PART 21 : ផុតគ្រោះថ្នាក់!!!

2.5K 185 0
                                    

ក្នុងមន្ទីរពេទ្យគ្រូពេទ្យក៏ចាប់ផ្ដើមរៀបចំអ្នកជម្ងឺដើម្បីទៅព្យាបាលទៅក្រៅប្រទេសលោកផាកក៏បានយក សម្លៀកបំពាក់ដែលកូនប្រុសប្រាប់មកឲ្យរួចហើយ ។ យុនហ្គីក៏រៀបចំមករួចដែរចាំតែពេលដែលគ្រូពេទ្យរៀបចំរួចទេព្រោះលោកផាកបានរៀបចំយន្ដហោះ ផ្ទាល់របស់គាត់ឲ្យតែម្ដង ។

" ថែខ្លួនផងកូនប៉ាបានដាក់ឈ្មោះឲ្យទៅរៀនទៅទីនោះរួចហើយកុំឲ្យពិបាក..ពេលគេជាសះស្បើយហើយនោះប៉ាអនុញ្ញាតឲ្យគេមកនៅក្នុងផ្ទះរបស់យើង " លោកផាកនិយាយចេញពីចិត្តគាត់មើលជុងហ្គុកគួរអាណិតណាស់សូម្បីតែពេលឈឺបែបនេះហើយក៏ម្ដាយមិនបាននៅក្បែរទៀតកាន់តែអាណិតនោះគឺម៉ាក់របស់នាយកូនត្រូវទៅព្យាបាលនៅឆ្ងាយហើយក៏មិនបានមកមើលកូនទាន់ពេលទៀត ។

" មែនឬ? កូនសប្បាយចិត្តណាស់ដំបូងថាសុំលោកប៉ាទៅហើយប៉ុន្តែប៉ាក៏ព្រមមុនបាត់..កូនសន្យាថានឹងរៀនបន្តឲ្យចប់រួចមកជួយមើលក្រុមហ៊ុនឲ្យប៉ា " ជីមីននិយាយទាំងញញឹមនាយសប្បាយចិត្តណាស់ដែលប៉ារបស់គេមិនដែលជំទាស់ជាមួយគេម្ដងឡើយ តែងតែព្រមគ្រប់យ៉ាងហើយក៏មិនបង្ខំទៀត ។ លោកផាកអង្អែលក្បាលកូនប្រុសថើរៗរួចក៏ងាកទៅមើលយុនហ្គី ><

" ទៅមើលថែអ្នកជម្ងឺបែបនេះមិនស្រួលទេបើអាចរកការងារធ្វើនៅទីនោះទៅហើយជួយមើលថែកូនរបស់ពូផង " លោកផាក

" បាទ!!! ខ្ញុំដឹងហើយ..អរគុណលោកពូដែលជួយពួកខ្ញុំច្រើនយ៉ាងនេះសងវិញមិនអស់ទេ " យុនហ្គីអោនបន្តិចគេពិតជារំភើបចិត្តណាស់រកអ្នកណាបានមនុស្សល្អដូចលោកផាកគិតទៅជីមីនសំណងណាស់ បានលោកប៉ាចិត្តល្អបែបនេះ ។ បន្ទាប់ពីនិយាយលាគ្នារួចរាល់ហើយឡានរបស់កូនចៅលោកផាកក៏បើកជូនពួកគេទៅតាមពីក្រោយឡានពេទ្យទៅព្រលានយន្ដហោះ ><

[ ... ]
ងាកមកមើលថេយ៉ុងវិញម្ដងនាយតូចនៅមិនសុខទេដើរចុះដើរឡើងពេញបន្ទប់នឹងហើយភ្នែកសម្លឹងទៅទូរស័ព្ទរហូតចាំមើលថាមានអ្នកណាផ្ដល់ដំណឹងឲ្យគេឬអត់ !!!
ភ្លាមនោះក៏មានអ្នកខលមកមែនថេយ៍ប្រញាប់ចុចលើកភ្លាមៗតែម្ដង ។

" អាឡូជីមីន!!! ជុងហ្គុកយ៉ាងម៉េចហើយ "

< ឯងកុំបារម្ភអីគេនឹងមានសុវតិ្ថភាព..សប្បាយៗទៅណាសម្លាញ់ចាំជួបគ្នានៅកាដាណា > និយាយតែប៉ុន្នឹងក៏ចុចបិទបាត់រកតែថេយ៍សួរអ្វីមិនបានបិទលឿននោះលឿនចំមែនហើយមិត្តម្នាក់នេះអត់មានដឹងថាមនុស្សកំពុងបារម្ភសោះ ។

💗វណ្ណៈស្នេហ៏✨ ( Completed✔️ )Where stories live. Discover now