[part34] គិតថាយេីងខ្លាចមែនទេ! !

2.1K 138 6
                                    



Tae!!!
សម្លេងរាងធំហេីយស្អកមួយបានស្រែកឃាត់ដំណេីររាងតូច​ ចំណែក​ឯរាងតូចក៏ងាកមកតាមសម្លេងនោះ​ គ្រាន់​តែ​ងាកមកឃេីញអ្នកដែលហៅគេក៏ចំហរមាត់តែម្ដងព្រោះម្នាក់នោះជា....

Tae: Kai Hyung!!!!! ហេីយHyungមកទីនេះបានយ៉ាងមិច!! (រាងតូចងាកទៅឃេីញសិស្សច្បងដែលធ្លាប់តែរៀនសាលាជាមួយគ្នាបែកគ្នារាប់ឆ្នាំ​ ពិតជាចៃដន្យពិតមែនដែលអាចមកជួបគ្នានៅទីនេះបាន​ គេក៏រត់សម្ដៅទៅគេហេីយសួរគេភ្លាមតែម្ដង)

Kai: គឺHyungធ្វេីការនៅទីនេះនោះអី​ ហេីយឯងធ្វេីការនៅទីនេះដែរមែនទេ​? ហេតុអីបានជាយេីងមិនដែលជួបឯង? ? (Kaiឆ្លេីយប្រាប់ទៅរាងតូចទាំងទឹកមុខឆ្ងល់បេីគេធ្វេីការនៅហេតុអីក៏មិនដែលជួបគ្នា​ តែបេីគេមិនធ្វេីការនៅទីនេះហេតុអីក៏អាចទិញរបស់ញាំអីច្រេីនបែបនេះចូលក្នុងក្រុមហ៊ុនបានទៅ? ? )

Tae: គឺ...ខ្ញុំ

"គេជាប្រពន្ធរបស់ប្រធានក្រុមហ៊ុននេះហេីយមកធ្វេីការទីនេះក្នុងឋានៈជាលេខារបស់ប្រធានក្រុមហ៊ុន"
សម្លេងរឹងកំប្រឹសរបស់រាងក្រាស់បានបន្លឺពីក្រោយខ្នងរបស់រាងតូចធ្វេីឲរាងតូចភ័យយ៉ាងខ្លាំងព្រោះពីរនាក់នឹងដូចជាខ្លាពីរនៅក្នុងរូងតែមួយយ៉ាងចឹងគឺមិនដែលត្រូវគ្នាម្ដងណាឡេីយ

Tae: Jung..!! (រាងតូចក៏ប្រញាប់ដេីរទៅរកគេហេីយហៅគេតិចៗក្នុងបំណងឲគេត្រជាក់ចិត្តព្រោះក្រសែរភ្នែកដែលគេសម្លឹងទៅអ្នកម្ខាងទៀតនោះគឺវាពិតជាគួរឲព្រឺឆ្អឹងខ្នងខ្លាំងណាស់)

Kai: ហេីយឯងជាប្រធានក្រុមហ៊ុនមែនទេបានជាទ្រង់ខ្វល់ខ្វាយម្ល៉េះ! ! (គេតបទៅរាងក្រាស់វិញទាំងព្រហេីនទាំងមិនដឹងថារាងក្រាស់ជាអ្វី)

Tae: Kai hyung...(រាងតូចឧទានឈ្មោះគេតិចៗរបៀបតឿនគេ​ព្រោះសម្ដីដែលគេនិយាយដាក់រាងក្រាស់អម្បិញមិញនេះគឺពិតជាធ្ងន់ខ្លាំងណាស់ប្រហែលជាមិនសល់សាច់ទេមេីលទៅបេីគេនៅតែផ្គេីនដាក់រាងក្រាស់បែបនេះ! ! )

Jungkook: យេីងមិនមែនជាប្រធានក្រុមហ៊ុននេះទេតែយេីងអាចដេញក្បាលឯងចេញពីក្រុមហ៊ុននេះបានក្នុងពេលឥឡូវនេះ! ! (រាងក្រាស់តបទៅគេវិញទាំងសង្គ្រឺតធ្មេញ​ នេះ...​គេជាកូនចៅរបៀបមិចមកធ្វេីការមិនស្គាល់ចៅហ្វាយនោះ! ! )

Kai: គិតថាយេីងខ្លាចមែនទេ!!!

ឌឹប...​! ! !

​ ដោយទ្រាំនឹងពាក្យសម្ដីអ្នកម្ខាងទៀតលែងបានរាងក្រាស់ក៏ហក់ទៅដាល់គេមួយដៃចំកណ្ដាលមុខពេញតែម្ដងធ្វេីឲអ្នកម្ខាងទៀតឈឺយ៉ាងដំណំ..

Jungkook: សន្តិសុខ​ឆាប់មកអូសក្បាលវាចេញពីមុខយេីងភ្លាមទៅយេីងមិនចង់ឲដៃយេីងប្រឡាក់ឈាមនោះទេ! ! ! (រាងក្រាស់ដកដៃចេញពីមុខគេហេីយក៏ស្រែកបញ្ជាទៅសន្តិសុខធ្វេីឲពួកបុគ្គលិកនៅក្នុងនោះទាំងអស់ព្រឺរោមតែម្ដងគេមុនដែលឃេីញគេខឹងដល់ម្លឹងពីមុនមកទេ)

Jungkook: ហេីយអូនឆាប់មកណេះ! ! ! (គេស្ទុះទៅកញ្ឆក់ដៃរបស់រាងតូចមួយទំហឹងធ្វេីឲគេឈឺសឹងតែស្រែកយំទៅហេីយតែក៏មិនហ៊ានមាត់ព្រោះអាកប្បកិរិយារបស់រាងក្រាស់ពេលនេះគឺដូចជាខ្មោចចូលយ៉ាងចឹងគេមិនហ៊ានជំទាស់នឹងគេទេ)

ក្រោយរាងក្រាស់ទៅបាត់ពួកសន្តិសុខក៏នាំគ្នាចូលមកអូសអ្នកដែលត្រូវមួយដៃរបស់រាងក្រាស់មុននេះចេញក្រៅតាមបញ្ជារបស់គេ.......

To be continued
Love you'll so much 😘💜
Pls vote and cmt guys🙏🏻🥺💗

🎤Concert ផ្ដេីមស្នេហ៍🎤Where stories live. Discover now