PART 14 : ហាមមកទាក់ទងកូនយើង!!

2.8K 196 1
                                    

មួយសប្ដាហ៏ក្រោយមកការប្រលងបញ្ចប់ក៏បានមកដល់សិស្សទាំងអស់បានមកដល់តាមការកំណត់ ម្នាក់ៗខំប្រឹងណាស់ខ្លាចមិនបានជាប់នឹងគេ ។ ថេយ៉ុងក៏នៅក្នុងបន្ទប់ប្រលងដែរតែមិនបាននៅក្នុងថ្នាក់ជាមួយនឹងជុងហ្គុកនោះទេគឺនៅផ្សេងគ្នាមិត្តភក្ដិរបស់គេក៏ប្រលងបែកថ្នាក់ដែរ ><
ក្រឡែកមកមើលគ្រួសារគីមវិញម្ដងលោកគីមបានតាមដានកូនប្រុសរបស់គាត់មកយូរហើយតែមិនទាន់ និយាយអ្វីមកនោះទេកាលដែលគាត់ហៅថេយ៍មកនិយាយគ្នានៅថ្ងៃមុននោះគឺគាត់ចង់ឲ្យថេយ៍ទៅរៀនបន្តនៅបរទេសដើម្បីបានបទពិសោធកាន់តែច្រើនជាងនេះនឹងបានមកកាន់កាប់ក្រុមហ៊ុនបន្តពីគាត់នោះអី ។

" ធ្វើយ៉ាងណាក៏ដោយឲ្យតែកូនព្រមទៅរៀនបន្តទៀតបងមិនចង់ឲ្យកូនល្ងង់នោះទេ.. " លោកគីមកំពុងនិយាយជាមួយប្រពន្ធអំពីថេយ៉ុងនឹងហើយ គាត់ចង់ឲ្យកូនល្អមានចំណេះដឹងមានអនាគតល្អទើបចង់ឲ្យទៅរៀនបន្តទៀត ><

" អូនម៉េចនឹងអាចបង្ខំគេបានទៅបង..កូនយើងរឹងក្បាលណាស់ "

" ប្រហែលមកពីអាកូនរហាមនោះហើយបានរឹងក្បាលបែបនេះ..ប្រាប់ឲ្យបែកមិនព្រមសោះ " លោកគីមក៏បាននឹកដល់ជុងហ្គុកកាលហៅមកនិយាយលើកមុនក៏បាននិយាយរឿងនេះដូចគ្នាហើយគាត់ក៏បានដឹងដូចគ្នាព្រោះបានឲ្យគេតាមដាន ឃើញថេយ៍ទាក់ទងជុងហ្គុកយូរជាងគេទើបចេះសង្ស័យដល់ពេលឲ្យតាមមើលបានដឹងការពិត ។

" បើវាមិនស្ដាប់ទល់តែលេងវិធីគំរាមទើបបានផល " លោកគីមនិយាយដោយទឹកមុខស្មើប្រាកដប្រជាបំផុតលើកនេះគាត់លេងមែនទែនហើយមិនបណ្ដោយដូចមុនទៀតទេ ។ រាល់ដងគាត់មិនខ្វល់មិនរវល់ក៏ព្រោះគិតថាថេយ៍នៅរៀននៅឡើយឲ្យគេសប្បាយសិនចុះតែពេលនេះមិនឲ្យបណ្ដោយតាមតែចិត្តដូចមុនទៀតឡើយលេងៗជាមួយមិនបាន >< លោកគីមនិងលោកស្រីគីមសុទ្ធតែកំពុងគិតទឹកមុខមានល្បិចទាំងអស់ហេតុតែចង់ឲ្យកូនល្អ ។

[ ... ]

បន្ទាប់ពីការប្រលងបានចប់ថេយ៉ុងនិងមិត្តរបស់គេបានមកញាំអីជុំគ្នានៅហាងមួយកន្លែងក្បែរសាលានេះដែរមើលទៅទឹកមុខរីករាយដល់ហើយ ប្រហែលជាធ្វើបានច្រើនហើយ ។

💗វណ្ណៈស្នេហ៏✨ ( Completed✔️ )Where stories live. Discover now