PART 30 : កូនជ្រូកមាត់រឹង!!!

2.9K 195 0
                                    

" ល្មមទៅឲ្យផុតៗពីខ្ញុំហើយ " ថេយ៉ុងដេញនាយទាំងទឹកមុខក្រញូវឃើញដើរតាមគេរហូតមិនព្រមចេញទៅណាសោះហើយអ៊ុនវ៉ូក៏មិនដឹងថាបាត់ទៅណាទៀតនេះប្រុងទុកគេចោលអញ្ចឹងមែនទេ? កំពុងមិនចង់នៅជិតនាយផងហេតុអ្វីទៅណាមិនប្រាប់មុនសោះចឹង ។ ជុងហ្គុកនេះក៏ក្បាលរឹងទៀតដេញប៉ុន្នឹងហើយនៅមិនទៅទៀតគិតតែពីដើរតាមពីក្រោយនាយតូចនៅនឹងចង់និយាយដេញយ៉ាងណាក៏ធ្វើមិនលឺដែរលើកនេះនាយមុខក្រាស់បន្តិចហើយកុំព្យាយាមដេញអីគ្មានប្រយោជន៏ទេ ><

" លឺទេថាខ្ញុំមិនចង់ឲ្យលោកនៅក្បែរខ្ញុំទេ " ដោយសារតែឃើញនាយមិនតបនិងស្ងាត់ទើបកើតចិត្តក្ដៅឡើងមនុស្សកំពុងនិយាយជាមួយបែរជាធ្វើមិនដឹងទៅវិញ ។

" លឺហើយប៉ុន្តែមិនចង់ទៅវិញទើបធ្វើមិនលឺ..នែ!! បងដឹងថាអូនក៏ឲ្យបងនៅជាមួយដែរកុំមាត់រឹងអីណា " និយាយទាំងលូកដៃទៅច្បិចថ្ពាល់របស់ថេយ៍បន្តិចទៀតផងដៃដល់ណាស់ >< ថេយ៍វិញបានត្រឹមសម្លក់ ខាំមាត់មិនសុខចិត្តនៅនឹងឯងបើធ្វើអ្វីនាយមិនបានផង ដេញក៏ដេញហើយស្ដីក៏រួចហើយនៅតែមិនព្រមទៅវិញទៀតអស់វិធីតែម្ដង ។
បន្ទាប់មកទៀតពួកគេក៏មកអង្គុយនៅហាងការ៉េមមួយដែលនៅក្នុងផ្សារទំនើបនេះព្រោះថេយ៉ុងរអ៊ូថាចុកជើងហត់អស់កម្លាំងទើបនាយយកគេមករករបស់ញាំដើម្បីឲ្យមានកម្លាំងឡើងវិញ ~,~

" ប្រឡះមាត់ហើយ " នាយយកដៃទៅជូតមាត់ឲ្យថេយ៍រួចយកដៃដែលជូតរួចនោះមកលិតខ្លួនឯងវិញហើយញញឹមស្រស់ដាក់ទៀតមុខនឹងច្រឡើមណាស់ ចេះប្រើវិធីនេះពីណាមកលោកអើយថេយ៍មិនដែលឃើញនាយបែបនេះទេដល់អញ្ចឹងទៅដូចយ៉ាងម៉េចមិនដឹងទេ ។

" ស្មោគគ្រោកណាស់ "

" ស្មោគគ្រោកស្អីទៅជាតិសឹងអីហើយ..ធ្វើដូចមិនធ្លាប់ថើបមាត់គ្នាអញ្ចឹង " មួយម៉ាត់ទៅមួយម៉ាត់មកចាក់ទឹកលេចពិតមែន >< ចេះយកការពិតមកនិយាយលេងទៅកើតហើយថេយ៍នឹងក៏ចឹងទៀតធ្វើជាខ្ពើមអីណាទាំងដែលពួកគេក៏ធ្លាប់ថើបគ្នាដែលសោះនាយនិយាយមួយឃ្លានេះធ្វើឲ្យថេយ៍តបទៅវិញមិនចេញគាំងនឹងសម្ដីមួយនេះពេកត្រូវចំចំណុចពេកបានអ្វីតបទៅវិញកើត ។

💗វណ្ណៈស្នេហ៏✨ ( Completed✔️ )Where stories live. Discover now