PART 48 : សមាជិកថ្មី!!!

3K 139 0
                                    

ត្រឡប់មកដល់ផ្ទះវិញជីមីនក៏ជួយគ្រាយូណាឲ្យទៅអង្គុយលើសាឡុងមួយៗយឺតៗខ្លាចប៉ះពាល់អ្វីនឹងណា នៅក្នុងនោះក៏មានថេហ្គុកនៅជាមួយដែរគឺមកលេងនឹងហើយព្រោះថាពួកគេទើបតែទំនេរពីការងារបើមិនអញ្ចឹងទេក៏មិនបានមកដែររវល់ទាំងប្ដីទាំងប្រពន្ធតែម្ដង ។
បន្ទាប់មកទៀតពួកគេក៏នាំគ្នានិយាយលេងពីរឿងកូនដែលជិតដល់ថ្ងៃកើតថាតើនឹងត្រូវទិញអ្វីត្រៀមទុកខ្លះសម្រាប់កូនតូចរបស់ពួកគេ >< ក្រោយពីមកអង្គុយនិយាយលេងនិងសួរសុខទុក្ខគ្នារៀងយូរបន្តិចហើយក៏បបួលគ្នាត្រឡប់ទៅវិញនឹងបានចូលទៅទិញរបស់ខ្លះទុកសម្រាប់កូនតូចដែលជិតកើតក្នុងពេលឆាប់ៗនេះគឺមិនយូរទៀតទេនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ។

" ពួកយើងជិតក្លាយជាឪពុករបស់គេហើយ " ជុងហ្គុកបើកឡានបណ្ដើរក៏ងាកមកនិយាយជាមួយនាយតូចនិងលូកដៃទៅកាន់ដៃគ្នាទៀតផងក្ដីបំណងជិតបានសម្រេចហើយ ។

" មែនហើយអូនសប្បាយចិត្តណាស់ " ទឹកមុខដ៏រីករាយរបស់ថេយ៉ុងបង្ហាញឲ្យឃើញច្បាស់ៗថាគេសប្បាយចិត្តក្នុងការទទួលសា្វគមន៏សមាជិកថ្មីមួយនេះរង់ចាំយូរដែរហើយ ~,~
បន្ទាប់មកពួកគេក៏បានមកដល់ផ្សារទំនើបមួយកន្លែងដែលបានលក់របស់ក្មេងលេងជាច្រើនពួកគេក៏ចង់មកទិញទុកឲ្យហើយត្រៀមមុនល្អជាង ។
ដើរទិញប្រហែលជាមួយសន្ទុះពួកគេក៏មកកន្លែងគិតលុយនិងយកមកទុកដាក់ក្នុងឡានយ៉ាងត្រឹមត្រូវ

" បងមិនគួរទិញច្រើនពេកទេ "

" សម្រាប់កូនរបស់ពួកយើងប៉ុន្នឹងតិចផង..សឺតត.. " និយាយហើយក៏អោនមកថើបថ្ពាល់នាយតូចមួយខ្សឺតរួចក៏បើកឡានចេញទៅ >< ចេះមករអ៊ូថាច្រើនពេលនេះទៅកើតចំមែនហើយឃើញថាពេលទិញមិញគឺប្រាប់ឲ្យយកអានេះយកអានោះសោះដល់មកឡានក៏ថាឲ្យគេទៅវិញ ។


ថ្ងៃនេះដែលគឺទំនេរគូស្នេហ៏ដ៏ផ្អែមមួយនេះនៅផ្ទះជុំគ្នាតែម្ដងមិនបានទៅក្រុមហ៊ុននោះទេមកពីព្រមព្រៀងគ្នាថានៅផ្ទះជាមួយគ្នាមួយថ្ងៃនិងបានមានពេលក្បែរគ្នាច្រើននោះអីព្រោះរាល់ថ្ងៃនៅជាមួយគ្នាមែនប៉ុន្តែម្នាក់ៗសុទ្ធតែរវល់អញ្ចឹងហើយមិនសូវបាននិយាយផ្អែមដាក់គ្នាឬក៏មកមុខគ្នាច្បាស់ៗនោះទេ ។

💗វណ្ណៈស្នេហ៏✨ ( Completed✔️ )Where stories live. Discover now