PART 26 : យកទល់តែបាន!!!

3K 188 0
                                    

ថ្ងៃថ្មីចូលមកដល់នៅខាងមុខប្រលានយន្តហោះមានមនុស្សចេញចូលច្រើនណាស់ហើយក្នុងនោះក៏មាន ថេយ៉ុងនិងអ៊ុនវ៉ូផងដែរកំពុងរង់ចាំអ្នកមកទទួល ។ ថេយ៉ុងឈរចាំប្រហែលជាមួយសន្ទុះឡានក៏បានមកដល់ប៉ុន្តែពេលនោះដែលនាយតូចក៏ងាកទៅឃើញជុងហ្គុកឈរនៅក្បែរនេះដែរចំណេកជុងហ្គុកក៏បានងាកមកឃើញថេយ៍ដូចគ្នាហើយពីរនាក់នឹងឈរសម្លឹងគ្នាភ្លឹកៗនៅនឹងទៅដូចជាកំពុងភ្ញាក់ផ្អើល ព្រោះខានឃើញគ្នាផ្ទាល់ៗបែបនេះយូរណាស់ហើយ

" ថេយ៉ុង.. " ជុងហ្គុកបន្លឺការហៅឈ្មោះរបស់នាយតូចប៉ុន្តែបែរជាត្រូវអ្នកម្ខាងទៀតងាកមុខចេញរួចក៏ឡើងឡានបាត់ទៅអារម្មណ៏ពេលនេះគឺដូចគេចាក់សម្លាប់អញ្ចឹងនាយគិតថានឹងបាននិយាយគ្នាហើយប៉ុន្តែការគិតមួយនេះគឺខុសទាំងស្រុង ។
ភ្លាមៗនោះឡានរបស់កូនចៅលោកផាកក៏មកទទួលនាយដូចគ្នាទើបត្រូវឡើងឡានចេញទៅតែម្ដង មិនបានគិតច្រើនទៀតនោះទេសង្ឃឹមថានឹងមានថ្ងៃជួបគ្នាទៀតចុះ ។
ងាកមកមើលក្នុងឡានរបស់ថេយ៉ុងវិញម្ដងជិះចេញមកឆ្ងាយដែលហើយទឹកមុខវិញក៏មិនជាល្អប៉ុន្មានដែរ ឆ្ងល់ណាស់ហេតុអ្វីបានជាដកចិត្តចេញពីជុងហ្គុកមិនបានវាយូរឆ្នាំហើយប៉ុន្តែចិត្តនៅនឹកគេរហូតគ្មានថ្ងៃណាមិននឹកនោះទេក៏ចង់ជួបប៉ុន្តែមិនអាច ។

" បើចង់ជួបគេហេតុអ្វីក៏ចូលទៅនិយាយជាមួយគ្នាសិនចាំបាច់គេចពីគេធ្វើអ្វី? " អ៊ុនវ៉ូឃើញទឹកមុខរបស់ថេយ៍ក៏ដឹងហើយថាកំពុងពិបាកចិត្តតែក៏មិនអាចជួយអ្វីបានក្រៅពីការសួរនាំនឹងផ្ដល់កម្លាំងចិត្ត

" អត់ទេ..មិនបានចង់ជួប!! អ្នកណាថាខ្ញុំគេចពីគេនោះគ្រាន់តែមិនចង់ឃើញមុខប៉ុន្នឹងឯង " ថេយ៉ុងនិយាយប្រកែកឡើងលឿនប៉ុន្តែទឹកមុខនេះគិតថាអាចកុហក អ៊ុនវ៉ូបានឬ? នៅក្បែរឡើងរាប់ឆ្នាំទៅហើយគិតថានាយជាមនុស្សល្ងង់មិនដឹងពីចរឹករបស់ថេយ៍ឬ? ការគិតនិងកាយវិការនាយដឹងទាំងអស់នឹង ><

" អ្ហា៎..មិនចង់ជួបក៏អត់ទៅប៉ុន្តែត្រៀមខ្លួនផងកុំធ្វើមុខស្អុយៗបែបនេះប្រយ័ត្នលោកពូឃើញស្ដីឲ្យទៀតទៅ " អ៊ុនវ៉ុនិយាយទាំងញីសក់ក្បាលរបស់នាយតូចលេងតិចៗនិងអស់សំណើចនឹងចរឹករបស់គេដែរមាត់ក៏រឹងក្បាលក៏រឹងមើលទៅនៅតែជាកូនក្មេងម្នាក់ដដែរមិនចេះធំសោះ ។
បន្ទាប់មកទៀតពួកគេក៏បន្តនិយាយគ្នាលេងកុំឲ្យស្ងាត់ទម្រាំតែដល់ផ្ទះវិញក៏បានសើចសប្បាយខ្លះដែរកុំឲ្យថាទៅដល់ផ្ទះមុខមិនរីកដាក់លោកគីមដឹងតែបានត្រូវពាក្យស្ដីបន្ទោសទៀតហើយ ។

💗វណ្ណៈស្នេហ៏✨ ( Completed✔️ )Where stories live. Discover now