ភាគបញ្ចប់ : ជីវិតដ៏ស្រស់បំព្រង!!!

3.6K 250 6
                                    

ពន្លឺព្រះអាទិត្យរះបំភ្លឺពេញទីក្រុងទាំងមូលមនុស្សម្នាជាច្រើនក៏ចាប់ផ្ដើមធ្វើតាមតួនាទីរបស់ពួកគេដូចជាការរកលុយធ្វើការសិស្សៗក៏ទៅរៀនសូត្រយកចំណេះដឹងជាដើម ។
និយាយពីគូស្នេហ៏របស់យើងវិញពួកគេក៏រីករាយនឹងជីវិតគូមួយនេះជាមួយនឹងកូនតូចរបស់ពួកគេក៏មានជម្លោះបន្តិចបន្តួចប៉ុន្តែមិនបានធ្វើឲ្យក្ដីស្រលាញ់រលាយបាត់នោះទេគឺនៅដូចដើមដដែរចង់ឈ្លោះគ្នាបែកផ្ទះទៀតក៏មិនឈ្នះការលួងលោមរបស់នាយដែរលួងតែបន្តិចក៏បាត់ខឹងទៅហើយមិនពិបាកផង ។

" ថ្ងៃនេះបងត្រូវនៅផ្ទះមើលកូននិងសម្អាតផ្ទះធ្វើម្ហូបបោកខោអាវលាងចាននិង... " និយាយមិនទាន់ចប់ស្រួលបួលផងជុងហ្គុកក៏និយាយកាត់ព្រោះស្ដាប់ដូចជារៀបរាប់ច្រើនពេកហើយអ្នកណាធ្វើអស់ទៅមិនហត់ស្លាប់ហើយទេ?

" អូនសម្លាញ់..នេះធ្វើការផ្ទះថ្នាក់នឹងឬ? ប្ដីបាក់កម្លាំងស្លាប់ហើយ " នាយធ្វើទឹកមុខបែបគួរឲ្យអាណិតក្រែងនាយតូចកាត់បន្ថយខ្លះតែមានឯណាគិតខុសអស់ប្រើលើសដើមទៀត ><

" បាក់កម្លាំងឬលោកប្ដី? អញ្ចឹងជួយទៅផ្សារទិញរបស់ទុកដាក់ទូផងហើយមើលកូនស្រួលណាគ្មានឲ្យគ្នាយំទេងូតទឹកសម្អាតខ្លួនកូនផង..ពេលមកពីក្រុមហ៊ុនវិញត្រូវមានម្ហូបទុកសម្រាប់អូនណាលោកប្ដី..សឺតត " និយាយហើយក៏អោនមកថើបថ្ពាល់នាយបន្តិចរួចក៏បើកឡានចេញទៅជាមួយនឹងស្នាមញញឹមស្រស់សប្បាយចិត្តណាស់ដែលបានប្រើប្ដីច្រើនៗមិនអាណិតចិត្តប្ដីសោះឈរធ្វើមុខស្អុយៗមើលឡានដែលបើកចេញទៅជីវិតកំសត់ដល់ហើយ ។

" ទុកប្ដីឲ្យធ្វើការផ្ទះខ្លួនឯងវិញទៅក្រុមហ៊ុន " រអ៊ូតិចៗប៉ុន្នឹងហើយក៏ពេបមាត់ដើរចូលផ្ទះទៅធ្វើការតាមប្រពន្ធបញ្ជាបើមិនហើយទេមកវិញត្រូវមាត់ទៀតមិនខានទេបើមិនអញ្ចឹងទេក៏ជេរមួយម៉ោងជាងដែរឈរស្ដាប់ទៅឲ្យតែពូកែស្ដាប់ ><
ប្រើពេលយូរណាស់ទម្រាំធ្វើការងារក្នុងផ្ទះរួចនិងមកមើលកូនទៀតហត់ដែរប៉ុន្តែក៏ពេញចិត្តធ្វើដែរពេលរួចរាល់អស់កូនគេងលក់នាយក៏មកអង្គុយសម្រាកមួយកន្លែងសិន ។

" ហត់ដល់ហើយ " ដកដង្ហើមវែងៗយឺតៗក៏ចុចបើកទូរទស្សន៏មើលលេងៗកំដរអារម្មណ៏ខ្លះកុំឲ្យអផ្សុកពេកព្រោះថាឥឡូវនេះគឺនាយមិនបានទៅមើលក្រុមហ៊ុនទេថេយ៉ុងទុកឲ្យនៅផ្ទះចាប់ពីពេលនេះហើយរហូតដល់រកអ្នកមើលថែបានទើបនាយមកធ្វើការនៅក្រុមហ៊ុនវិញព្រោះថាកំពុងរកអ្នកមើលថែក្មេងម្នាក់ងាយស្រួលជួយសម្រាលខ្លះនិងបានជួយមើលថែផ្ទះផងដែរហើយរឿងនេះលោកស្រីគីមជាអ្នកចាត់ការគាត់ត្រូវការអ្នកដែលអាចទុកចិត្តបាន ។

💗វណ្ណៈស្នេហ៏✨ ( Completed✔️ )Where stories live. Discover now