PART 36 : សន្យាថានឹងកាន់ដៃគ្នារហូត!!!

2.7K 170 0
                                    

ថ្ងៃបន្ទាប់នាយក្រាស់ងើបពីព្រឹកចុះមកធ្វើអាហារពេលព្រឹកឲ្យសំនប់ចិត្តព្រោះតែនាយមិនបានហៅអ្នកមើលថែឲ្យមកវិញទើបត្រូវធ្វើវាដោយខ្លួនឯងណាមួយក៏មិនចង់ឲ្យមានអ្នកណាមករំខានពួកគេដែរនៅស្ងាត់ៗពីរនាក់សប្បាយចិត្តជាង ។ បន្ទាប់ពីធ្វើម្ហូបរួចរាល់ហើយនាយក៏ឡើងទៅខាងលើវិញដើម្បីដាស់នាយតូចឲ្យក្រោកព្រោះពេលនាយងើបគឺថេយ៉ុងនៅមិនទាន់ភ្ញាក់នៅឡើយទេប៉ុន្តែពេលចូលមកដល់ក្នុងបន្ទប់គឺឃើញថានាយតូចរៀបចំខ្លួនរួចហើយប្រុងនឹងចុះក្រោមហើយ ។

" ស្មានតែអូនមិនទាន់ក្រោកទេ " នាយចូលទៅអោបនាយតូចពីក្រោយយ៉ាងណែននិងថើបថ្ពាល់មួយខ្សឺតទៀតផង ><

" មិនមែនមនុស្សគេងយូរនោះទេ " ថេយ៉ុងងាកមកនិយាយតបវិញចង់ថាឲ្យគេជាមនុស្សស្ពឹកឬ? បានមកដាស់បែបនេះវៃបែកមាត់ទាំងព្រឹកឥឡូវហើយ ។ ជុងហ្គុកសើចបន្តិចនិងក្រវីក្បាលបញ្ជាក់ថានាយមិនបានមានន័យបែបនឹងទេកុំគិតច្រើនពេក ~,~

" តោះទៅក្រោម..បងបានធ្វើអាហារពេលព្រឹកសម្រាប់អូនទៀតផងចុះទៅញាំទៅ " និយាយហើយពួកគេក៏ចុះទៅជាមួយដោយកាន់ដៃគ្នាមកដល់តុបាយនាយដួសនិងចាប់អាហារឲ្យថេយ៉ុងដោយយកចិត្តទុកដាក់ជាទីបំផុត ។ បន្ទាប់មកទៀតការញាំអាហារមួយពេលនេះគឺប្រកបទៅដោយរលូតមានទាំងស្នាមញញឹមមានទាំងភាពរីករាយឲ្យទៅគ្នាទៅវិញទៅមក >< ជុងហ្គុកនិងថេយ៍ក៏មកអង្គុយលេងនៅមាត់ទឹកស្របខ្យល់អាកាសបរិសុទ្ធជាមួយគ្នាដោយថេយ៉ុងអង្គុយកើយស្មារបស់នាយសម្លឹងទៅផ្ទៃទឹកទាំងស្នាមញញឹមដែលខានមានជាយូរមកហើយពេលនេះគឺគេមានអារម្មណ៏ថាកក់ក្ដៅខ្លាំងណាស់ ។

" បងចង់ឲ្យពេលវេលាឈប់ត្រឹមនឹងខ្លាំងណាស់ " នាយចាប់កាន់ដៃរបស់នាយតូចរួចនិយាយឡើង >< មែនហើយនាយពិតជាចង់ឲ្យពេលវេលាដ៏មានតម្លៃមួយនេះនៅឈប់មួយកន្លែងបែបនេះកុំឲ្យដើរទៅមុខទៀតសុំឲ្យពួកគេមានពេលនៅជាមួយគ្នាឲ្យបានច្រើនៗដូចពេលនេះ ។

" បងមិនដឹងថាថ្ងៃខាងមុខទៀតអាចនឹងមានអ្វីកើតឡើងទេប៉ុន្តែសុំត្រឹមមានអូននៅក្បែរគឺគ្រប់គ្រាន់ហើយមិនចង់បានអ្វីទៀតទេ " និយាយហើយក៏ទាញដៃនាយតូចមកថើបមួយខ្សឺតហើយក៏ងាកមករកបបូរមាត់របស់នាយតូចនិងថើបលើវាបន្តិចរួចដកចេញវិញ ><

💗វណ្ណៈស្នេហ៏✨ ( Completed✔️ )Where stories live. Discover now