PART 13 : ទៅតាមញ៉ែ...!!

2.5K 177 0
                                    

" កុំភ័យអី!! អូនស្រលាញ់បងតែមួយគត់បងជាមនុស្សតែម្នាក់ដែលអូនស្រលាញ់មិនប្រែឡើយ.. " ថេយ៉ុងនិយាយចេញជាមួយនឹងស្នាមញញឹមទៅកាន់នាយពាក្យនេះចេះពីចិត្តមកអស់ហើយគេស្រលាញ់ ជុងហ្គុកខ្លាំងទៅៗហើយក៏ព្រោះតែប្រុសម្នាក់នេះគួរឲ្យស្រលាញ់យកចិត្តទុកដាក់លើគេគ្រប់ពេលមើលថែជាងប៉ាម៉ាក់របស់គេទៅទៀតគិតមើលទៅអ្នកណាមិនលង់វិញនោះ ។

" បងរំភើបចិត្តដល់ហើយ " នាយពេបមាត់ដាក់ថេយ៍ មកពីសប្បាយចិត្តពេកមិននឹកស្មានថាបានលឺពាក្យបែបនេះចេញពីមាត់របស់ថេយ៍ទៀតនោះទេគេគិតរហូតខ្លាចថាថេយ៍នឹងលែងស្រលាញ់គេទៀត ។
មិត្តៗរបស់គេដែលអង្គុយនៅក្បែរនោះក៏សប្បាយចិត្តជាមួយនឹងពួកគេដែរបានឃើញមិត្តរបស់គេមានក្ដីសុខនិងមានអ្នកចាំមើលថែបែបនេះគឺល្អបំផុតហើយសង្ឃឹមថានឹងនៅឃើញសកម្មភាពបែបនេះរហូតទៅចុះ ><

ថ្ងៃបន្ទាប់ជាថ្ងៃដែលទំនេរសាលាមិនរៀនទេហេតុនេះគឺសិស្សៗមានពេលវេលាច្រើនសម្រាប់ធ្វើអ្វីផ្ទាល់ខ្លួនហើយ ។ ងាកមកមើលគូស្នេហ៏ដ៏ផ្អែមល្ហែមនេះវិញព្រឹកនេះជុងហ្គុកបានមករកថេយ៍ដល់កន្លែងតែម្ដងហើយក៏មានបំណងចង់មកធ្វើម្ហូបឲ្យញាំផងដែរ ~,~ មកមើលក្នុងផ្ទះបាយនេះមានថេយ៉ុងនិងជុងហ្គុកកំពុងតែធ្វើម្ហូបសម្រាប់ញាំជាមួយគ្នា តែថេយ៍គ្រាន់តែឈរមើលប៉ុណ្ណោះមិនបានជួយធ្វើនោះទេក៏មកពីមិនចេះនឹងហើយ ។

" ហាមាត់ " នាយបានដួសម្ហូបដែលកំពុងចម្អិនមកបញ្ចុកឲ្យថេយ៉ុងភ្លក់មើលសូម្បីនៅផ្ទះបាយក៏អាច ស្វីតបានដែរហេតុតែគេមានគូធ្វើអ្វីក៏សមដែរ ><

" ហឹមម...ឆ្ងាញ់ណាស់ " ថេយ៍ក៏បានលាន់មាត់សរសើរសង្សារសំនប់ចិត្តរបស់គេជុងហ្គុកលឺចឹងញញឹមបិទមាត់មិនជិតសោះបានសំនប់ចិត្តសរសើរហើយស្ញេញយកតែម្ដង ~,~ តែអាហារនោះគឺឆ្ងាញ់មែនគិតទៅថេយ៉ុងសំណាងដល់បានសង្សារពូកែគ្រប់យ៉ាងរៀនក៏ពូកែធ្វើម្ហូបក៏ចេះទៀត រកឯណាបានដូចនេះទៀតទៅបានប៉ុន្នឹងស្រលាញ់ងាប់ចោល ។ អ្នកដែលចូលចិត្តញាំគឺតែចឹងដូចអ្នកសរសេរដែររកតែសង្សារណាដែលពូកែធ្វើម្ហូបទេ ស្រួលបានធ្វើឲ្យញាំរាល់ថ្ងៃនោះអី !!!

💗វណ្ណៈស្នេហ៏✨ ( Completed✔️ )Where stories live. Discover now