PART 10 : គាត់មិនអាចហាមបានទេ!!

3K 214 1
                                    

" គេមិនថើបឯងមកថើបវិញមក " Suho

" ឡប់សតិ!! ស្អុយមាត់ឯងណាស់ខ្ពើមថើប " ជីមីននិយាយហើយក៏ងើបចេញបាត់ខឹងណាស់អ្នកណាទៅព្រមថើបនាយម្នាក់នឹងនោះបានទះបែកមាត់ ឥឡូវចេះមកតបតស្អីដែរ >< នាយក៏អេះក្បាលតិចៗ នេះគេនិយាយអ្វីខុសឬ? បានមកខឹងគេបែបនេះអត់មានដឹងស្អីតិច ។
បន្ទាប់មកទៀតជុងហ្គុកក៏មកអង្គុយនៅបង់មួយកន្លែងនៅក្នុងទីធ្លាសាលាដែរគេមកតែម្នាក់ឯងទេនៅអង្គុយមើលសៀវភៅឡើងភ្លឹកភ្លាមនោះនាយតូចរបស់យើងក៏មករកដោយយកដៃបិទភ្នែកនាយចង់ឲ្យទាយថាជាអ្នកណា ។

" ថេយ៍មែនទេ? " លើកដៃប៉ះដៃរបស់អ្នកម្ខាងទៀត នាយតូចក៏ញញឹមរួចដកដៃចេញវិញដើរមកអង្គុយជិតនាយវិញ

" ម៉េចក៏ដឹងថាជាយើង " នាយក៏ឆ្ងល់ដែរពួកគេទើបតែស្គាល់គ្នាអាចនឹងទាយដឹងបានយ៉ាងម៉េចបើប៉ះដៃក៏មិនដែលបានប៉ះផងនឹងតែមើលចុះគេទាយត្រូវដោយគ្រាន់តែស្ទាបសោះ

" ព្រោះតែអារម្មណ៏នឹកឃើញតែថេយ៍មួយទេ "

" ស្អីទេ!! នឹកតែយើងរៀនម៉េចនឹងចូលទៅ " ចេះនិយាយថានឹកទៅកើតមិនដឹងជាស្អីទេអៀនដល់ហើយមិនដែលមានអ្នកណាធ្វើឲ្យគេអៀនឡើយតែបែរជុងហ្គុកនិយាយតិចតួចសោះគេក៏មានអារម្មណ៏ថារំភើបចិត្តឡើងមុខក្រហមទៅវិញ

" ឯងជាកម្លាំងចិត្តធ្វើឲ្យយើងរៀនចូលនោះអីបើមិនបាននឹកទេរៀនមិនទៅមុខទេ " នាយនិយាយបញ្ជាក់ឲ្យថេយ៍បានដឹងច្បាស់ពីអារម្មណ៏នឹងចិត្តថាមានអ្វី បើមិនបាននឹកមិនបានឃើញមុខមួយថ្ងៃទេនាយច្បាស់ជារៀនមិនចូលចិត្តនៅមិនសុខពិបាកក្នុងខ្លួនតែម្ដង ។ បើមានឃើញមុខវិញអារម្មណ៏ល្អម៉ងរៀនបានគ្រប់ម៉ោងធ្វើការក៏ល្អទៀត ><

" ចុះបើថ្ងៃណាមួយយើងមិននៅឯងមិនពិបាកស្លាប់ហើយទេឬ? "

" ប្រាកដហើយ!! គ្មានឯងដូចពិភពលោកឈប់វិលយ៉ាងចឹង" នាយងក់ក្បាលវាក៏ពិតមែនបើគ្មានថេយ៍ទេពិភពលោកនេះដូចមិនសំខាន់សម្រាប់គេឡើយគេរស់មិនបានទេទាំងដែលទើបតែបានស្គាល់គ្នាសោះនឹងហាស៎ស្រលាញ់គេងប់ថ្នាក់នឹងហើយ

" ហិៗ..លឺហើយរំភើបចិត្តណាស់ " ថេយ៍ក៏សើចឡើងគេមានអារម្មណ៏មនុស្សដូចជុងហ្គុកគឺកក់ក្ដៅណាស់ពេលនៅជិតក៏មានស្នាមញញឹមរហូតព្រោះតែពាក្យសម្ដីផ្អែមល្ហែមនេះឯង ។ ផ្អែមចឹងចង់ ដាក់ស្នេហ៏ឲ្យគេលង់ខ្លាំងរហូតដកចិត្តមិនរួចមែនទេនឹងកុំអាក្រក់ពេកទៅមើលមនុស្សឆ្កួត ><

💗វណ្ណៈស្នេហ៏✨ ( Completed✔️ )Where stories live. Discover now