នៅក្នុងទីធ្លាសកលវិទ្យាល័យមួយដែលល្បីក្នុងប្រទេសមានក្រុមសិស្សសង្ហារៗមកអង្គុយជជែកគ្នាលេងយ៉ាងសប្បាយដោយមានក្រសែភ្នែកជាច្រើនសម្លឹងមកពួកគេគ្រប់ៗគ្នាក៏ព្រោះតែពួកគេមានរូបសម្រស់ស្រស់ សង្ហារគ្មានអ្នកណាប្រៀបបានឡើយ ។ ទាំងនារីៗទាំងបុរសៗសុទ្ធតែស្រលាញ់ចូលចិត្តគ្រប់គ្នាទាស់តែថាចរឹករបស់គេឆ្នាស់ឆ្នើមបន្តិចដូចជាស្រីចឹងតែគួរឲ្យស្រលាញ់គ្នារបស់ពួកគេមាន4នាក់ស្អាតៗមិនចាញ់គ្នាទេ ។
" ចេញពីសាលាទៅណាបន្ត " Jimin ដើរបណ្ដើរងាកសួរ គ្នាគេបណ្ដើរទាំងញញឹមព្រោះឲ្យតែចេញពីសាលាគ្នាៗគេ នេះណាមិនដែលថាទៅផ្ទះទេគឺឆ្លៀតទៅកន្លែងផ្សេងទៀត ជាមុនសិនបានទៅផ្ទះ ។
" យើងមានណាត់ល្ងាចនេះហើយមិនទៅណាទេ " Tae តបទៅវិញយ៉ាងលឿនទឹកមុខស្រស់ល្អណាស់មើលក៏ដឹង ថាគេណាត់ជាមួយអ្នកណាដែរ ។ ជាមិត្តនឹងគ្នារឿងអ្វីក៏ដឹង ដែលពួកគេមិនចេះលាក់គ្នាទេហ៊ានលាក់ខឹងហើយ !!
" បើថេយ៍មិនទៅផងយើងទៅផ្ទះល្អជាង.. " Jin
" ចាំពេលក្រោយទៅណា..សង្សារណាត់ហើយមិនចង់ខក ណាត់នោះទេ " Tae និយាយបែបលួងព្រោះតាមមើលទឹកមុខក៏ដឹងថាកំពុងអន់ចិត្តព្រោះទៅចោលពួកគេហើយ នៅរកម្នាក់ផ្សេងទៀត ។ ឲ្យតែថេយ៍រកសង្សារបានពួកគេនៅកន្លៀតហើយតែបើបែកគ្នាវិញដឹងតែមករកពួកគេមុនគេតែម្ដងបែបនេះឡើងសាំអស់ហើយ ។
" អើ..តែម្នាក់នេះជាប់ដែលទេ? បានប៉ុន្មានថ្ងៃទៅថេយ៍ " Jin អាចបានរាប់ឆ្នាំទេនឹងប្រហែលជាមិនអាចទេតែមួយអាទិត្យអស់ហើយ ។ គេស្គាល់ច្បាស់ណាស់ហើយអ្នកដែលគេទាក់ទងគឺសារីក្រៗតោងគេយកលុយចាយនឹង បានអីយកជាប់ទៅបើម្នាក់ៗមកសម្លឹងតែលុយៗ ។
" បងគួរតែដឹងហើយ!! បើច្បាស់ខ្ញុំក៏ច្បាស់តែមើលម្នាក់ៗទៅត្រូវការតែលុយនិងខ្លួនប្រាណខ្ញុំ " Tae កុំច្រឡំណាថេយ៍មិនទាន់អស់ខ្លួនទេតែពួកប្រុសៗដែលមកទាក់ទង ថេយ៍គឺចង់បានតែបែបនេះ ។
បន្ទាប់ពីនិយាយគ្នារួចរាល់ហើយក៏នាំគ្នាចូលក្នុងថ្នាក់វិញ ព្រោះនៅមិនទាន់ដល់ម៉ោងចេញនៅឡើយទេ..!!< អាហារដ្ឋាន >
" ចូលរៀនថ្ងៃដំបូងយ៉ាងម៉េចដែរ? មានចាប់អារម្មណ៏ស្រីណាអត់ " Suho មកដល់ក៏សួរបែបនេះទៅហើយអត់មានសំណួរផ្សេងសោះរកនឹកឆ្លើយមិនឃើញទេ ។
YOU ARE READING
💗វណ្ណៈស្នេហ៏✨ ( Completed✔️ )
Actionយើងសម្លឹងខ្ពស់ដោយខ្លួនឯងទាំងដែលមិនបានមើលខ្លួនថានៅកម្រិតណាប៉ុន្តែគ្រាន់តែស្រលាញ់ហេតុអ្វីចាំបាច់ត្រូវមានទ្រព្យមានមុខមាត់ក្នុងសង្គមដែរ? អ្នកក្រគ្មានបេះដូងឬ? វណ្ណៈស្នេហ៏មួយនេះពិតជាពិបាកឆ្លងកាត់ណាស់ ។ Taekook = Jungkook Top / Taehyung btt Write by : Je...