PART 46 : អរគុណដែលយល់ពីពួកយើង!!

2.6K 136 0
                                    

ក្រោយពីអ្វីៗបានបញ្ចប់ពេលនេះមេឃក៏កាន់តែងងឹតទៅហើយគូស្នេហ៏ដែលទើបតែកម្ដៅសាច់រួចក៏នៅគេងអោបគ្នាយ៉ាងស្អិតរមួតចូលគ្នាដោយកាយអាក្រាតមានតែភួយបិទបាំងប៉ុណ្ណោះ ។

" សឺតត..អូនជាបេះដូងនិងជាកែវភ្នែករបស់បងបន្ទាប់ពីពេលនេះទៅគ្មានអ្នកណាមកបំបែកពួកយើងទៀតទេ " ជុងហ្គុកថើបថ្ងាសនាយតូចមួយខ្សឺតនិងអង្អែលស្មាថើរៗនិយាយទាំងស្នាមញញឹមស្រាលបន្ទាប់ពីយប់នេះគឺអស់ទុក្ខហើយលែងមានអ្នកឈ្នានីសតាមបំបែកពួកគេទៀតហើយគឺសល់តែក្ដីសុខប៉ុណ្ណោះនិងអាចរស់នៅដោយស្នាមញញឹមរហូតហើយមិនបាច់ពិបាកចិត្តច្រើនដូចមុនទៀតមិនបាច់ពិបាកលួចលាក់គឺបើកចំហរតែម្ដង ។

" ថេយ៍..អូនចង់រៀបការទេ? " នាយអោនទៅសួរនាយតូចដែលនៅសង្ងំបិទភ្នែកក្នុងទ្រូងប៉ុន្តែមិនទាន់គេងទេគ្រាន់តែសង្ងំធម្មតា ~,~

" មិនបាច់រៀបការអ្វីទេអូនសុំត្រឹមតែរស់នៅជាមួយបងបែបនេះនិងមានគ្រួសារតូចមួយដ៏កក់ក្ដៅមិនបាច់ចាំឲ្យមានអ្នកណាមកដឹងលឺនោះទេតែប៉ុន្នឹងក៏អូនសប្បាយចិត្តណាស់ហើយ " មែនហើយបំណងដែលគេចង់បានគឺសុំឲ្យជុងហ្គុកត្រឡប់មកនៅក្បែរខ្លួនគេវិញពេលនេះបានដូចបំណងក៏មិនបាច់ចាំរៀបការអ្វីនាំតែពិបាកនោះទេត្រឹមតែបង្កើតគ្រួសារតូចមួយរស់នៅដោយមានក្ដីសុខនិងស្នាមញញឹមទៅគឺបានហើយ ។

" គ្រួសារតូច? មានកូនតូចដែលមែនទេ? "

" មែនហើយ..នៅសល់តែប៉ុន្មានខែទៀតក្មេងនឹងចាប់កំណើតហើយពេលនោះពួកយើងនឹងមានកូនម្នាក់នឹងគេ " ថេយ៉ុងនិយាយទាំងស្នាមញញឹមគេទន្ទឹងចាំពេលវេលានោះមកដល់នឹងបានឃើញមុខក្មេងនោះដែលជាការខ្ចីពោះបង្កើតកូនទោះយកត្រឹមមេជីវិតរបស់គេក៏សប្បាយចិត្តដែរព្រោះនេះជាកូនដែលបង្កើតចេញពីមេជីវិតរបស់គេផ្ទាល់ ( សូរីបើខុសអីព្រោះខ្ញុំមិនសូវដឹងទេមិនមែនពេទ្យ ~,~ )
ហើយជុងហ្គុកនេះក៏ដឹងព្រោះនាយតាមមើលថេយ៉ុងរហូតឲ្យតែថេយ៍មកកន្លែងនោះគឺនិយាយរឿងទាំងប៉ុន្មានប្រាប់ទាំងអស់ហើយនាយឈរនៅទីនោះដែរក៏ស្ដាប់លឺគ្រប់ម៉ាត់បើមិនដឹងទៀតចម្លែកហើយ ។

💗វណ្ណៈស្នេហ៏✨ ( Completed✔️ )Where stories live. Discover now