៅវាគ្មានទៅពិបាកក្នុងការផ្ដល់ឱកាសឲគ្នាទៅវិញទៅមកទេកូនត្រូវយល់ពីចំណុចនឹង ហេីយម៉្យាងទៀតយេីងមិនអាចមេីលឃេីញទេថាទៅថ្ងៃមុខវាទៅជាយ៉ាងណាបេីយេីងធ្វេីទៅទាំងមិនបានគិតឲច្បាស់លាស់នោះគឺប្រាកដជាមានវិប្បដិសារីអស់មួយជីវិតមិនខានទេ ម៉ាក់ដឹងថាកូននៅក្មេងការគិតរបស់កូនវានៅរាក់បានជាឆាប់ចិត្តក្ដៅចឹងកូនត្រូវចេះគ្រប់គ្រងអារម្មណ៍របស់ឲស្ងប់ទេីបរស់នៅមិនចេះក្ដៅក្រហាយណាកូន ម៉ាក់មិនដឹងថាកូនមានរឿងអ្វីជាមួយគ្នាទេតែម៉ាក់ចង់ផ្ដាំកូនថាត្រូវចេះអត់ធ្មត់ តស៊ូ ក្នុងជីវិតទេីបអាចស្វែងរកសេចក្ដីសុខឲខ្លួនឯងបាន ស្រឡាញ់គ្នាមិនមែនមួយថ្ងៃ មិនមែនមួយខែ ទេណាកូន គឺមួយជីវិត! ! ចឹងមុននឹងធ្វេីអ្វីមួយត្រូវគិតឲច្បាស់គ្រប់ជ្រុងជ្រោយណាកូន! ! (រាងតូចគេងកេីយភ្លៅអ្នកម្ដាយស្ដាប់គាត់ទូន្មានទាំងទឹកភ្នែកគេពិតជាស្រឡាញ់ម៉ាក់គេខ្លាំងណាស់គាត់គឺជានារីទីមួយដែលតែងតែឈរក្បែរគេមិនថាមានរឿងអ្វីឡេីយ គាត់គឺជាម៉ាក់ដ៏ល្អបំផុតសម្រាប់គេគាត់គឺជាខែលដែលតែងតែការពារគេ គាត់គឺជារនាំងដែលតែងតែបាំងគេកុំឲត្រូវព្យុះភ្លៀង គាត់តែងតែប្រឈមមុខពុះពារគ្រប់ឧបសគ្គជាមួយគេ គាត់តែងតែជួយដោះស្រាយគ្រប់បញ្ហាទាំងអស់ សឹងតែគាត់ហ៊ានលះបង់ទាំងចិត្តទាំងកាយដេីម្បីកូន គាត់មិនដែលរាថយឡេីយ គេពិតជាស្រឡាញ់ម៉ាក់របស់គេខ្លាំងណាស់! ! )
Tae: ខ្ញុំពិតជាអរគុណម៉ាក់ខ្លាំងណាស់ដែលតែងតែមេីលថែ និង ជួយដោះស្រាយកូនគ្រប់បញ្ហាទាំងអស់ មានតែម៉ាក់ទេដែលយល់ពីកូននោះ កូនស្រឡាញ់ម៉ាក់ណា! ! ហឹក ហឹក..! ! (រាងតូចពីរៀបរាប់ពីទឹកចិត្តស្រឡាញ់របស់គេទៅកាន់ម្ដាយរបស់គេ! ! )
អ្នកស្រីKim: ម៉ាក់ក៏ស្រឡាញ់កូនដែរណា! ! ហឹក! ! (គាត់ស្រក់ទឹកភ្នែកតាមគេ ហេីយគាត់យកដៃអង្អែលក្បាលរបស់គេតិចៗរហូតដល់គេគេងលក់លេីភ្លៅគាត់ទាំងទឹកភ្នែកដាមពេញថ្ពាល់! ! )
𝕋𝕠 𝕓𝕖 𝕔𝕠𝕟𝕥𝕚𝕟𝕦𝕖𝕕
ℙ𝕝𝕤 𝕧𝕠𝕥𝕖 𝕒𝕟𝕕 𝕔𝕞𝕥 𝕘𝕦𝕪𝕤🥺🙏🏻
𝕃𝕠𝕧𝕖 𝕪𝕠𝕦 𝕘𝕦𝕪𝕤 𝕤𝕠 𝕞𝕦𝕔𝕙 🦄💜
𝕋𝕙𝕒𝕟𝕜 𝕪𝕠𝕦 𝕗𝕠𝕣 𝟙𝟘𝕜 𝕧𝕚𝕖𝕨𝕖𝕣𝕤 𝕚𝕥'𝕤 𝕣𝕖𝕒𝕝𝕝𝕪 𝕞𝕖𝕒𝕟 𝕥𝕠 𝕞𝕖 𝕥𝕙𝕒𝕟𝕜 𝕢 𝕤𝕠 𝕞𝕦𝕔𝕙 𝕝 𝕝𝕠𝕧𝕖 𝕪𝕠𝕦 𝕘𝕦𝕪𝕤 𝕤𝕠 𝕞𝕦𝕔𝕙🥺💗🦄
YOU ARE READING
🎤Concert ផ្ដេីមស្នេហ៍🎤
Actionរឿងរ៉ាវស្នេហារបស់កម្លោះពីរនាក់ដែលកេីតឡេីងដោយការជួបគ្នាដោយចៃដន្យនៅThank you next world tour របស់Ariana grande ព្រោះពួកគេសុទ្ធតែជាArianatorដូចគ្នា -Write by: SOUN VONG SAKADA - Date : 06/03/2021