PART 44 : ដឹងទេថាអូននឹកបង?

2.5K 172 0
                                    

ព្រឹកថ្មីនេះដែរយុនហ្គីគឺបាននិយាយជាមួយជីមីនដើម្បីឲ្យបបួលថេយ៉ុងមកទីនេះក្នុងពេលល្ងាចនេះហើយពួកគេនឹងរៀបចំអបអរថ្ងៃខួបរបស់គេដោយមិនឲ្យដឹងខ្លួនមុននោះទេគឺមានបំណងចង់ឲ្យថេយ៉ុងភ្ញាក់ផ្អើលនោះអី ។

" អូនត្រូវបបួលគេមកឲ្យបានណាលឺទេ? ប៉ុន្តែហាមប្រាប់គេដាច់ខាតថាពួកយើងធ្វើខួបឲ្យគេ " យុនហ្គីនិយាយបែបនេះខ្លាចថាជីមីននិយាយប្រាប់មុនដឹងតែខូចគម្រោងការហើយ ។

" អូនដឹងហើយប្រាប់ដដែរៗ..ធ្វើមើលអូននឹងកូនក្មេងអញ្ចឹងបងឯងនេះ " ជីមីនងក់ក្បាលបញ្ជាក់ថាយល់ហើយហេតុអីនៅនិយាយដដែរទៀតដូចខ្លាចគេនឹងមិនដឹងគេធំហើយមិនមែនក្មេងទេនិយាយតែម្ដងៗនឹងគឺយល់ហើយ >< និយាយគ្នារួចរាល់ហើយជីមីនក៏ចេញទៅក្រៅដើម្បីណាត់ជួបថេយ៉ុងមកនិយាយរឿងបបួលគ្នានឹងឯងយុនហ្គីវិញក៏ទាញទូរស័ព្ទខលទៅប្រាប់អ្នកណាម្នាក់ឲ្យដឹងដែរ ។


ក្នុងក្រុមហ៊ុនគីមនៅបន្ទប់ការងារយើងឃើញនាយតូចកំពុងអង្គុយមើលការងារនិងពិនិត្យមើលគម្រោងផ្សេងៗទៀតយ៉ាងយកចិត្តទុកដាក់បំផុត ។ ភ្លាមនោះក៏មានអ្នកគោះទ្វានាយតូចក៏អនុញ្ញាតឲ្យចូលហើយម្នាក់នោះគឺជីមីននឹងហើយចូលមកជាមួយនឹងអាហារនៅក្នុងផងដែរមានបំណងចង់ទិញមកញាំជាមួយគ្នា ><

" អង្គុយសិនមក "

" មើលទៅឯងរវល់ដល់ហើយណ៎? មានពេលមកនិយាយលេងជាមួយយើងទេនឹង " ជីមីនដាក់គូទអង្គុយទាំងនិយាយឡើងទៅកាន់មិត្តសម្លាញ់ឃើញថាការងារច្រើនរវល់ណាស់មិនដឹងមានពេលវេលាឲ្យគេឬអត់ទេ ។

" មានតើ..ហើយឯងមានការអីមកលេងយើងដល់ក្រុមហ៊ុនបែបនេះ " ថេយ៉ុងនិយាយហើយក៏ទុកការងារមួយឡែកសិនរួចងើបមកអង្គុយក្បែរជីមីនវិញម្ដងខ្លាចមិត្តខកចិត្តនឹងហើយព្រោះជីមីនពូកែចិត្តផង ><

" ទោះតែមានការទើបមកលេងបានឬ? "

" មិនមែនមិនបានទេ..ប៉ុន្តែវាប្លែកភាគច្រើនឯងខលហៅយើងឲ្យទៅរកសោះទើបសួរលេងទៅប៉ុន្នឹងក៏មិនបានដែរ " នាយតូចក្រវីក្បាលតិចៗហើយក៏បើកមើលរបស់ដែលជីមីនទិញមកញាំជាមួយគ្នានិងនិយាយពីនេះពីនោះជាច្រើនជីមីនក៏បានបបួលថេយ៍ទៅផ្ទះរបស់គេល្ងាចនេះបានសម្រេចទៀត ។
បន្ទាប់ពីព្រមព្រៀងគ្នាហើយជីមីនក៏សុំទៅវិញហើយមិនចង់រំខានការងារទៀតទេណាមួយល្ងាចនេះគង់តែជួបគ្នាដដែរនឹង ~,~ ជីមីនចេញទៅមិនបានប៉ុន្មានផងក៏មានបុគ្គលិកដែលត្រូវជាលេខារបស់ថេយ៍ចូលមកយករបស់មកឲ្យ ។

💗វណ្ណៈស្នេហ៏✨ ( Completed✔️ )Where stories live. Discover now