PART 32 : សត្រូវស្នេហា!!!

2.4K 178 1
                                    

ក្រោយពីចេញមកវិញនាយក្រាស់ក៏បើកឡានចេញមកភូមិគ្រឹះផាកវិញដំណើរបោះជំហានចូលទៅខាងក្នុងទាំងទឹកមុខញញឹមស្រស់ជាងរាល់ដងទៅទៀតក៏ព្រោះតែបានទៅញ៉ោះលោកគីមឲ្យបានខឹងនឹងហើយសប្បាយដល់ហើយបើដឹងអញ្ចឹងគេទៅរករឿងយូរហើយធ្វើបាបមនុស្សចាស់ម្យ៉ាងដែរតើ ។
កន្លងមកថ្ងៃថ្មីអាកាសធាតុល្អណាស់ធ្វើឲ្យជុងហ្គុកងើបពីព្រលឹមទាំងស្នាមញញឹមស្រស់ចូលទៅរកម្ដាយជាទីស្រលាញ់ដែលនៅក្នុងផ្ទះបាយ ។

" សឺតត..ម៉ាក់!! ឆ្ងុយដល់ហើយ " នាយចូលមកអោបគាត់ពីក្រោយនិងថើបថ្ពាល់មួយខ្សឺតទៀតផងភ្នែកទៅមើលអាហារលើតុទំនងណាស់ឃើញហើយក៏កូរពោះតែម្ដង ។ ភ្លាមនោះលោកផាកក៏ចុះមកល្មមជាមួយនឹងកូនស្រីពៅរបស់គាត់

" អារុណសួស្ដីបងប្រុស " យូណាចុះមកនិយាយទៅកាន់នាយទាំងញញឹមនិងដើរទៅតុអង្គុយក្បែរទៀតផងប៉ុន្តែមិនបានគិតអ្វីនោះទេគឺនាងគ្រាន់តែចង់ស្និតស្នាលឲ្យដូចបងប្អូននិងដូចដែលនាងធ្លាប់ធ្វើដាក់ជីមីនប៉ុណ្ណោះព្រោះនាងជាមនុស្សរួសរាយណាស់ងាយនឹងចុះសម្រុងជាមួយអ្នកដទៃចរឹកក៏គួរឲ្យស្រលាញ់ទៀត ។

" ជុងហ្គុកថ្ងៃនេះជួយជូនប្អូនទៅទិញរបស់ផងណា..នាងថាចង់ទៅក្រៅប៉ុន្តែពូរវល់ទើបត្រូវពឹងភ្មួយនឹងណា " លោកផាក

" មិនអីទេខ្ញុំជូនទៅបានចាំញាំបាយរួចបងជូនទៅ " យូណាលឺហើយងក់ក្បាលទាំងសប្បាយចិត្តនាងគិតថាថ្ងៃនេះប៉ារបស់នាងនឹងមិនបានជូននាងទៅទេប៉ុន្តែក៏មានជុងហ្គុកជំនួសបែបនេះក៏នាងញញឹមបានដែរ ។ បន្ទាប់ញាំអាហារពេលព្រឹករួចរាល់ហើយយូណាទៅតែងខ្លួនឲ្យស្អាតជាងមុនរួចបានចុះមកវិញជុងហ្គុកក៏បើកឡានជូននាងទៅផ្សាទំនើបលឺនាងប្រាប់ថាចង់ទៅទិញរបស់ខ្លះនិងទិញកាដូសម្រាប់ខួបកំណើតមិត្តរបស់នាងផងដែរ ។

#ផ្សារទំនើប
មិនមែនតែជុងហ្គុកយូណាទេដែលមកទីនេះសូម្បីតែថេយ៉ុងក៏មកដែលប៉ុន្តែមិនមែនមកជាមួយអ៊ុនវ៉ូដូចមុនទេគឺមកជាមួយនឹងអេឡិចដែលលោកគីមហៅឲ្យមកនៅក្បែរថេយ៍ការពារជុងហ្គុកមកជិត ហើយវិធីក៏អាចឲ្យថេយ៉ុងចេញមកខាងក្រៅបានខ្លះដែរទោះមិនចង់ឲ្យអេឡិចនៅជិតក៏ត្រូវបង្ខំចិត្តសិន ។

💗វណ្ណៈស្នេហ៏✨ ( Completed✔️ )Where stories live. Discover now