PART 43 : កូនទារបស់បង!!!

2.4K 161 0
                                    

" អរគុណនិងសុំទោសដែលកាលនោះមិនអាចជួយឯងបានប៉ុន្តែយើងក៏អាចចាប់មនុស្សអាក្រក់ដាក់គុកបានអញ្ចឹងឯងអាចសប្បាយចិត្តបានហើយ " និយាយហើយក៏ទុកបាច់ផ្កានោះរួចក៏ដើរចេញពីទីនេះបាត់ដោយងាកមកសម្លឹងមកផ្នូលនេះម្ដងទៀតដើរចេញមិនបានប៉ុន្មានផងក៏មានបុរសម្នាក់ចូលមកចាប់ទាញជាយអាវរបស់នាយដែលបិទបាំងមុខនោះជាប់ហើយម្នាក់នោះគឺយុនហ្គី ។

" ឯងជាអ្នកណា? ម៉េចក៏ស្គាល់ប្អូនយើង " យុនហ្គីបានមកដល់ពេលដែលថេយ៉ុងចេញទៅបាត់នាយមកនេះគឺចង់លេងដូចតែថេយ៍អញ្ចឹងដែរប៉ុន្តេក៏ឃើញបុរសបិទបាំងមុខនេះមកមុនទើបនៅឈរចាំមើលសិនថាតើជាអ្នកណា? ស្គាល់គេដែរទេមើលទៅដូចលាក់បាំងដល់ហើយ ។
បុរសម្នាក់នោះក៏ដកម៉ាសនិងវែនតាចេញទាញមួកចេញដែរធ្វើឲ្យយុនហ្គីបើកភ្នែកធំៗឡើងស្រឡាំងកាំងនេះជាអ្វីឲ្យប្រាកដទៅគេមើលច្រឡំមែនទេ? អត់ទេនេះការពិតតើហើយចុះមានអ្វីកើតឡើងទៅគេមិនយល់ទេ ។ បន្ទាប់មកទៀតពួកគេក៏ទៅរកកន្លែងស្ងាត់នឹងសាកសមដើម្បីស្រួលនិយាយគ្នានិងបានពន្យល់ឲ្យបានយល់ជាងនេះព្រោះវាវែងឆ្ងាយ ។ តើអ្នកដែលយុនហ្គីឃើញនោះជាអ្នកណា? ជាអ៊ុនវ៉ូឬក៏ជុងហ្គុកនៅរស់?

#ត្រឡប់ទៅពេលកើតហេតុ
ថ្ងៃនោះជុងហ្គុកនិងអ៊ុនវ៉ូបានចេញពីហាងអាហារនោះបន្ទាប់ពីមានចិត្តខឹងនិងឈឺចិត្តជាមួយនឹងរឿងដែលបានឃើញនោះ ។ រឿងដែលកើតឡើងគឺឡានដែលជុងហ្គុកជិះចេញទៅគឺត្រូវបានផ្ទុះមិនឆ្ងាយពីហាងនោះទេហើយកាលនោះអ៊ុនវ៉ូក៏ជិះក្នុងឡានមួយនោះដែរតើអ្នកឆ្ងល់ទេថាហេតុអ្វីគេរកសាកសពឃើញតែមួយចុះមួយទៀត? ក៏ព្រោះតែពេលគ្រាប់បែកជិតអស់នាទីពួកគេបានលឺសម្លេងនាទីលោត ** ទីកៗៗ ** ទើបពួកគេដឹងថាឡាននេះមានគេលួចដាក់គ្រាប់បែកបំផ្ទុះពេលនោះវាគ្មានពេលច្រើនទេហើយជុងហ្គុកជាអ្នកបើកឯអ៊ុនវ៉ូនៅអង្គុយម្ខាង ។

" ពួកយើងលោតចុះទាំងពីរនាក់ទៅ " ជុងហ្គុក

" មិនបានទេឯងលោតចុះទៅ..បើចុះពេលនេះឡាននឹងផ្ទុះធ្វើឲ្យអ្នកផ្សេងមានគ្រោះថ្នាក់ឯងលោតចុះទៅយើងជាអ្នកបើកឲ្យផុតឆ្ងាយជាងនេះ " អ៊ុនវ៉ូនិយាយបង្ខំឲ្យជុងហ្គុកលោតចុះបន្តិចនាយនៅស្ទាក់ស្ទើរមិនចង់ទុកឲ្យអ៊ុនវ៉ូនៅក្នុងឡាននេះទេ ។ នាទីក៏សល់មិនច្រើនទៀតជុងហ្គុកនៅតែមិនព្រមលោតចុះពួកគេក៏ទាក់គ្នាចុះឡើងអ៊ុនវ៉ូខំរុញឲ្យចុះហើយរហូតដល់ជុងហ្គុកធ្លាក់ចុះពីឡាននឹងបានរបូតខ្សែកររបស់គេនៅជាប់អ៊ុនវ៉ូទៀត >< ជុងហ្គុកក៏រមៀលចុះធ្លាក់ចូលទៅក្នុងទឹកដែលក្បែរនោះមានទឹកហើយឡានក៏បានផ្ទុះដោយមានអ៊ុនវ៉ូនៅក្នុងនោះ ។ ចំពេលដែលថេយ៉ុងចេញមកឃើញបែបនេះក៏ឈរយំគាំងទៅ ~,~ សរុបមកគឺអ៊ុនវ៉ូជាអ្នកស្លាប់សាកសពនោះជារបស់អ៊ុនវ៉ូមិនមែនជុងហ្គុកទេគេសុខចិត្តលះបង់ជីវិតជួយជុងហ្គុកព្រោះគេបានគិតរួចហើយថាជុងហ្គុកអាចមើលថែនិងជួយឲ្យថេយ៍មានក្ដីសុខបានបើជុងហ្គុកស្លាប់ក្នុងពេលនោះថេយ៉ុងនឹងឈឺចាប់អស់មួយជីវិត ។ អ្វីដែលអ៊ុនវ៉ូនិយាយទៅជុងហ្គុកមុននឹងគេរុញនាយចុះនោះគឺ៖

💗វណ្ណៈស្នេហ៏✨ ( Completed✔️ )Where stories live. Discover now