PART 7 : ស្រលាញ់គ្នាបានទេ?

3K 249 1
                                    

" ឯងគិតអ្វីលើយើងឬអត់? " ថេយ៍សួរទាំងទឹកមុខរាបស្មើបំផុតមនុស្សគេចូលចិត្តសួរត្រង់ឆ្លើយត្រង់បែបនេះបានស្រួលនិយាយគ្នាបើលាក់ៗពិបាកណាស់គេមិនចូលចិត្តមនុស្សលាក់ច្រើនទេតែបើគេ លាក់ឬកុហកបាន ( អាដែរ ~,~ ) JKគ្រាន់លឺថេយ៍សួរខ្លួនចំៗចឹងក៏អោនមុខចុះគេនៅមិនទាន់មានភាពក្លាហាននិយាយពេលនេះទេមកសួរនៅមុខមិត្តគេទៀតលោកអើយសន្លប់ឥឡូវហើយ ។

" អើ..ខ្ញុំ..ខ្ញុំសុំទៅថ្នាក់ហើយ " JK និយាយហើយក៏ងើបចេញទៅបាត់ឡើងប្រញាប់រត់គេចពីសំណួររបស់ថេយ៍ទោះមិត្តរបស់គេហៅឲ្យមកវិញក៏មិនស្ដាប់ដែរ ។

" នែ..ម៉េចក៏ឯងទៅសួរគេបែបនោះ " ជីមីនងាកមកនិយាយជាមួយថេយ៍វិញសុខៗក៏មកសួរបែបនេះ គេនេះក៏មិនយល់ដែរថាកំពុងគិតអ្វីរាល់ថ្ងៃនឹងតាមមិនទាន់សោះ ><

" គ្មានអីទេ!! តោះទៅវិញ " ថេយ៍ក្រវីក្បាលដោយមិនចង់បកស្រាយអ្វីច្រើនទៀតក៏ខ្ជិលរៀបរាប់រួចក៏ នាំគ្នាទៅថ្នាក់វិញតែម្ដងទៅ ។ ងាកមកមើលកម្លោះ សង្ហារជុងហ្គុកយើងនេះវិញបន្ទាប់ពីគេចមកបានហើយក៏អង្គុយអោនមើលសៀវភៅមិនឈប់តែចិត្តនៅគិតខ្លាចថាថេយ៍នឹងខឹងគេទេដែលមិនឆ្លើយនឹងសំណួរមួយនោះតែក៏ឆ្ងល់ដូចគ្នាថាហេតុអ្វីមកសួរគេ បែបនេះទៀតហើយឬក៏នាយធ្វើខ្លួនគួរសង្ស័យដល់ ថេយ៍ទៀតហើយមែនទេ? គេលាក់មិនជិតសោះថែមទាំងមិនមានភាពក្លាហានទៀតគួរឲ្យខឹងខ្លួនឯងមែនទែន ~,~ ភ្លាមនោះមិត្តរបស់នាយក៏មកដល់ ថ្នាក់វិញដូចគ្នាមកដល់ក៏អង្គុយសម្លក់នាយថ្លែងៗដូច គុំកួនតាំងពីពេលណាមកចឹង ។

" ស្អីពួកឯងមកសម្លក់យើងធ្វើអី "

" អាភ្លើអើយ..ឱកាសមកនៅក្បែរដៃហើយមិនចេះស្រវាយកសោះឯងនេះ " Suho និយាយហើយថែមទាំងដាក់នាយមួយដៃលេងទៀតខោកមួយឲ្យបាត់ភ្លើទៀតគេមកសួរចឹងហើយមិនព្រមសារភាពទេ នៅអឹមអៀននៅនឹងហើយ ><

" ឲ្យតែហែងខ្លាចៗចឹងទៅប្រយ័ត្នមានគេយកបាត់វើយ..មនុស្សដូចថេយ៍នេះមានគេស្រលាញ់ច្រើនណាស់ទាំងប្រុសទាំងស្រី!! ប្រយ័ត្នអត់លិត " NJ មកបន្ថែមទៀតឲ្យដឹងផងទៅជាប្រុសឲ្យក្លាហានតិចទៅថីវាមិនស្លាប់ទេមាំមួនតិចមើលស្រលាញ់កូនប្រុសគេតែមិនហ៊ាន ។

💗វណ្ណៈស្នេហ៏✨ ( Completed✔️ )Where stories live. Discover now