PART 9 : យកមាត់ជូតឆាប់ស្អាត!!

2.9K 218 1
                                    

" សុភាពបុរសស្មោះស្នេហ៏!! ហិៗ..បើចឹងមែនម្នាក់នឹងដឹងតែជាប់រហូតហើយ " ថេយ៍សើចឡើងបន្តិចដូចជាសប្បាយណាស់ ~,~ បើនាយមិនអាក្រក់ដូចមនុស្សដែលគេធ្លាប់ជួបទេដឹងតែមិនងាយបែកទេប្រាកដជានៅជាមួយគ្នារហូតហើយ ។
បន្ទាប់មកទៀតពួកគេក៏បានបែរមកស្ដាប់គ្រូពន្យល់វិញម្ដងទឹកមុខរបស់ថេយ៍ក៏នៅតែសប្បាយញញឹមដូចដើមដដែរ ។

#ម៉ោងសម្រាក
សិស្សគ្រប់គ្នាបានចេញទៅក្រៅសម្រាកពីម៉ោងរៀនអ្នកខ្លះនៅមើលសៀវភៅលេងៗងាកមកមើល ក្រុមរបស់នាយតូចរូបស្រស់របស់យើងវិញពួកគេចេញពីថ្នាក់ក៏មានមនុស្សមករកដល់កន្លែងតែម្ដង ជារឿងធម្មតាដែលមានគេមកញ៉ែពួកគេទោះជាប្រុសក៏ញ៉ែដែរមិនរើសទេឲ្យតែស្អាតទៅបានហើយ ។

" ថេយ៍ទៅញាំបាយមែនទេ? ចាំខ្ញុំប៉ាវណា " Eunwoo នាយជាកូនអ្នកមានមានមុខមាត់ក្នុងសង្គមនេះដែរអាចនិយាយបានថាគ្រួសារពួកគេជាមិត្តនិងគ្នាហើយថេយ៍និងនាយក៏រាប់គ្នាដូចមិត្តដែរតែនាយអាយុបងចឹងហើយចាត់ទុកជាបងប្រុសមកដល់សព្វថ្ងៃនេះឯង ។ នាយដើរមកនិយាយដូចមនុស្សមិនដែលស្គាល់ចឹងថេយ៍នេះឡើងក្រវីក្បាល

" សម្ដែងឡើងសម..បងចង់ញ៉ែខ្ញុំ? " ថេយ៍

" បងធ្វើលេងទេ!! ឃើញមានប្រុសៗដែលមករកឯងនិយាយបែបនេះក៏សាកធ្វើលេងទៅ " នាយក៏បានឃើញរាល់ថ្ងៃមិនថាស្រីឬប្រុសទេគឺសុទ្ធតែចង់តោងនាយតូចទាំងអស់ហើយថេយ៍ក៏អាចសម្រួលខ្លួនតាមនឹងបានដូចគ្នា ។ ប្រុសមកញ៉ែក៏លេងរឹកបែបចរឹករបស់គេនឹងទៅពេលស្រីមកឲ្យដៃក៏ចេញចរឹកបែបផ្សេងទៀតទៅគឺថាមានទាំងអស់បានមួយចប់អេមម៉ង ><

" ទៅអ្វីញាំខ្ញុំឃ្លានហើយ " ពួកគេក៏រៀបនឹងដើរទៅហើយតែក្រុមរបស់ជុងហ្គុកក៏បានមកដល់ល្មមទើបត្រូវធ្វើឲ្យគ្នាៗរបស់ថេយ៍ឈប់ដំណើរបែបនេះ

" មកល្អហើយទៅជាមួយគ្នាតែម្ដងទៅ " ថេយ៍និយាយហើយក៏ដើរទៅកៀកដៃជុងហ្គុកដើរទៅមុនបាត់ទុកឲ្យមិត្តៗរបស់គេនេះសម្លឹងមុខគ្នាចុះឡើងទាំងហួសចិត្តចេះមកធ្វើចរឹកចឹងទៀតកៀកដៃបណ្ដើរឡើងទំនងគ្មានខ្វល់ពីក្បាលអ្នកណា ម្នាក់សោះ ។

💗វណ្ណៈស្នេហ៏✨ ( Completed✔️ )Where stories live. Discover now