កូនខ្ញុំកេីតអ្វីទៅ? ? [part73]

1.2K 82 6
                                    




​ +មន្ទីរពេទ្យ​

​ ពេលនេះរាងតូចថេហ្យុងកំពុងតែដេកនៅលេីគ្រែសង្គ្រោះបន្ទាន់ដោយមានលោកដុុកទ័រជំនាញកំពុងតែពិនិត្យមេីលថារាងតូចកេីតអ្វីបានជាចាញ់កូនខ្លាំងដល់ថ្នាក់នេះ​ ៕​ ចំណែកឯរាងក្រាស់និងជំនិតរបស់នាយដែរកំពុងតែអន្ទះសារឈរចាំនៅខាងក្រៅនេះវិញ​ ពួកគេច្របូកច្របល់ខ្លាំងណាស់ជាពិសេសជុងហ្គុកនេះតែម្ដង​ មិនអោយនាយច្របូកច្របល់បានយ៉ាងមិច​ នេះកូននឹងប្រពន្ធរបស់គេទាំងមូលណា​ បេីពួកគេមានគ្រោះថ្នាក់អ្វីនោះ​ តេីអោយគេរស់បានយ៉ាងមិចទៅ​ ? នាយជាលោកប្ដី​ នឹង​ លោកប៉ា​ ដែលគ្មានបានការពិតមែន​ ប្រពន្ធរបស់គេគេងឈឺចាប់ទ្រាំម្នាក់ឯងនៅជិតនាយ​ ហេតុអ្វី​បានជានាយមិនដឹងបែបនេះ​ នាយពិតជាខឹងខ្លួនឯងខ្លាំងណាស់​ ! !

Jungkook : ឌឹប...​! ! ហ៊េីយ! ! យេីងពិតជាគ្មានបានការខ្លាំងណាស់...! !

(​ រាងក្រាស់ក្ដាប់ដៃយ៉ាងណែនដាល់ទៅលេីជញ្ជាំងមន្ទីរពេទ្យដេីម្បីបញ្ចេញកំហឹងដែលនាយខឹងខ្លួនឯង​ កណ្ដាប់ដៃ​មាំក្រាស់ដាល់មួយទំហឹងស្ទេីរតែប្រេះជញ្ជាំងនោះទៅហេីយ​ )

Ken : ចៅហ្វាយ​! ! ចៅហ្វាយ​កុំធ្វេីបែបនេះអី​ វាមិនមែនជាកំហុសរបស់ចៅហ្វាយទេ...សូមចៅហ្វាយត្រជាក់ចិត្តសិនទៅ! !

(​ នាយដែលជាជំនិតរបស់រាងក្រាស់ប្រញាប់ចូលមកឃាត់ចៅហ្វាយរបស់គេបេីមិនចឹងទេ​ ចៅហ្វាយ​របស់គេប្រហែលជាអាចដាល់ទាល់តែបែកជញ្ជាំងនេះក៏ថាបាន​ ព្រោះគេនៅជាមួយចៅហ្វាយគេអស់ជាច្រេីនឆ្នាំហេីយ​ គេស្គាល់ចរិតចៅហ្វាយគេច្បាស់ណាស់​ )

Jungkook : យេីងត្រជាក់ចិត្តមិនបានទេអាKen !! ប្រពន្ធនឹងកូនរបស់យេីងកំពុងតែនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ណា​ ឯងឃេីញទេ​...! ! !

(​ នាយសង្ហារស្ទុះមកគំហកដាក់នាយជំនិតទាំងកម្រោលចូល​ នេះអោយនាយស្ងប់អារម្មណ៍បានយ៉ាងមិចទៅទាំងដែលប្រពន្ធនឹងកូនរបស់គេ​ មិនដឹងថាអាចឆ្លងផុតខ្សែបន្ទាត់គ្រោះថ្នាក់បានឬក៏អត់ផង​ )

Ken : សុំទោស​ចៅហ្វាយ​! ! តែសូមចៅហ្វាយរំងាប់អារម្មណ៍សិនទៅ​ ព្រោះខ្ញុំគិតថាមនុស្សល្អដូចជាចៅហ្វាយតូចព្រះប្រាកដជាតាមថែររក្សាគាត់ហេីយ​ ជឿខ្ញុំទៅចៅហ្វាយ​..! !

🎤Concert ផ្ដេីមស្នេហ៍🎤Where stories live. Discover now