PART 12 : អូនស្រលាញ់បង..!!

2.7K 202 2
                                    

" តែឯង... "

" តែយើងមិនចង់ស្ដាប់ទៀតទេខ្លាចទ្រាំមិនបានទះស្រីបែកមាត់លេង!! ហើយកុំមានគំនិតចង់មកបំបែកសង្សារគេអីគ្មានផ្លូវទេ " និយាយចប់ក៏អង្គុយចុះវិញដោយមិនខ្វល់នឹងទឹកមុខនាងម្នាក់នឹងឡើយចង់ខឹងក៏ខឹងទៅបើមិនសុខចិត្តទេនៅងាប់ឲ្យបាត់ទៅគ្មានអ្នកណាឃាត់ទេ ។ បន្ទាប់មកទៀតក៏សល់ពេលច្រើនសម្រាប់ឲ្យសិស្សស្វ័យសិក្សាណាមួយពួកគេជិតបញ្ចប់ឆ្នាំសិក្សាហើយសល់ពេលមិនយូរទៀតទេការប្រលងនឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ ។
នៅក្នុងបណ្ណាល័យមានសិស្សមកអង្គុយអានសៀវភៅនៅទីនេះច្រើនណាស់មិនដឹងថានៅទំនេរធ្វើអ្វីផងមានមករំសាយនៅក្នុងនេះឯង ។ ហើយក្នុងនោះក៏មានសិស្សពីរក្រុមមកអានសៀវភៅដែរឲ្យជិតដល់ពេលប្រលងម្នាក់ៗមករៀនបន្ថែមហើយខ្លាចអត់ចេះអាចមេរៀនបណ្ដើរធ្វើលំហាត់បណ្ដើរក៏មានមួយគូកំពុងអង្គុយស្អិតរមួតជាមួយគ្នាឃើញហើយមិនច្រណែនមិនបាន ><

" អាថេយ៍!! មករៀនក៏មកញ៉ែគ្នាហាស៎ " ជីមីនបានហើបមាត់ថាឲ្យពួកគេមកពីទ្រាំមើលមិនបាននឹងកាយវិការមើលថែគ្នាទៅវិញទៅមកដូចមិនក្រែងចិត្តមិត្តសោះ ។

" មករៀន!! បងសម្លាញ់កន្លែងនេះអូនមិនយល់ទេជួយពន្យល់តិចមក " ងាកមកនិយាយជាមួយនាយវិញដោយរកលែសថាមិនយល់មេរៀននឹងបានឲ្យនាយមកពន្យល់គេនោះអីណាមួយចង់ឌឺជីមីនផងចូលចិត្តណាស់មកស្ដីឲ្យគេនឹង ><

" មើលធ្វើរឹកធ្វើមើលតែមានតែវាពីរនាក់ចឹង " ជីនក្រវីក្បាលតិចៗព្រោះតែអស់និយាយជាមួយនឹងមិត្តម្នាក់នេះហើយពូកែឌឺសម្បើមណាស់អាងតែមានគូក៏មក ស្វីតនៅនឹងមុខចាំមើលតែពេលគេមានគូវិញណាដើរបណ្ដើរឲ្យផ្អើលសាលានឹងម្ដង ។ បន្ទាប់មកទៀត ពួកគេក៏នៅបន្តរៀនទៀតរហូតដល់ពេលល្ងាចបាននាំគ្នាបែកផ្លូវគ្នាជុងហ្គុកក៏ទៅធ្វើការតាមទម្លាប់រាល់ដងថេយ៍ក៏បានឡើងឡានជិះវិញតែក៏មានទូរស័ព្ទខលចូលមកគេ >< ថេយ៍ទាញទូរស័ព្ទមកមើលច្បាស់ណាស់ជាលោកប៉ារបស់គេមែនមិនដឹងថាមានការងារសំខាន់អ្វីទេបានខលមករកពេលនេះ ។

" អាឡូសួស្ដីលោកគីម " ថេយ៍បានលើកទទួលដោយមិនបានហៅគាត់ថាប៉ាឡើងគេចង់ហៅបែបនេះឯងក៏មកពីធុញនឹងគាត់ផងបានលើកនិយាយបែបនេះនោះ ។

💗វណ្ណៈស្នេហ៏✨ ( Completed✔️ )Where stories live. Discover now