PART 15 : មកពីគូព្រេងមិនទាន់មក..!!

2.5K 184 0
                                    

បន្ទាប់ពីស្ដាប់ការណែនាំពីបងប្រុសធម៌តែមួយរួចហើយនាយក៏បានសម្រួលអារម្មណ៏មកធម្មតាវិញសង្ឃឹនថាស្អែកនឹងអស់អីវិញនាយមិនចង់ឲ្យមានរឿង បែបនេះកើតឡើងទេវាពិបាកធ្វើចិត្តណាស់មនុស្សកំពុងស្រលាញ់គ្នាក៏មកប្រាប់មកឈប់ទាក់ទងអ្នកណាធ្វើបានទៅត្រៀមខ្លួនមិនទាន់ទេ ។ ជុងហ្គុកបានឡើងទៅបន្ទប់ដើម្បីបានរៀបចំសម្លៀកបំពាក់ឲ្យបានរួចរាល់ព្រោះស្អែកនេះនាយត្រូវចេញទៅប៊ូសានពីព្រឹកផងគេចង់ទៅលេងម្ដាយយូរហើយតែដោយសាររវល់រៀនផងរវល់ធ្វើការរកលុយផងក៏គ្មានពេលទៅលេងគាត់មកដល់ពេលនេះក៏គេអាចទៅលេងគាត់បានហើយចាំថ្ងៃនេះយូរហើយ ។

" រៀបចំខោអាវចង់ទៅណាមែនទេ " យុនហ្គីមិនបានដឹងទេព្រោះតែជុងហ្គុកមិនទាន់បានប្រាប់មកដល់ឃើញរៀបចំបែបនេះចង់ភ័យដែរ

" គឺត្រៀមសម្រាប់ស្អែកខ្ញុំទៅលេងម៉ាក់នឹងណា!! ចុះបងចង់ទៅទេបានគ្នាផង "

" មិនបានទៅទេនៅជាប់ការងារ " យុនហ្គីក្រវីក្បាលនាយនៅមានការងារធ្វើហើយកន្លែងគេធ្វើការមិនបានឈប់ផងឲ្យទៅជាមួយបានយ៉ាងម៉េច ។

" ហឹមម!! ទៅតែឯងក៏បានដែរ " ជុងហ្គុកញញឹមបន្តិចរួចក៏រៀបចំខោអាវបន្តរហូតដល់រួចរាល់បានគេរៀបកន្លែងគេងត្រូវចូលគេងលឿនបន្តិចទើបបានខ្លាចស្អែកងើបមិនទាន់ ។ តែកំពុងតែបិទភ្នែកគេងទៅហើយក៏មានសម្លេងទូរស័ព្ទរោទ៍ឡើងធ្វើឲ្យនាយ បើកភ្នែកវិញក៏យកមកមើលថាជាអ្នកណាក៏គ្មានអ្នកណាទៀតដែរ ><

" អាឡូ!! អូនមានការអ្វីមែនទេ " ជុងហ្គុកលើកមកនិយាយទាំងសម្ដីផ្អែមដូចរាល់ដងនាយមិនដែលស្រែកដាក់ថេយ៉ុងនោះទេតាំងពីទាក់ទងគ្នាមកគឺថា សម្ដីស្រទន់ដាក់រហូត ។

< គឺរឿងស្អែកនេះបងនឹងទៅលេងម៉ាក់របស់បងមែនទេ? > គេចង់មកសួរបញ្ជាក់នឹងបានត្រៀមខ្លួនទៅជាមួយដែរមិននៅទីនេះម្នាក់ឯងនោះទេវាឯការ

" មែនហើយ!! ចាំបងទៅយកអូនក៏បាន "

< មិនអីទេៗចាំអូនជិះទៅយកបងវិញ!! ជិះឡានរបស់អូនទៅវាស្រួលជាង >

" ចាំបងជិះម៉ូតូទៅយកវិញ..រួចហើយចាំបើកឡានរបស់អូនចេញទៅតែម្ដងយ៉ាងម៉េចដែរ? " នាយមិនចង់ឲ្យថេយ៍មកពិបាកគេសុខចិត្តជិះទៅរកដល់កន្លែងក៏បានដែរ ។

💗វណ្ណៈស្នេហ៏✨ ( Completed✔️ )Where stories live. Discover now