PART 42 : បងតែងមានក្នុងចិត្តអូនគ្រប់ពេល!!!

2.2K 170 0
                                    

ព្រឹកនេះដែលក្នុងភូមិគ្រឹះគីមមានប៉ូលីសមួយក្រុមមករកទាំងព្រលឹមពួកគេមិននិយាយអ្វីច្រើនទេគឺចូលមកចាប់ខ្លួនលោកគីមទៅតែម្ដងលោកស្រីគីមខំសួរដែលប៉ុន្តែគ្មានចម្លើយទេគាត់ក៏បារម្ភទើបបួលកូនប្រុសទៅបុស្ត៍ប៉ូលីសដើម្បីបានដឹងរឿងនេះថាតើមានរឿងអ្វីទៅ ។
ថេយ៉ុងនិងលោកស្រីគីមបានមកដល់ហើយគាត់ងាករកមើលប្ដីរបស់គាត់ក៏ឃើញនៅក្នុងនឹងមែនរួមជាមួយនឹងអេឡិចគឺនិយាយរឿងគ្រោះថ្នាក់នឹងឯងលោកផាកជាអ្នកឲ្យចាប់ព្រោះគាត់ចង់ចាប់មនុស្សមកដាក់ទោសតាមច្បាប់ ។

" មានអ្វីប្រកែកទៀតចាំទៅតវ៉ាទៅនៅតុលាការទៅសំណាងល្អណាលោកគីម " យុនហ្គីក៏មកជាមួយដែរនាយនិយាយទាំងស្នាមញញឹមស្រាលដាក់គាត់ទាំងឌឺដងបើតាមកំហឹងចង់ឲ្យដាល់តាគីមនឹងឲ្យបែកមាត់ទេចរឹកអាក្រក់ណាស់ ។

" ឯង.. "

" ប៉ាធ្វើបែបនេះដើម្បីអ្វី? ដឹងទេថាវាខុស? ជុងហ្គុកខុសអីទៅគ្រាន់តែពួកយើងស្រលាញ់គ្នាមិនបានមែនទេប៉ាជាមនុស្សអាក្រក់បំផុត " ថេយ៉ុងមកលឺក៏ចូលទៅនិយាយដាក់គាត់ប៉ុន្មានម៉ាត់ក៏ចេញទៅវិញគេឈឺដែលប៉ារបស់គេធ្វើបែបនេះនិយាយឡើងដើម្បីគេ? អត់សមហេតុផលសោះបើធ្វើដើម្បីគេមែនគួរតែយល់ស្របតាមគេខ្លះមិនមែនចង់តែឈ្នះខ្លួនឯងអញ្ចឹងទេ ។ បន្ទាប់មកប៉ូលីសក៏ចាប់អេឡិចនិងលោកគីមចូលទៅឃុំទុករងចាំថ្ងៃកាត់ទោសនៅតុលាការតែប៉ុណ្ណោះ ( ដេកគុកស្អាត )

" សប្បាយចិត្តហើយមែនទេយុនហ្គី " លោកផាក

" បាទ!! ពេលនេះជុងហ្គុកទទួលបានយុទ្ធិធម៌ហើយគេស្លាប់ទៅប្រាកដជាស្ងប់ចិត្ត " យុនហ្គីទាំងសម្លឹងមើលទៅលើមេឃជាមួយនឹងស្នាមញញឹមនាយសប្បាយចិត្តដែលចាប់បានអ្នកទោសប៉ុន្តែសោកស្ដាយព្រោះពេលនេះលែងមានជុងហ្គុកទៀតហើយនាយលែងបានឃើញមុខរបស់គេទៀតហើយជួបលើកចុងក្រោយក៏គ្មានបានជួបផង ។


នៅកន្លែងដែលថេយ៉ុងតែងតែមកពេលនេះក៏មកម្ដងទៀតហើយទាំងទឹកភ្នែកទៀតផងគួរឲ្យអាណិតខ្លាំងណាស់នៅក្នុងដៃមានខ្សែករទាំងជុងហ្គុកបានទិញឲ្យនិងរបស់ដែលគេទិញឲ្យជុងហ្គុកវិញ ។ នាយតូចយកវាមកឲ្យនាយដែលមុខផ្នូលព្រោះវាតែនៅជាមួយនឹងនាយ ><

💗វណ្ណៈស្នេហ៏✨ ( Completed✔️ )Where stories live. Discover now